នគរបាលចក្រភពអង់គ្លេស៖ ក្មេងអាយុ ១៣ឆ្នាំ បានស្លាប់ក្នុងហេតុការណ៍ចាក់នឹងកាំបិត នៅទីក្រុងឡុងដ្រ៍

2024/05/01 03:23:08 am        430

នគរបាល Metropolitan បានប្រាប់ឲ្យដឹងថា ក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៤នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីមានហេតុការណ៍ចាក់ នៅទីក្រុងឡុងដ្រ៍របស់ប្រទេសអង់គ្លេស នៅថ្ងៃអង្គារ (ទី៣០ ខែមេសា) ដោយពាក់ព័ន្ធនឹងបុរសម្នាក់ដែលមានកាន់ដាវក្នុងដៃ។

ស្នងការនគរបាលក្រុងឡុងដ៍ លោក Stuart Bell បាននិយាយថា៖ «ពិតជាសោកស្ដាយខ្លាំងណាស់ ដែលខ្ញុំត្រូវបញ្ជាក់ថា ក្នុងចំណោមអ្នករងរបួស ក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់បានស្លាប់។ រូបគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវបានចាក់ ហើយគួរឲ្យសោកសៅណាស់ ក្មេងនោះបានស្លាប់នៅបន្តិចក្រោយមក»។

នគរបាលបានដេញតាម និងចាប់ខ្លួនបុរសវ័យ ៣៦ឆ្នាំម្នាក់ បន្ទាប់ពីមានកើតហេតុការណ៍នៅជិតតំបន់ Hainault ភាគខាងកើតទីក្រុងឡុងដ្រ៏។ ខ្សែវីដេអូបង្ហាញពីបុរសម្នាក់ពាក់អាវពណ៌លឿង ហើយមានកាន់ដាវ។

បុគ្គលិកសាធារណៈ ២នាក់ និងមន្ត្រីនគរបាល ២នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួសដែលមិនគំរាមកំហែងជីវិត។ ហើយលោក Bell បានបន្ថែមថា មន្ត្រីនគរបាលទាំង ២នាក់ មានរបួសដោយសារការចាក់នោះដែលតម្រូវឲ្យវះកាត់។ ជាមួយគ្នានេះ នគរបាលបាននិយាយថា ពួកគេមិនជឿថាឧបទ្ទវហេតុនេះទាក់ទងនឹងអំពើភេរវកម្មនោះឡើយ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        34
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm