ភាគីពាក់ព័ន្ធរួមគ្នាដាំកូនឈើជាង ២ សែនដើមបន្ថែមនៅគម្រោងរេដបូកសំកុសដើម្បីជួយភពផែនដី

2024/04/30 10:45:21 pm        16

ពោធិ៍សាត់ ៖ កូនឈើចំនួន ២៣២,៥០០ ដើម នឹងត្រូវដាំសម្រាប់ឆ្នាំដំបូង ក្នុងគម្រោងរេដបូកសំកុស ភូមិសាស្ត្រ ឆាយវល្លិ៍ពេន ខេត្តពោធិ៍សាត់ ដើម្បីឲ្យភពផែនដីមានបរិយាកាសល្អឡើងវិញ។ មន្ត្រីជំនាញបានបញ្ជាក់ថា កូនឈើដែលត្រូវដាំនោះមានប្រភេទដើមឈើព្រៃត្រូពិកចំនួន ១៨ ប្រភេទផ្សេងៗគ្នា ក្នុងនោះក៏មានកូនឈើចំនួន៧ ប្រភេទដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទដើមឈើដែលរងការគំរាមកំហែងជិតផុតពូជផងដែរ។

​ផែនការដាំស្តារព្រៃឈើឡើងវិញនៅតំបន់ឆាយវល្លិ៍ពេន ដែលគ្រោងដាំស្ដារនៅលើផ្ទៃដីកម្មសិទ្ធិរបស់រដ្ឋសរុបទំហំ ១.០៦៥ ហត ក្នុងនោះ ដាំទំហំ ៤៦៥ ហិកតានៅជំហានទី១ និង ៦០០ ហិកតា នៅជំហានទី២នាឆ្នាំបន្ដបន្ទាប់   ដោយត្រូវដាំកូនឈើចំនួន ២៣២,៥០០ ដើមក្នុងឆ្នាំដំបូងនេះ ត្រូវបានប្រកាសឲ្យដឹងនាថ្ងៃទី២៩ ខែមេសាឆ្នាំ២០២៤ នៅឃុំអូរសោម ស្រុកវាលវែង ខេត្ដពោធិ៍សាត់ក្នុងសិក្ខា សា លាផ្សព្វផ្សាយស្តីពីកម្មវិធីស្តារព្រៃឈើឡើងវិញ គម្រោងរេដបូកសំកុស ភូមិសាស្ត្រ ឆាយវល្លិ៍ពេន ក្រោមវត្តមានលោក ពៅ ពិសិដ្ឋ អភិបាលស្តីទីខេត្តពោធិ៍សាត់ ។ 

កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានលើកឡើងថា ភពផែនដីសព្វថ្ងៃដែលបានបាត់បង់ព្រៃឈើជាងពាក់កណ្តាលរួចមកហើយ ដូច្នេះចាំបាច់ត្រូវបញ្ឈប់ការកាប់បំផ្លាញព្រៃឈើនិងត្រូវដាំស្តារព្រៃឈើ ដើម្បីឲ្យភពផែនដីមានបរិយាកាសល្អឡើងវិញ។ 

លោក វង្ស អេង អភិបាលស្រុកវាលវែង បញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមើលឃើញនូវសារសំខាន់នៃព្រៃឈើនៅស្រុកវាលវែងនេះ និងបានចេញបទបញ្ជាឲ្យរក្សាអភិរក្សព្រៃឈើ និងធនធានធម្មជាតិនៅក្នុងស្រុកវាលវែង ក៏ដូចជានៅក្នុងខេត្តពោធិ៍សាត់ទាំងមូលឲ្យបានដាច់ខាតដើម្បីអេកូទេសចរណ៍ដែលនឹងនាំចំណូលសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន។លោក ពៅ ពិសិដ្ឋ អភិបាលស្តីទីខេត្តពោធិ៍សាត់ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ឲ្យបានម៉ឺងម៉ាត់ដើម្បីជាប្រយោជន៍រួមរបស់ឃុំអូរសោម ក៏ដូចជាខេត្តពោធិ៍សាត់ទាំងមូល និងស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានមានភាពសកម្មក្នុងការចុះពន្យល់ប្រជា ពលរដ្ឋបានយល់ និងមិនបំពានលើដីសាធារណៈរបស់រដ្ឋ ដូចជាដីចំណីថ្នល់ដីក្នុងតំបន់ការពារធម្មជាតិជាដើម៕

អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        183
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        96
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm