ប្រធានមន្ទីរសុខាភិបាលរាជធានី ស្នើប្រជាពលរដ្ឋធ្វើតេស្តរកកូវីដ-១៩ ដោយខ្លួនឯង បើ លទ្ធផលវិជ្ជមាន សូមជូនដំណឹងមកអាជ្ញាធរសង្កាត់-ខណ្ឌ

2021/07/30 06:39:08 pm        492

ភ្នំពេញ ៖ ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានសើ្នឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ បានធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយខ្លួនឯង បើទទួលបានលទ្ធផលវិជ្ជមាន សូមជូនដំណឹងមកអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ ឬ មន្ត្រីសុខាភិបាលដែលនៅជិតបំផុតជាបន្ទាន់។

ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានឲ្យដឹងទៀតថា ការធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមានកូវីដ-១៩ របស់​បងប្អូនប្រជាពលរដ្ឋ សូមកុំលាក់លៀមនូវតេស្តវិជ្ជមានកូវីដ១៩របស់បងប្អូន។ ការប្រកាសលទ្ធផល គឺជាការចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩នៅក្នុងរាជធានីភ្នំពេញ។

ជាពិសេសការអនុវត្តព្យាបាលតាមផ្ទះនេះ បានចាប់ផ្តើមតាំងពីខែមេសា និងខែឧសភា ឆ្នាំ២០២១ រហូតមកដល់សព្វថ្ងៃនេះ ក្នុងរាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ-១៩កម្រិតសម្រាល ចំនួនជាង៣០០០នាក់ហើយ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅតាមផ្ទះ។

ឯកឧត្តម ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា អ្នកខ្លះបានធ្វើតេស្តកូវីដ-១៩រួចរាល់ហើយ លទ្ធផលបង្ហាញថាគាត់វិជ្ជមានកូវីដ-១៩ លាក់លៀមមិនរាយការណ៍មកអាជ្ញាធរ និងមន្រី្តសុខាភិបាលនោះទេ ប៉ុន្តែនៅពេលមានបញ្ហាកើតឡើង គាត់ស្រែកប្រកាសឡើងឡូឡា។ ការបិទបាំងនិងលាក់លៀមនូវលទ្ធផលវិជ្ជមានកូវីដ-១៩របស់បុគ្គលនោះ គឺគាត់បានរំលោភ​លើ​អនុក្រិត្យដែលបានណែនាំរួចហើយ។

អ្នកដែលធ្វើតេស្តរកកូវីដ១៩រួច មានវិជ្ជមានកូវីដ-១៩ មិនប្រាប់អាជ្ញាធរដែន និងមន្រី្តសុខាភិបាល​ដែលនៅកៀកបំផុត បានន័យថាគាត់មិនបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អនោះទេ ត្រូវតែធ្វើនិងចូលរួមអនុវត្តន៍ដើម្បីកាត់ផ្តាច់ការចម្លងមេរោគកូវីដ-១៩៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        130
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        111
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm