រលកកម្ដៅដ៏គ្រោះថ្នាក់ និងបំបែកកំណត់ត្រា កំពុងកើតឡើងនៅតំបន់អាស៊ីអាគ្នេយ៍ ដោយជំរុញឲ្យមានការបិទសាលារៀន ការធ្វើតេស្តបណ្តាញថាមពល និងបណ្តាលឱ្យមានមនុស្សស្លាប់ និងឈឺ ទាក់ទងនឹងកម្ដៅកាន់តែច្រើនគួរឲ្យកត់សម្គាល់។

អស់រយៈពេលជាច្រើនថ្ងៃមកនេះ សីតុណ្ហភាពបានកើនឡើងដល់ពី ១០០ ទៅ ១២០ អង្សាហ្វារិនហៃ ចាប់ពីប្រទេសឥណ្ឌាទៅដល់ប្រទេសហ្វីលីពីន ខណៈកម្រិត៩០អង្សាហ្វារិនហៃ បានហក់ឡើង និងគ្របដណ្ដប់ដល់ភាគខាងជើងរបស់ប្រទេសជប៉ុន។
ប្រវត្តិវិទូអាកាសធាតុ លោក ម៉ាស៊ីមីលីអាណូ ហេរ៉េរ៉ា (Maximiliano Herrera)បានសរសេរនៅលើ Xថា កំណត់ត្រារាប់ពាន់កំពុងត្រូវបានប្រព្រឹត្តិយ៉ាងគ្រោះថ្នាក់ពាសពេញទ្វីបអាស៊ី ដែលជាព្រឹត្ដិការណ៍ដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រអាកាសធាតុពិភពលោក។
កម្ដៅដ៏ក្ដៅ បានរាលដាលពាសពេញតំបន់មួយនេះ កាលពីសប្តាហ៍មុន ហើយគេរំពឹងថានឹងបន្តរហូតដល់ដើមខែឧសភានេះ។នៅតំបន់ខ្លះ សីតុណ្ហភាពបានឡើងខ្ពស់ជាងធម្មតាចាប់តាំងពីខែមីនាមក។

ទីក្រុងរណបម៉ានីល ដែលមានប្រជាជនជាង ១៤ លាននាក់នៅក្នុងប្រទេសហ្វីលីពីន បានកត់ត្រាសីតុណ្ហភាពខ្ពស់គ្រប់ពេលវេលាគឺ១០១,៨ អង្សាហ្វារិនហៃ ស្មើ ៣៨,៨ អង្សាសេ កាលពីចុងសប្ដាហ៍នេះ។គេក៏បានមើលឃើញផងដែរពីសីតុណ្ហភាពក្ដៅបំផុតនៅពេលយប់ក្នុងកំណត់ត្រាកាលពីថ្ងៃពុធសប្តាហ៍មុនក្នុងកម្រិត២៩,៨អង្សាសេ ខណៈប្រទេសនេះ បិទសាលារៀនក្រោយមនុស្ស៦នាក់ស្លាប់។
ប្រទេសថៃ កំពុងបន្តរងនូវរលកកម្តៅដ៏ធ្ងន់ធ្ងរ ដោយសីតុណ្ហភាពកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងតំបន់មួយចំនួន ហើយអាជ្ញាធរ បានព្រមានពីអាកាសធាតុកាន់តែធ្ងន់ធ្ងរ នៅប៉ុន្មានថ្ងៃខាងមុខនេះ។

ស្រុកជាង៣០នៅទូទាំងខេត្តចំនួន ៧៧របស់ប្រទេសថៃ បានមើលឃើញសីតុណ្ហភាពក្ដៅខ្លាំងក្នុងខែមេសា ជា ខែក្តៅបំផុតនៃឆ្នាំនេះ។នៅបង់ក្លាដែស វិញ មនុស្ស ៤០នាក់ បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលបណ្តាលមករលកកម្តៅដែលអូសបន្លាយរយៈពេលជាងមួយខែ ខណៈមនុស្ស២នាក់ស្លាប់នៅឥណ្ឌា៕