សមាគមសហគ្រិនស្រ្តីកម្ពុជា កំពុងបោះជំហានទៅមុខក្នុងការពង្រឹងអាជីវកម្ម និងពង្រីកការនាំចេញ

2024/04/30 10:28:21 pm        398

គិតមកដល់បច្ចុប្បន្ននេះ សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) មានវ័យ ១២ឆ្នាំហើយ ដែល​បង្កើត​ឡើងដើម្បីលើកឡើងអំពីបញ្ហាទៅកាន់រដ្ឋាភិបាល អាជីវកម្ម សហគមន៍ មហាជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុងគោលបំណងធ្វើឲ្យមជ្ឈដ្ឋាន អាជីវកម្មមានភាពល្អប្រសើរជាងមុន។

លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា នៅក្រោយកម្មវិធី​តំរង់ទិស​សមាជិកា​ថ្មី​២០២៤ និងជំនួបសហគ្រិនស្រ្តី កាលពីរសៀលថ្ងៃទី២៩ ខែមេសាកន្លងទៅ បានមាន​ប្រសាសន៍​ប្រាប់​ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា មកដល់ពេលនេះសមាគមតែងតែជំរុញ និងលើកទឹកចិត្ត​ដល់​សហគ្រិន​ទាំង​អស់ ជាពិសេសមុខរបរទាំងឡាយដែលគ្រប់គ្រងដោយស្រ្តី គឺចង់ឃើញគាត់​មាន​ភាព​រីក​ចម្រើន ខណៈសមាគមកំពុងមានគម្រោង​ក្នុង​ការ​ពង្រីក​វិសាលភាព​ទៅ​ដល់​ក្រៅ​ប្រទេស​ថែម​ទៀត​។

លោកជំទាវ បានឲ្យដឹងទៀតថា គិតត្រឹមបំណាច់ឆ្នាំ២០២៣ សមាគមមាន​សមាជិក​សរុប​ចំនួន​ប្រមាណ ៨០០នាក់។ ដោយឡែក ទាក់ទិនគម្រោងក្នុងអាណិត្ត ដែលលោកជំទាវ​ទើប​ចូល​កាន់​តំណែង​ថ្មី​ៗ​នេះ លោកជំទាវបានបញ្ជាក់ថា ធ្វើយ៉ាងណា នឹងព្យាយាមរក្សាបាននូវសមាជិកចាស់ ហើយនឹងបង្កើតសមាជិកថ្មីឲ្យកាន់តែច្រើនថែមទៀត។ ហើយដើម្បី​ទទួ​ល​បាន​សមាជិក​ថ្មី​ច្រើន​ទៀត​នោះ គឺក្រុមការងារបានត្រៀមគណៈកម្មការច្រើនដែលជួយអភិវឌ្ឍន៍ទៅលើផ្នែកខាងក្នុង ដូចជាហេដ្ឋា​រចនារបស់សមាគម និងការគ្រប់គ្រងផ្ទៃក្នុងជាដើម ដើម្បីបម្រើនូវ​សេវា​កម្ម​ល្អ​ទៅ​ដល់​សមាជិក​នៃ​សមាគមសហគ្រិនស្រ្តីកម្ពុជា។

ក្នុងពិធីខាងលើនេះ លោកស្រី ឌុច លីនដា អគ្គលេខាធិការសហគ្រិនស្រ្តីកម្ពុជា បាន​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ ដោយសារការមើលឃើញថា ស្រ្តីជាច្រើននៅក​ម្ពុជា​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់ជាហូហែរ ក្នុងការជួយជំរុញអាជីវកម្ម, បង្កើតសាមគ្គីភាព ក៏ដូចជាការលើក​ទឹក​ចិត្ត​ជំរុញ​ភាព​អង់អាចក្លាហានក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាសហគ្រិនស្ត្រីដ៏រឹងមាំ ដើម្បីលើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ និងបង្កើនសមត្ថភាពសហគ្រិន​ស្ត្រីឱ្យមាន​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​។

សូមបញ្ជាក់ថា លក្ខខណ្ឌដើម្បីអាចក្លាយជាសមាជិកសមាគមសហគ្រិនស្ត្រីកម្ពុជាបាន ស្ត្រី​ត្រូវ​មាន​មុខរបរ អាជីវកម្ម ឬស្ត្រីដែលមានតួនាទីមុខងារ មុខតំណែង នៅក្នុងស្ថាប័នឯកជន។ ចំពោះ​អត្ថ​ប្រយោជន៍ សមាជិកទាំងអស់អាចបង្កើតទំនាក់ទំនងបណ្តាញក្នុងការប្រកបអាជីវកម្ម មិន​ថា​ខ្នាត​តូច មធ្យម ឬធំនោះទេ។ ក្រៅពីទំនាក់ទំនងអាជីវកម្ម ក៏ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ពី​ជំនាញ​ការ​គ្រប់គ្រងអាជីវកម្មផងដែរ៕​ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm