Virjil van Dijk ជា​ពីរ​បួស​ចូល​លេង​វិញ​លើកដំបូង​តែ Liverpool ចាញ់ Hertha Berlin ៤-៣ លក្ខណៈ​មិត្តភាព​

2021/07/30 06:19:29 pm        82

​បាល់ទាត់៖ ខ្សែ​ការពារ​កណ្តាល​សញ្ជាតិ​ហូ​ឡង់ Virjil van Dijk បាន​វិល​ចូល​លេង​វិញ​ជា​លើកដំបូង​ឱ្យ Liverpool ក្រោយ​អវត្តមាន ៩ខែ​ដោយសារ​របួស​តែ Liverpool ចាញ់ Hertha Berlin ៤-៣ ការប្រកួត​មិត្តភាព​កំដៅ​សាច់ដុំ​ត្រៀម​រដូវ​កាល​ថ្មី​។

​​ក្រុម​មកពី Premier League ជា​អ្នក​ចាប់ផ្តើម​បានល្អ​ជាង តែ​ក្រោយមក​ត្រូវបាន Hertha Berlin នាំមុខ​មុន​ពីរ​គ្រាប់​ដោយ Santiago Ascacibar និង Suat Serda ត្រឹម​នាទី​ទី៣១ មុនពេល​ដែល Sadio Mane តប​បាន​មួយ​គ្រាប់​នៅ​នាទី​ទី៣៧ និង Minamino តាម​ស្មើ​នៅ​នាទី​ទី៤៣​។ ចូល​វគ្គ​ទី២ Hertha Berlin នាំមុខ​ ២​គ្រាប់​ម្តងទៀត​ដោយ​ ២​គ្រាប់​របស់​អតីត​ខ្សែប្រយុទ្ធ Manchester City, Stevan Jovetic ខណៈ Alex-Oxlade Chamberlain តប​បាន​មួយ​គ្រាប់​វិញ​មុន​ចប់​ការប្រកួត​។ ​​ក្រៅពី Virjil van Dijk ដែលជា​ពីរ​បួស​ត្រលប់មក​ទីលាន​វិញ​នោះ ខ្សែការពារ​អង់គ្លេស Joe Gomez ក៏​ត្រលប់​មកវិញ​ដែរ ក្រោយ​អវត្តមាន ៨ខែ​ដោយសារ​របួស​ជង្គង់​ជាមួយ​ក្រុម​ជំរើសជាតិ​អង់គ្លេស​តាំងពី​ខែវិច្ឆិកា​។

​​ចំណែក​កីឡាករ​ហូ​ឡង់ Virjil van Dijk បាន​រងរបួស​ជើង​ដែល​ឈានដល់​ការវះកាត់ ​ក្រោយ​ប៉ះទង្គិច​ជាមួយ​អ្នកចាំទី Everton, Jordan Pickford តាំងពី​ខែតុលា​។​ ​​Liverpool នៅមាន​ការប្រកួត​មិត្តភាព​បន្តទៀត​ដោយ​ជួប​ជាមួយ Bologna, Athletic Bilbao និង Osasuna មុន​បើក​រដូវ​កាល English Premier League ជួប​ជាមួយ Norwich City នៅ​ថ្ងៃទី១៤ ខែសីហា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm