អ្នកនាំពាក្យ៖ ក្រសួងការងារបានទទួលញាត្តិពីសហជីព ហើយនឹងពិនិត្យអ្វីដែលជា​ការលើកឡើងរបស់ពួកគេ

2024/05/01 10:20:14 pm        125

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជី​វៈ​នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានលើកឡើងថា ក្រសួង​ការងារ​នឹ​ងពិនិត្យញត្តិ​ដែល​ក្រុម​សហជីព​ អង្គការសង្គមស៊ីវិល បងប្អូនកម្មករនិយោជិតបានដាក់មកកាន់ក្រសួងការងារ។

ការលើកឡើងបែបនេះបន្ទាប់ពីមានអង្គការសង្គមស៊ីវិល សហជីព និងបងប្អូនកម្មករនិយោជិតប្រមាណ​១០០នាក់ បានមកប្រមូលផ្តុំគ្នាដាក់ញត្តិ​មកកាន់ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នេះ។

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ជុំវិញញត្តិដែល​បានដាក់​មក​កាន់​ក្រសួង​ការងារ​នៅ​ពេល​នេះ ក្រសួងនឹងពិនិត្យអ្វីដែលជាការលើកឡើងរបស់សហជីព អ្វីដែលក្រសួង​បាន​អនុវត្ត​ដោយ​ជោគ​ជ័យ អ្វីដែលក្រសួងកំពុងអនុវត្ត និងអ្វីដែលជាការលើកឡើងមិនឆ្លុះបញ្ចាំងការពិត។

ឯកឧត្តមបន្ថែមថា ការប្រមូលផ្តុំតវ៉ា និងដាក់ញាត្តិរបស់សហជីព និងអង្គការសង្គមស៊ីវិល បង្ហាញ​អោយ​ឃើញ​ពីលំហសេរីភាពសហជីព និងអង្គការសង្គមស៊ីវិលនៅកម្ពុជា ដែលមានសេរីភាព​ពេញ​លេញ មិនដូចការលើកឡើងថា លំហសេរីភាពសហជីព និងអង្គការសង្គម​ស៊ីវិល​នៅ​កម្ពុជា​មាន​ការ​រិត​ត្បិត​នោះទេ។

ឯកឧត្តមបន្តថា ការអនុវត្តច្បាប់ប្រឆាំងជនល្មើស ទោះជននោះជានរណា មកពីស្ថាប័នណា អង្គការ​ណា សហជីពណាក៏ដោយ គឺជាការពង្រឹងនីតិរដ្ឋ និងលិទ្ធិប្រជាធិបតេយ្យ ដែលប្រទេស​ណា​ក៏អនុវត្តច្បាប់របស់ខ្លួនដើម្បីធានាសុវត្ថិភាព ស្ថេរភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និង​ផលប្រយោជន៍សាធារណៈ។

ឯកឧត្តមសង្កត់ធ្ងន់ថាការធ្វើវិសោធនកម្មច្បាប់សហជីពនិងច្បាប់ការងារមានគោលដៅធានាផលប្រយោជន៍ និងសិទ្ធិរបស់កម្មការនិយោជិត និយោជក និងសេរីភាពសហជីព ព្រមទាំង​បង្ក​ភាព​ងាយ​ស្រួល​ក្នុងការចុះបញ្ចីការ និងការប្រព្រឹត្តទៅរបស់សហជីព។

ក្នុងនោះចំនួនសហជីពជាង៦០០០ បើប្រៀបធៀបនឹងប្រជាជន ១៧លាននាក់ គឺជាចំនួន​ច្រើន​ណាស់ ដោយសារអ្វី គឺដោយសារលំហសេរីភាពសហជីព ភាពងាយស្រួលក្នុងការចុះបញ្ចីការ និង​ការ​តាក់តែងលក្ខន្តិកៈរបស់ខ្លួនដោយសេរី ព្រមទាំ​ង​សេរីភាព​ដ៏​ទូលំទូលាយ​នៃ​ការ​ប្រព្រឹត្ត​ទៅ​របស់​សហជីព​នៅ​កម្ពុជា។

ឯកឧត្តមបន្ថែមថា ច្បាប់សហជីពរបស់កម្ពុជាផ្តល់លក្ខខណ្ឌបង្កើត​សហជីព​តម្រូវ​ឲ្យ​មាន​កម្មករ​និយោជិត​១០​នាក់ គឺល្អប្រសើរជាងបណ្តាប្រទេសមួយចំនួន និងអនុសាសន៍របស់អង្គការ ILO (ILO តម្រូវឲ្យមានកម្មករនិយោជិក៥០នាក់ អូស្ត្រាលី ហ្វីលីភិន បង់ក្លាដែស តម្រូវឲ្យ​មាន​កម្មករ​និយោជិត ៥០នាក់ ឬ២០% ឬ៣០%)។

ឯកឧត្តមបន្តថាក្រសួងជំរុញឲ្យមានការចរចាជាសមូហភាពដើម្បីចុះអនុសញ្ញារួមតាមរយៈការសម្រប​សម្រួលនីតិវីធីសម្រាប់សហជីព។ បន្ទាប់ពីការធ្វើវិសោធនកម្មច្បាប់សហជីព ចំនួនចុះ​បញ្ជី​ទទួល​ស្គាល់​ភាពជាតំណាងមានការកើនឡើងពី ៥៦៤ក្នុងឆ្នាំ២០១៩ ដល់៦២៤ក្នុង​ឆ្នាំ២០២៤​។

ទន្ទឹមនឹងនេះការដោះស្រាយវិវាទការងារមានចំនួនសះជាស្មើនិង៩១.៨០% កើនឡើងជាង​ឆ្នាំ​២០២៣ ដែលមានចំនួន៨០.៩៥%។ តាមនីតិវីធី ក្នុងករណីមិនសះជា ក្រសួង​បញ្ចូន​ទៅ​ដោះស្រាយ​នៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។ វិសោធនកម្មច្បាប់ការងារឆ្នាំ២០២១ បានផ្តល់​ជម្រើស​ដល់ភាគីនៃវិវាទបុគ្គល ក៏អាចប្តឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលផងដែរ។

ឯកឧត្តមបន្តថា ការប្រើប្រាស់កិច្ចសន្យាការងារមានថេរវេលាកំណត់ ឬថេរវេលាមិនកំណត់ សុទ្ធតែទទួលបានអត្ថប្រយោជន៍បន្ថែមដូចគ្នា។ ចំណែកច្បាប់ការងារ និងច្បាប់សហជីព ហាមឃាត់រាល់ទម្រង់នៃការរើសអើងក្នុងការងារ និងសហជីព។ ក្រសួងលើក​ទឹក​ចិត្ត​ដល់​កម្មករ​និយោជិត និងសហជីព ដាក់ពាក្យប្តឹងមកក្រសួងក្នុងករណីមានការរើសអើងណាមួយ។ រីឯ​យន្តការ​ត្រី​ភាគីនៃក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមា សុទ្ធតែមានសមាសភាពសហជីពចម្រុះ ដែលភាគី​សហជីពខ្លួនឯងជាអ្នកជ្រើសរើស។

ឯកឧត្តម កត្តា អ៊ន បញ្ជាក់ថាក្រសួងលើកទឹកចិត្តដល់សហជីព សូមយកបញ្ហា​មក​ដោះ​ស្រាយ​ទល់​មុខ​មន្រ្តីទទួលបន្ទុកនៅក្រសួងការេងារ ដើម្បីផ្ទៀងផ្ទាត់រួមគ្នា និងរកដំណោះ​ស្រាយ​សម​ស្រប​​លើករណីដែលរកឃើញថា មិនទាន់មានដំណោះស្រាយ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        15
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        227
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm