នគរបាលទួរគី ឃាត់ខ្លួនមនុស្សរាប់សិបនាក់ អំឡុងការបង្ក្រាបការតវ៉ា នៅថ្ងៃប្រាព្ធទិវាពលកម្មអន្តរជាតិ

2024/05/02 12:16:44 am        149

នគរបាលទួរគី នៅថ្ងៃពុធ (ទី១ ខែឧសភា) នេះ បានចាប់ឃុំខ្លួនបាតុកររាប់សិបនាក់ដែលប៉ុនប៉ងរុះរើរបាំងនៅក្នុងតំបន់ផ្សេងៗគ្នានៃទីក្រុងអ៊ីស្តង់ប៊ុល បន្ទាប់ពីអាជ្ញាធរបានហាមឃាត់មិនឲ្យប្រមូលផ្តុំគ្នា នៅឯទីលានដ៏សំខាន់របស់ទីក្រុង គឺទីលាន Taksim ក្នុងថ្ងៃប្រារព្ធទិវាពលកម្មអន្តរជាតិ។

នគរបាលរាប់ម៉ឺននាក់ត្រូវបានដាក់ពង្រាយនៅទូទាំងទីក្រុងអ៊ីស្តង់ប៊ុល ដោយបានបិទសូម្បីតែផ្លូវតូចៗជាមួយនឹងរបាំងដែក ដែលជាការប៉ុនប៉ងរារាំងដល់ក្រុមបាតុករកុំឲ្យមានការប្រមូលផ្តុំ។ គួរបញ្ជាក់ថា អាជ្ញាធរបានហាមឃាត់ការប្រមូលផ្តុំគ្នា នៅទីលាន Taksim ចាប់តាំងពីមានបាតុកម្មឆ្នាំ២០១៣ ប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Recep Tayyip Erdogan។

អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅកន្លែងកើតហេតុ បានរាយការណ៍ថា នៅតំបន់ Besiktas នគរបាលបានឃុំខ្លួនបាតុករឆ្វេងនិយមយ៉ាងតិច ៣០នាក់ ដែលស្រែកថា «ទីលាន Taksim មិនអាចត្រូវបានហាមឃាត់ទេ»។ អ្នកតវ៉ាម្នាក់ត្រូវបាននគរបាលអូសតាមដី ហើយក្រុមរបស់អ្នកតវ៉ារូបនោះត្រូវបានចាប់ខ្លួន។ មនុស្ស ៣០នាក់ផ្សេងទៀត ត្រូវបានឃុំខ្លួន នៅក្នុងតំបន់ Sisli។

ផ្លូវសំខាន់ៗនៅទូទាំងទីក្រុងអ៊ីស្តង់ប៊ុល ត្រូវបានបិទមិនឲ្យចរាចរ ខណៈដែលការដឹកជញ្ជូនសាធារណៈ ក្នុងនោះរួមទាំងតាមសាឡាង និងរថភ្លើងក្រោមដី ក៏ត្រូវបានផ្អាកផងដែរ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm