ក្រុមហ៊ុន KFC របស់ម៉ាឡេស៊ី បិទហាងជាង ១០០ ក្នុងពេលធ្វើពហិការពាក់ព័ន្ធនឹងជម្លោះហ្កាហ្សា

2024/05/01 01:27:50 am        316

ហាងចំនួនជាង ១០០ របស់ក្រុមហ៊ុនអាហាររហ័ស Kentucky Fried Chicken (KFC) នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបាន «បិទជាបណ្ដោះអាសន្ន» ដោយការធ្វើបែបនេះ កើតមានឡើងចំពេលមានការធ្វើពហិការសេដ្ឋកិច្ចជាច្រើនខែ ដែលភ្ជាប់ទៅនឹងជម្លោះ នៅតំបន់ហ្កាហ្សា។

សារព័ត៌មានភាសាចិន Nanyang Siau Pau នៅម៉ាឡេស៊ី បានរាយការណ៍ថា ហាងចំនួន ១០៨ របស់យីហោអាមេរិកមួយនេះ បានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន។ រដ្ឋ Kelantan គឺជារដ្ឋដែលរងគ្រោះខ្លាំងជាងគេ ដោយហាងជិត ៨០ភាគរយ ឬមានចំនួនរហូតដល់ទៅ ២១ហាង បានរងផលប៉ះពាល់។

ពាក់ព័ន្ធនឹងករណីនេះ ក្រុមហ៊ុន QSR Brands ដែលជាម្ចាស់ និងប្រតិបត្តិការហាង KFC នៅទូទាំងម៉ាឡេស៊ី សិង្ហបុរី ប្រ៊ុយណេ និងកម្ពុជា បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចដ៏លំបាក ខ្លួនបានចាត់វិធានការជាក់ស្ដែង ដោយបិទហាងជាបណ្ដោះអាសន្ន ដែលជាមធ្យោបាយគ្រប់គ្រងការឡើងថ្លៃដើមអាជីវកម្ម និងផ្តោតលើតំបន់ពាណិជ្ជកម្មដែលមានការប្រឈមខ្ពស់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ (ទី២៩ ខែមេសា) ក្រុមហ៊ុនបាននិយាយថា បុគ្គលិកមកពីហាងដែលរងផលប៉ះពាល់ ត្រូវបានផ្តល់ឱកាសឲ្យផ្លាស់ទៅកាន់ហាងប្រតិបត្តិការ ដែលមានភាពមមាញឹក ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធភាពឡើងវិញរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនបានប្រាប់ថា៖ «ក្នុងនាមជាក្រុមហ៊ុនដែលបានបម្រើប្រជាជនម៉ាឡេស៊ីអស់រយៈពេលជាង ៥០ឆ្នាំមកហើយនោះ ការផ្តោតសំខាន់ នៅតែជាការផ្តល់នូវផលិតផល និងសេវាកម្មប្រកបដោយគុណភាពដល់អតិថិជន ខណៈពេលដែលរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចម៉ាឡេស៊ី តាមរយៈការផ្ដល់សុវត្ថិភាពការងាដល់សមាជិកក្រុមចំនួន ១៨.០០០នាក់ នៅក្នុងប្រទេសម៉ាឡេស៊ី ដែលក្នុងនោះមានប្រមាណ ៨៥ភាគរយជាជនមូស្លីម»។

តែទោះជាយ៉ាងក្ដី ពួកគេមិនបានបង្ហាញពីចំនួនហាង ឬកម្មករដែលរងផលប៉ះពាល់នោះឡើយ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        34
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm