អ្នកនាំពាក្យក្រសួងការពារជាតិ សូមប្រកាសច្រានចោលទាំងស្រុងចំពោះការប្រឌិត និងបំភ្លៃរបស់ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ពាក់ព័ន្ធនឹងករណីផ្ទុះគ្រាប់នៅក្នុងយោធភូមិភាគទី៣

2024/05/01 01:03:34 am        209

ភ្នំពេញ ៖ បន្ទាប់ពីផ្សព្វផ្សាយញុះញង់ដោយអគតិ ដើម្បីរារាំងដល់គម្រោងព្រែកជីកហ្វូណនតេជោ ប្រឆាំងនឹងផលប្រយោជន៍ជាតិ និងប្រជាជនហើយនោះ នៅពេលនេះ ទណ្ឌិត សម រង្ស៉ី មេដឹកនាំចលនាឧទ្ទាម បានបន្តញុះញង់ជាថ្មីម្តងទៀតមកលើ កងយោធពលខេមរភូមិន្ទ ដោយបានបំភ្លៃលើករណីផ្ទុះគ្រាប់នៅក្នុងយោធភូមិភាគទី៣ ផ្ទុយពីការពិតជាក់ស្តែង ក្នុងគោលដៅបម្រើនយោបាយក្បត់ជាតិរបស់ខ្លួន។

ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិ ខ្ញុំសូមប្រកាសច្រានចោលទាំងស្រុងទៅនឹងសារបំផ្លើសខុសពីការពិតប្រឌិតមួលបង្កាច់លើបណ្តាញសង្គមរបស់ទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ក្នុងចេតនាបង្កភាពវឹកវរដល់សន្តិសុខសង្គម ដូចដែលទណ្ឌិតរូបនេះតែងតែញុះញង់ បំផ្លិចបំផ្លាញ ប្រឆាំងចំពោះសន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសជាតិកន្លងមក។

កងយោធពលខេមរភូមិន្ទ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដោយស្មោះស្ម័គ្រ ប្តូរផ្តាច់ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ​មិនឱ្យមានជនអគតិណា មករំលោភបំពានបានជាដាច់ខាត ហើយកងយោធពលខេមរភូមិន្ទបានត្រៀមខ្លួនជានិច្ចក្នុងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ប្រកបដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវ ដើម្បីធានានូវសន្តិភាព ស្ថិរភាព និងនិរន្តរភាពនៃការអភិឌ្ឍជាតិ។ ដូច្នេះទណ្ឌិត សម រង្ស៉ី គួរតែបញ្ឈប់ការស្រមើលស្រមៃដ៏ឆ្កួតលីលារបស់ខ្លួនតទៅទៀត៕ ដោយ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
2026/07/25 01:48:37 pm        76
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
2026/07/25 01:25:54 pm        119
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកណ្តាល ដោយបានបួងសួងសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីចម្រុងចម្រើនជារៀងរហូតទៅ
2026/07/25 01:03:03 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល

2026/07/25 01:48:37 pm
​សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
2026/07/25 01:25:54 pm
​ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
2026/07/25 01:25:18 pm
​សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
2026/07/25 01:21:47 pm
​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកណ្តាល ដោយបានបួងសួងសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីចម្រុងចម្រើនជារៀងរហូតទៅ
2026/07/25 01:03:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm