យន្តហោះ Air Asia Cambodia នឹងក្លាយជាដៃគូប្រកួតប្រជែងក្នុងស្រុក ជាមួយយន្តហោះ Cambodia Angkor Air

2024/05/02 05:29:30 am        140

ភ្នំពេញ​៖ នៅថ្ងៃទី១ ឧសភានេះ ប្រភេទយន្តហោះ Air Bus 320 C.O របស់ក្រុមហ៊ុន Air Asia Cambodia ចំនួន២គ្រឿង បានបើកសម្ពោធដាក់ឱ្យប្រតិបត្តិការហោះហើរជាផ្លូវការនៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រួមនឹងថ្នាក់ដឹកនាំមកពីស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

ក្រោយកាត់ខ្សែបូឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បន្ទាប់ពីក្រុមហ៊ុន ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និងក្រុមហ៊ុន អេឌីអ៊ី (Air Asia Cambodia and ADE Cambodia) បានទទួលវិញ្ញាបនបត្រប្រតិបត្តិករផ្លូវអាកាស និងវិញ្ញាបនបត្រអង្គភាពថែទំាបច្ចេកទេសអាកាសយានដ្ឋាន កាលពីម្សិលមិញ គឺនៅថ្ងៃទី១ឧសភាពនេះ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា និងក្រុមហ៊ុន អេឌីអ៊ី បានបើកសម្ពោពក្រុមហ៊ុនដើម្បីប្រតិបត្តិការហោះហើរបស់ខ្លួនជាផ្លូវការហើយ ដែលក្រុមហ៊ុន ហោះហើរមួយនេះ នឹងក្លាយជាដៃគូប្រកួតប្រជែងហោះហើរនៅក្នុងស្រុកតែម្តង។ ឯកឧត្តមបន្តថា ក្រុមហ៊ុនមួយនេះនឹងមានយន្តហោះប្រភេទ Air Bus 320 C.O ចំនួន២គ្រឿង ដែលនឹងចាប់ផ្តើមប្រតិបត្តិការហោះហើរពីថ្ងៃទី៣ឧសភាខែនេះតទៅ........(.....សំឡេង

ចំណែកលោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន អ៊ែរអេស៊ា ខេមបូឌា( Air Asia Cambodia បានឡើកឡើងថា Air Asia Cambodia បានប្រតិបត្តិការហោះហើរជុំវិញពិភពលោក និងមានច្រើនប្រទេសណាស់ ប៉ុន្តែថ្ងៃនេះ Air Asia Cambodia បានប្រតិបត្តិការហោះហើរក្នុងស្រុកជាលើកដំបូង ហើយក្រុមហ៊ុននឹងខិតខំនាំភ្ញៀវទេសចរដើរកម្សាន្តដើម្បីផ្សព្វផ្សាយពីប្រទេសកម្ពុជាឱ្យបានទូលំទូលាយបំផុត ពិសេសនឹងខិតខំមដើម្បីធ្វើឱ្យភ្ញៀវទេសចរមានទំនុកចិត្ត និងផាសុខភាពពី Air Asia Cambodia។

 សូមបញ្ជាក់ថា សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា កម្ពុជា ( Air Asia Cambodia ) ដែលនឹងប្រតិបត្តិការហោះហើរនៅកម្ពុជា នឹងមានយន្តហោះប្រភេទ Air Bus 320 C.O ចំនួន២គ្រឿង ដោយយន្តហោះនេះអាចផ្ទុកអ្នកដំណើរបានជាង១៨០នាក់ ហើយនឹងចាប់ផ្តើមហោះហើរពីថ្ងៃទី៣ឧសភានេះតទៅ ដោយនឹងមានកម្មវិធីហោះហើរទៅមករវាង ភ្នំពេញ-សៀមរាប និងសៀមរាប-ព្រះសីហនុ ដោយហោះក្នុងមួយថ្ងៃចំនួន៤ជើង ក្នុងតម្លៃសមរម្យ ហើយបន្ទាប់ពី៣សប្តាហ៍ក្រោយមកទៀត ក្រុមហ៊ុនអាកាសចរណ៍មួយនេះ នឹងពង្រីកជើងហោះហើររបស់ខ្លួនទៅក្រៅប្រទេសបន្ថែមទៀត ដោយត្រូវចាប់ផ្តើមហោះទៅប្រទេសសិង្ហបុរី និងប្រទេសចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមួយចំនួនទៀតដែរ៕​ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        94
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        197
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm