មន្ត្រីសុខាភិបាល ចុះអប់រំស្រាវជ្រាវជំងឺមិនឆ្លងក្នុងចំណោមប្រជាជន ដែលមានអាយុចាប់​ពី៤​០​ឆ្នាំ​ឡើងទៅ នៅក្នុងមូលដ្ឋានសង្កាត់ជ្រោយចង្វារ

2024/05/01 10:38:54 pm        202

មន្ត្រីសុខាភិបាលរាជធានីភ្នំពេញ បានចុះអប់រំស្រាវជ្រាវជំងឺមិនឆ្លង​ក្នុងចំណោម​ប្រជាជន​គោលដៅ​ដែ​លមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ នៅមូលដ្ឋានសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយ​ចង្វារ រាជធានីភ្នំពេញ។

លោកស្រី គុយ ចាន់ស្រីណាក់ ប្រធានមណ្ឌលសុខភាពជ្រោយចង្វារ ថ្លែងប្រាប់BTV ព័ត៌មាន នា​ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះថា ថ្ងៃនេះមណ្ឌលសុខភាពជ្រោយចង្វារ បានសហការ​ជាមួយ​អាជ្ញាធរ​សង្កាត់ជ្រោយចង្វារ និងអ្នកស្ម័គ្រចិត្តទ្រទ្រង់ភូមិ ចុះអប់រំស្រាវជ្រាវជំងឺ​មិនឆ្លង​ក្នុង​ចំណោម​បង​ប្អូនប្រជាពលរដ្ឋគោលដៅ ដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ ដូចជា៖ ជំងឺលើស​សម្ពាធ​ឈាម និងជំងឺទឹកនោមផ្អែម ឆាប់បានស្វែងរកឃើញករណីជំងឺមិនឆ្លងនេះ ដើម្បីធ្វើ​ការ​អន្តរាគមន៍​ព្យាបាលបានទាន់ពេលវេលា។ ក្រៅពីនោះមណ្ឌលសុខភាពជ្រោយចង្វារ ក៏មានផ្តល់​សេវា​ពិគ្រោះជំងឺទូទៅ សង្រ្គោះបឋម ពិនិត្យផ្ទៃពោះមុនសម្រាល ពន្យាកំណើតទំនើប និងសម្ភព ជា​ពិសេសអ្នកជំងឺក្រីក្រ និងជនពិការ ត្រូវបានបង់ថ្លៃសេវាជំនួសក្នុងការពិនិត្យពិគ្រោះ និង​ព្យាបាល​ជំងឺ​ដោយរាជរដ្ឋាភិបាលកម្ពុជា។

ចំណែកលោក កែវ ចេន មន្រី្តគម្រោង NCD របស់អង្គការRACHA(រ៉ាឆា) បានឲ្យដឹងថា ជាក់​ស្តែង​ថ្ងៃ​នេះ​យើងបានរៀបចំវេទិកាផ្សព្វផ្សាយសុខភាពជូនប្រជាពលរដ្ឋ ហើយកម្មវិធីខាងលើនេះ ក៏​ទទួលបានការឧបត្ថម្ភពីអង្គការយូនីសេហ្វ ផ្តល់ជូនមកអង្គការRACHA ដើម្បី​ធ្វើ​ការងារ​តាម​សហគមន៍​ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដោយអនុវត្ត​លើកា​រិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបតិ្ត​ចំនួ​ន​៣ គឺការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបតិ្ត​សែនសុខ និងការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តពោធិ៍សែនជ័យ។

ជាមួយគ្នានោះដែរបងប្អូនប្រជាពលរដ្ឋ មានវ័យចាប់​ពី​៤០​ឆ្នាំ​ឡើង​ទៅ​បាន​មក​ទទួល​សេវា​ពីក្រុមការងារ​គ្រូពេទ្យមណ្ឌលសុខភាពជ្រោយចង្វារ បានបង្ហាញចំណាប់​អារម្មណ៍​សប្បាយ​រីករាយ​ជា​ខ្លាំង ដែលមន្រី្តសុខាភិបាល បានយកចិត្តទុកដាក់ ចុះមកពិនិត្យសុខភាពជូនដោយឥតគិតថ្លៃ។

ស្របពេលដែលអាកាសធាតុមានការប្រែប្រួលនិងឡើងកម្តៅ លោកស្រីប្រធានមណ្ឌល​សុខភាព​ជ្រោយ​ចង្វារ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសារទឹកឲ្យបានច្រើន ជាពិសេស​កុមារ ស្លៀកសំលៀកបំពាក់ឲ្យរលុងៗ និងព្យាយាមនៅក្នុងម្លប់ឲ្យបានច្រើន និងរបប​អាហារ​ក៏​ជាកត្តា​សំខាន់ផងដែរ ញ៉ាំស្អាត ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm