ក្រសួងបរិស្ថាន បានបង្ហាញពីឥរិយាបថវិជ្ជមានរបស់ប្រជាជនកម្ពុជាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

2024/05/01 03:43:12 am        304

ភ្នំពេញ៖ ភាពវិជ្ជមាននៃការប្រែប្រួលឥរិយាបថរបស់សិស្សានុសិស្ស និងប្រជាជនសរុបជាង ៨លាននាក់ គឺជាលទ្ធផលស្តែងចេញពីសាមគ្គីភាពរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាជាតិ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាកុំឱ្យមានការកើនឡើងនូវកម្តៅភពផែនដីជាបន្តទៀត។ នៅចំពោះមុខក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ. ឬ ECOSOCC) និងធនាគារពិភពលោក World Bank ឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត បានឆ្លើយតបថា ក្នុងរយៈពេល ៨ខែ និង៨ថ្ងៃកន្លងមកនេះ សមិទ្ធផលដែលសម្រេចបានដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរួមមាន៖ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលមានការចូលរួមពីសំណាក់សិស្សានុសិស្ស ព្រះសង្ឃ ធុរៈករ កម្មករ កម្មការនី និងប្រជាពលរដ្ឋចំនួនជាង ៨លាននាក់ ដែលយុទ្ធនាការនេះបានបំបែកចេញពីភាពស្អាតនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមគ្នានេះ ក៏មានវិធានការ ៤ចំណុច ដែលរួមមាន ១. ពង្រឹងការអនុវត្តច្បាប់ ១០០% ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ ទី២. សហការជាមួយអាជ្ញាធរមូលដ្ឋាន (រដ្ឋបាលថ្នាក់ក្រោមជាតិ) ដោយក្នុងនោះក្រសួងបរិស្ថានបានអនុវត្តជាជំហានៗ ក្នុងនោះក្រសួងបរិស្ថានបានផ្ទេរអំណាចទៅដល់ថ្នាក់ក្រោមជាតិ ដោយគូសបញ្ជាក់លើផែនទីតំបន់ការពារធម្មជាតិ ជូនអាជ្ញាធរមូលដ្ឋាន ឬថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ App ហើយ Appនោះនឹង បង្ហាញព័ត៌មានអំពីទីតាំងដី និងព្រំប្រទល់ដីនៃតំបន់ការពារធម្មជាតិ ដែលអាចជួយការពារកុំប្រជាពលរដ្ឋ ឬសាធារណជនទិញដីជាន់លើដីនៃតំបន់ការពារ ដែលនាំឱ្យខាតបង់ប្រាក់កាក់។ ទី៣. ក្រសួងបរិស្ថានបានសហការ ជាមួយកងអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ និងទី៤. ការដាំដើមឈើបន្ថែមឱ្យបានយ៉ាងតិចជាង ១លានដើមក្នុង១ឆ្នាំ ដោយចាប់ផ្តើមនៅរដូវវស្សាឆ្នាំ២០២៤ខាងមុខនេះ។ ជាក់ស្តែងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងរៀបចំឱ្យមានពិពណ៌កូនឈើ នៅមុខទីស្តីការក្រសួងបរិស្ថាន ដើម្បីចែកជូនកូនឈើដល់ប្រជាជនកម្ពុជាយកទៅដាំដោយឥតគិតថ្លៃ និងរួមទាំងមានការពន្យល់បន្ថែមអំពីរបៀបដាំកូនឈើ និងការថែទាំកូនឈើឱ្យលូតលាស់បានល្អដែរ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើសុំកិច្ចសហការជាមួយស្ថាប័នសាកលវិទ្យាល័យ ដើម្បីរៀបចំបឋកថា អំពីការងារវិស័យបរិស្ថានជូនសិស្សានុសិស្ស និស្សិត និងសាធារណជនយល់ដឹងពីតួនាទីវិស័យបរិស្ថាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពី ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី វង្សី វិសុទ្ធ នៅទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៤៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm