រដ្ឋាភិបាលនិងសង្គមស៊ីវិល រួមគ្នាបន្តជំរុញផែនការសកម្មភាពក្នុងការផ្លាស់ប្តូររថយន្តដឹកជញ្ជូនកម្មករឲ្យមានសុវត្ថិភាព

2024/05/02 12:16:19 am        173

ភ្នំពេញ ៖ គិតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ នៅតែបន្តកិច្ចសហការជាមួយគ្នា លើការជំរុញឲ្យមានការផ្លាស់ប្តូរជាបណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ឲ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាពជាងមុន ជាពិសេសអនុវត្តឲ្យបានមុនត្រឹមឆ្នាំ២០២៧។

​លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្រោយចប់ពិធីបិទសិក្ខាសាលាថ្នាក់ជាតិ ស្តីពីរថយន្តដឹកកម្មករនិយោជិតដែលមានសុវត្ថិភាពប្រសើរជាង បង្កើនសកម្មភាពរួមគ្នា និងការវិនិយោគក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា កាលពីរសៀលថ្ងៃទី៣០ ខែមេសាកន្លងទៅ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ថា នៅចុងឆ្នាំ២០២៤នេះ សង្ឃឹមថា ដោយសារការខិតខំរួមគ្នា ជាពិសេសខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ហើយនិងក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើយ៉ាងណានឹងធ្វើឲ្យប្រសើរឡើងក្នុងការដឹកជញ្ជូនកម្មករពីឈរ មកអង្គុយឲ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយការស្លាប់ និងការរងរបួសនៅលើដងផ្លូវដោយសារគ្រោះថ្នាក់ចរាចរណ៍។

លោកជំទាវ បានបង្ហើបឲ្យដឹងទៀតថា ចំពោះការងារខាងលើនេះ រាជរដ្ឋាភិបាលកំពុងប្រឹងប្រែង ហើយវិស័យឯកជនមួយចំនួនក៏មានគម្រោងនាំចូលរថយន្តដែលមានសុវត្ថិភាព និងការពារបរិស្ថានផងដែរ ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនដល់កម្មករនិយោជិតក្នុងការធ្វើដំណើរពីផ្ទះមកកន្លែងការងារ និងពីកន្លែងការងារត្រឡប់ទៅផ្ទះវិញ។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានឲ្យ ប៊ីធីវី ដឹងដែរថា លោកសូមវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវរបស់ស្ថាបនរាជរដ្ឋាភិបាល ជាពិសេសអង្គភាពដែលទទួលខុសត្រូវផ្ទាល់ គឺបេឡាជាតិសន្តិសុខសង្គម ដែលបានខិតខំក្នុងការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត ក្នុងនោះក៏មានផ្នែកមួយទាក់ទងជាមួយការដឹកជញ្ជូនកម្មករនិយោជិតតាមរថយន្តដឹកជញ្ជូនរួម។ ជាមួយនេះ លោកក៏បានសម្តែងការអរគុណដល់រាជរដ្ឋាភិបាលអាណិត្តថ្មីទី៧ ដែលបានណែនាំនិងចាត់ជាអាទិភាពមួយ គឺធ្វើម៉េចជំរុញមានការប្តូរថយន្តជាបណ្តើរៗតាមរយៈការសិក្សា ការសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីឲ្យកម្មករនិយោជិតអាចទទួលបាននូវមធ្យោបាយធ្វើដំណើរប្រកបដោយផាសុកភាព សមរម្យ និងមានសុវត្ថិភាព។

សូមបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០១៧ អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានសហការជាមួយស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ ជាពិសេសបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងការបង្កើនការរួមចំណែកអនុវត្តនូវសកម្មភាពជាបន្តបន្ទាប់ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងនៅកម្រិតរោងចក្រផ្ទាល់ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត ជាពិសេសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង៕

អត្ថបទ ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm