IMF៖ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នឹងកើនឡើង ៤,៥ភាគរយ នៅឆ្នាំ២០២៤

2024/05/01 03:22:06 am        302

កំណើនសេដ្ឋកិច្ចឆ្នាំនេះ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងមានកម្រិតត្រឹម ៤,៥ភាគរយ ពោលគឺទាបជាងកម្រិត ៥ភាគរយ ក្នុងឆ្នាំ២០២៣។ នេះបើតាមការលើកឡើងពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅក្នុងរបាយការណ៍ ស្ដីពី «ទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ដែលត្រូវបានចេញផ្សាយនៅសិង្ហបុរី នាថ្ងៃអង្គារ (ទី៣០ ខែមេសា) នេះ។

របាយការណ៍បានកត់សម្គាល់ថា អាស៊ី-ប៉ាស៊ីហ្វិកត្រូវបានគេរំពឹងថា នឹងនៅតែជាតំបន់ ដែលមានថាមពលខ្លាំងបំផុត ក្នុងពិភពលោក ដោយរួមចំណែកប្រហែល ៦០ភាគរយនៃកំណើនពិភពលោក នៅឆ្នាំ២០២៤។ ហើយ IMF បានប្រាប់ថា តំបន់នេះទទួលបានផលចំណេញពីកត្តាជំរុញកំណើនចម្រុះច្រើនយ៉ាង រាប់ចាប់ពីការប្រើប្រាស់ក្នុងស្រុកដែលមានភាពធន់នៅក្នុងបណ្តាប្រទេសអាស៊ានភាគច្រើន រហូតដល់ការកើនឡើងតិចតួចនៃវិស័យទេសចរណ៍ ក្នុងល្បឿនដ៏លឿន នៅក្នុងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក។

តែយ់ាងណាក្ដី ហានិភ័យ ក្នុងពេលអនាគតដ៏ខ្លី គឺស្ថិតក្នុងភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើង។ IMF បានលើកឡើងថា ការធ្លាក់ចុះអតិផរណា និងការរំពឹងទុកពីការបន្ធូរបន្ថយរូបិយវត្ថុពីដំបូង បានធ្វើឲ្យលទ្ធភាពនៃការធ្លាក់ចុះកំណើនមានកាន់តែខ្ពស់។

ជាមួយគ្នានេះ របាយការណ៍របស់ស្ថាប័នផ្ដល់ប្រាក់កម្ចីសកលមួយនេះ បានបន្ថែមថា កំណើនខ្លាំងជាងការរំពឹងទុក នៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក នឹងនាំឲ្យមានកំណើនដល់អ្នកនាំចេញរបស់អាស៊ី ខណៈពេលដែលការកើនឡើងនូវការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ច និងភាពតានតឹងភូមិសាស្ត្រនយោបាយ បន្តបង្កឲ្យមានហានិភ័យពីការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ចំពោះកំណើនរយៈពេលមធ្យមនៅក្នុងតំបន់៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        4
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        10
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm