ព្រះខ័ន​រាជ​ស្វាយរៀង និង​ក្រោ​នបើកទ្វារ​ផ្ទះ​ទទួល​បឹងកេត និង​ណាហ្គាក្នុង​លី​គ​សប្ដាហ៍​ទី​១១

2021/07/30 11:48:25 am        248

បាល់ទាត់៖ ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គជើង​ទី​១ បាន​ឈានដល់​ការប្រកួត​សន្សំ​ពិន្ទុសប្ដាហ៍​ទី​១១ នា​ចុង​សប្ដាហ៍​នេះហើយដោយមាន ៦​ប្រកួត​ពេញ ខណៈ​មាន​គូ​ពិសេស ២​ប្រកួតដែល​អ្នកគាំទ្រ​ទន្ទឹងរង់ចាំគឺ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀងបើកទ្វារ​ផ្ទះ​ទទួល ​ក្រុម​នាគ​ខៀវ​បឹងកេតនៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ខណៈ​ក្រុម​សិង្ហ​ក្រហម​ភ្នំពេញ​ក្រោ​នត្រូវ​ជួប​ក្រុម​ណាហ្គា​វើ​ល​ដ៏នៅ​កីឡដ្ឋាន Smart RSN។​

​គូ​ពិសេស​ទាំង ២​ប្រកួត​ខាងលើនឹងធ្វើ​ការប្រកួត​នា​វេលា​ម៉ោង ៦​ល្ងាច​ដំណាលគ្នានៅ​ថ្ងៃទី​០១ ខែសីហា។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ព្រះខ័ន​រាជ​ស្វាយរៀង និង​បឹងកេតគឺជា​ក្រុម​ជើងឯក​រង និង​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ត្រូវ​ជួបគ្នា ស្របពេល​ក្រុម​មិនទាន់​ស្គាល់​ចាញ់​ភ្នំពេញ​ក្រោ​ន ត្រូវ​ជួប​ក្រុម​ខ្លាំង​ណាហ្គា​វើ​ល​ដ៏ ដែល​ក្រុម​នីមួយៗសុទ្ធតែ​ត្រូវការ​ឈ្នះ​រៀងៗ​ខ្លួន ដើម្បី​បង្កើន​ឱកាស​ប្រជែង​ជើងឯក​លី​គឆ្នាំ​២០២១។​ ​ដោយឡែក​កម្មវិធី​ប្រកួត ៤​គូ​ផ្សេងទៀតរួម​មាននៅ​ថ្ងៃទី​៣១ ខែកក្កដា​មាន ២​ប្រកួតគឺ​ក្រុម​មិនទាន់​ស្គាល់​ឈ្នះ​នគរបាលជាតិ បើកទ្វារ​កីឡដ្ឋាន 7NG ទទួល​ក្រុម​កងយោធពល​ខេមរភូមិន្ទ និង​ក្រុម​អាស៊ី​អឺរ៉ុបជួប​ក្រុម​បាត​តារាង​សូល​ទី​ឡូ​អង្គរ នៅ​កីឡដ្ឋាន AEU Sport Park។ រីឯ ២​គូ​ទៀតត្រូវ​ប្រកួត​នា​ថ្ងៃទី​០១ ខែសីហាគឺ​ក្រុម​វិសាខាជួប​ខេត្តព្រៃវែងនៅ​កីឡដ្ឋាន​ព្រី​នស៍ និង​ក្រុម​អគ្គិសនី​កម្ពុជាជួប​ក្រុម​ភ្ញៀវ​គិរីវង់នា​ម៉ោង ៣៖៣០​នាទី​រសៀល​ដូចគ្នា។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​មាន​បេក្ខភាព ៧​ក្រុម ដែល​កំពុង​ប្រកួតប្រជែង​គ្នា​ខាងលើក្នុង​តារាង​ពិន្ទុ ដោយ​គិត​ត្រឹម​សប្ដាហ៍​ទី​១០ ក្រុម​អង្គ​រថា​យ​ហ្គឺ​រឈរ​កំពូល​តារាង​មាន ២០​ពិន្ទុ ខណៈ​វិសាខា និង​ព្រះខ័ន​រាជ​ស្វាយរៀងឈរ​លេខ​២ និង​លេខ​៣ មាន ១៩​ពិន្ទុ​ក្នុង​ដៃ គ្រា​ដែល​ក្រុម​ណាហ្គា​វើ​ល​ដ៏ និង​បឹងកេតមាន ១៨​ពិន្ទុ​ស្មើគ្នាឈរ​លេខ​៤ និង​លេខ​៥។ ចំណែក​ភ្នំពេញ​ក្រោ​នដែល​ប្រកួត​បាន ៧​ប្រកួត​រកបាន ១៧​ពិន្ទុឈរ​លេខ​៦ និង​ក្រុម​កងយោធពល​ខេមរភូមិន្ទប្រកួត​បាន ៨​ប្រកួត​រកបាន ១៤​ពិន្ទុ​ឈរ​លេខ​៧ បណ្ដោះអាសន្ន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        37
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        166
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm