សម្តេចធិបតីនាយករដ្ឋមន្រ្តីប្រកាសថា មិនមានការរៃអង្គាសលុយ ឬបង្កើតមូលនិធិ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោឡើយ

2024/05/01 05:32:28 pm        168

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា មិនមានការរៃអង្គាស លុយ ឬបង្កើតនូវមូលនិធិសម្រាប់យកទៅធ្វើព្រែកជីកហ្វូណនតេជោ នោះឡើយ ខណៈគម្រោងដ៏ធំដែលនឹងត្រូវចំណាយថវិកាជិតពីរពាន់លានដុល្លារនេះ រាជរដ្ឋាភិបាល នឹងសាងសង់ឡើងតាមរយៈប៊ីអូធី ពោលគឺចាប់ដៃគូជាមួយក្រុមហ៊ុនឯកជនរបស់បរទេស។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា ទោះក្នុងតម្លៃណាក៏ដោយ គម្រោងព្រែកជីកហ្វូណតេជោ នឹងត្រូវធ្វើឲ្យបានសម្រេច​ជោគជ័យជាដាច់ខាត ហើយការធ្វើនេះក៏មិនមែនខ្ចីលុយគេដែរ គឺរាជរដ្ឋាភិបាលចាប់ដៃគ្នាជាមួយ​ក្រុមហ៊ុន​ឯកជនរបស់ចិនដើម្បីធ្វើការវិនិយោគ។

នៅក្នុងឱកាសនោះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានអះអាងជាថ្មីម្តងទៀតផងដែរថា គម្រោង ព្រែកជីកហ្វូណនតេជោ មិនមែនបម្រើតែផលប្រយោជន៍របស់កម្ពុជាប៉ុណ្ណោះទេ តែវាក៏ដើម្បី​បម្រើផលប្រយោជន៍ប្រទេសនៅក្នុងតំបន់ផងដែរ ​ជាពិសេសគឺប្រទេសក្បែរខាងកម្ពុជាតែម្តង។

ឆ្លៀតក្នុងឱកាសខាងលើនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីក៏បានឆ្លើយតប និង ចំអក​ដល់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចផងដែរ ​ដែលប្រឆាំង ញុះញង់​និងរារាំងចំពោះ​គម្រោងព្រែកជីកហ្វូណនថាមិនអាចទៅរួច ឬបានសម្រេចតាម​មហិច្ឆតា​របស់ពួកផងខ្លួននោះឡើយ​ខណៈចលនាគាំទ្រពីសំណាក់មហាជនលើគម្រោងព្រែកជីកហ្វូណននេះ មានសន្ទុះយ៉ាង​ភ្លូក ទឹក​ភ្លូកដី​មិនថាពលរដ្ឋខ្មែរនៅក្នុង ស្រុកឬក្រៅស្រុកនោះឡើយ៕អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm