មន្ទីរពេទ្យ​ថៃ​កំពុង​ខ្វះ​គ្រែ ខណៈ​ករណី​ឆ្លង​ជំងឺ COVID-19 ហក់​ឡើង​ខ្ពស់​

2021/07/30 11:39:43 am        137

​ថៃ៖ ក្រសួងសុខាភិបាល​ប្រទេស​ថៃ​បាន​ប្រកាស​អាសន្ន​អំពី​ការ​ខ្វះខាត​មន្ទីរពេទ្យ​ធ្ងន់ធ្ងរ​ និង​អគារ​ដាក់​អ្នក​ជំងឺ​នៅ​ដាច់ដោយឡែក​នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ (២៩ កក្កដា​) ខណៈ​ករណី​ឆ្លង និង​ការ​ស្លាប់​ដោយសារ​ជំងឺ COVID-19 បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ថ្មី​។​

​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​កំពុង​ប្រឹងប្រែង​ទប់ស្កាត់ ​ការ​ផ្ទុះឡើង​ចុងក្រោយ​ក្នុង​ប្រទេស​​របស់​ខ្លួនបង្កឡើង​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែល​កំពុង​មាន​កំណើន​ឆ្លង​យ៉ាង​ឆាប់រហ័ស ដោយ​ជំរុញ​ឲ្យ​ការ​ឆ្លង​ និង​ការ​ស្លាប់​កើន​ឡើង​យ៉ាង​គំហុក ហើយ​ប្រព័ន្ធ​ថែទាំ​សុខភាព​កាន់តែ​ទន់ខ្សោយ​ទៅ​។​ ទោះបីជា​ខេត្ត​មួយ​ចំនួន​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ ​កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​រឹតត្បិត​តឹងរ៉ឹង​ និង​បម្រាម​គោចរ​ពេល​រាត្រី​ក៏ដោយ ក៏​ប្រទេស​ថៃ​បាន​កត់ត្រាករណី​ថ្មី​ឆ្លង​ចំនួន ១៧.៦៦៩នាក់ និង​អ្នក​ស្លាប់​ថ្មី​ចំនួន ១៦៥​នាក់​ក្នុង​រយៈពេល​មួយថ្ងៃ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ ប្រទេស​ថៃ​មាន​ករណី​ឆ្លង​ជំងឺ ​COVID-19 ចំនួន ៥៦១​,០៣០​នាក់ និង​ស្លាប់​សរុប​ចំនួន ៤,៥៦២​នាក់​។​ មន្ទីរពេទ្យ​នានា​ក្នុង​រាជធានី​មាន​សមត្ថភាព​មើលថែ​អ្នកជំងឺ​ថ្មី​ចំនួន ១.០០០​នាក់​ក្នុង​មួយថ្ងៃ ប៉ុន្តែ​លោក Somsak Akkasilp អគ្គនាយក​មន្ទីរ​ផ្ដល់​សេវា​វេជ្ជសាស្ត្រ​ថៃបាន​និយាយ​ថា ​មន្ទីរពេទ្យ​បាន​ផ្ទុក​អ្នក​ឆ្លង​ជំងឺ​ COVID-19 ហួស​ចំណុះ ដោយមាន​ករណី​ថ្មី​ជាង ៤.០០០​នាក់​ត្រូវ​បាន​កត់ត្រា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ទីក្រុង​បាងកក​តែមួយគត់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        47
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        47
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm