រយៈពេល ៤ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកចំនួន ១៣ម៉ឺនម៉ាក

2024/04/30 10:18:51 pm        105

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា គិតត្រឹមខែមេសា ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានពាក្យស្នើរសុំចុះបញ្ជីម៉ាកចំនួន ១៣ម៉ឺនម៉ាក ខណៈគិតត្រឹមបំណាច់ឆ្នាំ២០២៣ ការចុះបញ្ជីម៉ាកតាមប្រព័ន្ធជាតិ និងប្រព័ន្ធអន្តរជាតិមានចំនួនជាង ៩,២៨២។

​លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៤ ក្រោមមូលបទ “កម្មសិទ្ធិបញ្ញា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៖ ការកសាងអនាគតរួមគ្នាជាមួយនឹងនវានុវត្តន៍ និងគំនិតច្នៃប្រឌិត” កាលពីព្រឹកថ្ងៃទី៣០ ខែមេសានេះ បានលើកឡើងពីតួនាទីសំខាន់របស់កម្មសិទ្ធិបញ្ញាដែលជាផ្នែកមួយដ៏សំខាន់ និងមិនអាចខ្វះបានក្នុងវិស័យពាណិជ្ជកម្ម និងក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ដោយក្នុងនោះ កម្មសិទ្ធិបញ្ញា គឺជាឧបករណ៍មួយដ៏ចាំបាច់ក្នុងការជំរុញពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវាកម្ម ការជំរុញធុរកិច្ចថ្មី និងសហគ្រាសមីក្រូ តូច និងមធ្យម និងវិនិយោគផ្ទាល់ពីបរទេស តាមរយៈការបង្កើតតម្លៃបន្ថែម ការធ្វើពាណិជ្ជូបនីយកម្ម ការបង្កើតប្រភពហិរញ្ញវត្ថុ ការជំរុញនវានុវត្តន៍ និងការស្រាវជ្រាវនិងការអភិវឌ្ឍ តាមរយៈការផ្ទេរបច្ចេកវិទ្យាជាដើម។

លោកជំទាវរដ្ឋមន្ត្រី បន្ថែមថា ប្រសិនបើមិនមានការពង្រឹងកិច្ចការពារកម្មសិទ្ធិបញ្ញាជាសកល ដែលបានជំរុញនវានុវត្តន៍ ដូចជាការអភិវឌ្ឍ បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាបង្កើនផលិតភាពកសិកម្ម និងការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីបង្កើនប្រសិទ្ធភាពប្រើប្រាស់ធនធានឱ្យអស់លទ្ធភាព បង្កើតការងារ លើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាជននោះ ការសម្រេចបាននូវសូចនាករ ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ នាពេលកន្លងមក គឺមិនអាចសម្រេចបានតាមបំណងនោះទេ។ 

នាឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា បានរំលេចនូវតម្រូវការចន្ទល់សេដ្ឋកិច្ចថ្មីរបស់កម្ពុជាដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាពដែលការណ៍នេះបង្ហាញឱ្យឃើញនូវភាពចាំបាច់នៅក្នុងការជំរុញនវានុវត្តន៍តាមរយៈការលើកកម្ពស់កម្មសិទ្ធិបញ្ញា ការបង្កើតតក្កកម្មថ្មី អភិវឌ្ឍន៍ការសិក្សាស្រាវជ្រាវ ដើម្បីបង្កើនផលិតភាពសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។ 

 ទាក់ទិនកម្មសិទ្ធិបញ្ញានេះដែរ អ្នកស្រី ឆា ស្រីនាង ម្ចាស់អាជីវកម្មឈ្មោះ នាងច្នៃ និងកញ្ញា តាន់ សារ៉េន ម្ចាស់អាជីវកម្ម សុផល ចេកឆាបធម្មជាតិ បានឲ្យដឹងថា បច្ចុប្បន្ននេះ ពួកគាត់បានបើកដំណើរការអាជីវកម្មជាយូរឆ្នាំមកហើយ ប៉ុន្តែមិនទាន់បានចុះបញ្ជីការពារម៉ាកនោះទេ ដោយសារការយល់ដឹងនៅមានកម្រិត។ ពួកគាត់ បានឲ្យដឹងទៀតថា នៅថ្ងៃអនាគតខាង នឹងនាំគ្នាចុះបញ្ជីម៉ាក ដើម្បីទទួលបានប្រយោជន៍កាន់តែច្រើនក្នុងការធ្វើអាជីវកម្ម ជាពិសេសធានាបានការប្រកួតប្រជែងលើទីផ្សារ។

លោក Michael Andrew ONG ប្រធាននាយកដ្ឋានប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិច ក្នុងកម្មវិធីខាងលើនេះ បានកោតសសើរដល់ការវិវឌ្ឍយ៉ាងប្រសើរនូវការអភិវឌ្ឍកម្មសិទ្ធិបញ្ញានូវកម្ពុជាដែលកើតចេញពីការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបានរំលេចនូវនិន្នាការពិភពលោកដែលកំពុងឆ្ពោះទៅរកការប្រើប្រាស់ភាពច្នៃប្រឌិត និងគំនិតបង្កើតថ្មីដើម្បីបង្កើតតក្កកម្មថ្មីៗដែលរួមចំណែកដោះស្រាយនូវបញ្ហារួមរបស់ពិភពលោក។ 

លោកបានបញ្ជាក់ថា តក្កកម្មជាង៤.៧ លាន (៣១.៤%) ក្នុងចំណោមតក្កកម្មជាង១៥.២លានដែលមានសុពលភាព មានភាពពាក់ព័ន្ធទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងន័យនេះ លោកបន្ថែមទៀតថា ប្រព័ន្ធកម្មសិទ្ធិបញ្ញាដែលមានតុល្យភាពនិងប្រសិទ្ធភាពនឹងលើកទឹកចិត្តដល់នវានុវត្តន៍ដែលផ្តល់ជាប្រយោជន៍ រួមដល់សង្គមទាំងមូល។

សូមជម្រាបថា ទន្ទឹមការអបអរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម ក៏បានរៀបចំពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោងពាក់ព័ន្ធកម្មសិទ្ធិបញ្ញាមួយចំនួន រួមមាន៖ គម្រោងកំណើនប្រកបដោយបរិយាបន្ន , គម្រោងកសាងសមត្ថភាព តាមរយៈការបញ្ជ្រាបចំណេះដឹងកម្មសិទ្ធិបញ្ញា សម្រាប់សាលាបណ្តុះបណ្តាលផ្នែករចនា , ការដាក់ឱ្យដំណើរការថ្នាលចល័តសម្រាប់ការចុះបញ្ជីកម្មសិទ្ធិបញ្ញា , ការដាក់ឱ្យដំណើរការប្រព័ន្ធ Moodle សម្រាប់ការបណ្តុះបណ្តាលពីចម្ងាយស្តីពីកម្មសិទ្ធិបញ្ញា និងគម្រោងកម្មវិធីវិភាគកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ច៕

អត្ថបទ ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm