យោធភូមិភាគទី៥ត្រៀមរថយន្តនិងធុងទឹករួចជាស្រេចសម្រាប់ចុះជួយអន្តរាគមន៍ដល់ពលរដ្ឋដែលខ្វះទឹកស្អាតប្រើប្រាស់

2024/05/01 10:04:55 pm        2.1 K

ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានអះអាងថា យោធភូមិភាគទី៥បានត្រៀមកម្លាំង រថយន្តធំតូច ស៊ីទែនទឹក និងសម្ភារជាច្រើនទៀតរួចជាស្រេច ដើម្បីត្រៀមចុះអន្តរាគមន៍ ជួយដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតទឹកស្អាតប្រើប្រាស់ និងជួបរាល់បញ្ហា ផ្សេងៗដែលកើតឡើងជាយថាហេតុណាមួយនោះ។

ថ្លែងប្រាប់ទូរទស្សន៍BTVតាមរយៈតេលេក្រាម នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យកងកម្លាំងប្រដាប់អាវុធទំាងអស់ត្រៀមកិច្ចអន្តរាគមន៍ជួយប្រជាពលរដ្ឋដោះស្រាយបញ្ហាកង្វះទឹកស្អាតរបស់ប្រជាពលរដ្ឋ ក្នុងពេលអាកាសធាតុក្តៅខ្លាំង នៅរដូវប្រាំងអូសបន្លាយពេលវេលា លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា នាយទាហាន នាយទា ហានរង ពលទាហានទាំងអស់នៃយោធភូមិភាគទី៥ បានត្រៀមរួចអស់ហើយនូវសម្ភារសម្រាប់ជួយអន្តរា គមន៍ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះហមន្តរាយផ្សេងៗ មិនថាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ឬគ្រោះរាំង ស្ងួតនោះឡើយ គឺកម្លាំងត្រៀមខ្លួនជានិច្ច។

 លោកឧត្តមសេនីយ៍បានបញ្ជាក់ថា យោធភូមិភាគ តែងតែចេញបទបញ្ជាជាប្រចាំពាក់ព័ន្ធនឹងការ ប្រុងប្រៀបកម្លាំងជួយសង្រ្គោះប្រជាពលរដ្ឋលើគ្រប់បញ្ហាទាំងអស់ ជាពិសេសទាក់ទងនឹងទឹកនេះ គឺអង្គ ភាពបានចេញបទបញ្ជាឲ្យត្រៀមរថយន្ត ធុងទឹករួចអស់ហើយ ដរាបណាបងប្អូនប្រជាពលរដ្ឋមានបញ្ហា ឬ មានបទបញ្ជាកងកម្លាំងនឹងចេញប្រតិបត្តិការអន្តរាគមន៍ភ្លាមៗតែម្តង ដោយមិនបង្អងយូរនោះឡើយ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានបញ្ជាក់ផងដែរថា មួយរយៈកាល កន្លងមកនេះ កងកម្លាំងនៃយោធភូមិភាគទី៥ ក៏បានចុះជួយអន្តរាគមន៍ជួយពន្លត់ភ្លើងឆេះព្រៃ និងផ្ទះបង ប្អូនប្រជាពលរដ្ឋបានមួយចំនួនផងដែរ ហើយមួយវិញទៀតប្រសិនបើប្រជាពលរដ្ឋមានបញ្ហាអ្វីគឺយោធភូមិ ភាគទី៥មានកម្លាំង និងសម្ភារនៅក្នុងដៃសម្រាប់ជួយគ្រប់ពេលវេលាទាំងអស់។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឲ្យកងកម្លាំងប្រដាប់ អាវុធទាំងអស់ត្រូវត្រៀមកម្លាំង និងសម្ភារផ្សេងៗសម្រាប់ចុះជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋទាំង អស់នៅទូទាំងប្រទេស ដោយមិនគិតអំពីនិន្នាការនោះឡើយ ខណៈដែលពួកគាត់ខ្វះទឹកប្រើប្រាស់ ស្អាតប្រើប្រាស់។ បទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនេះ គឺស្របពេលដែលកម្ពុជាមានអាកាសធាតុកំពុងហក់ឡើងខ្លាំង ដោយខេត្តខ្លះបានឡើងរហូតលើស៤០អង្សាសេនោះ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        129
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        240
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        237

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm