មន្ត្រីហាម៉ាស អះអាងថា ការអត្ថាធិប្បាយពីបទឈប់បាញ់របស់លោក ប្ល៊ីនខិន គឺជាការប៉ុនប៉ង ដើម្បីដាក់សម្ពាធលើក្រុមនេះ

2024/05/02 05:49:38 am        112

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក Sami Abu Zuhri បាននិយាយកាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អង់តូនី ប្ល៊ីងខិន (Antony Blinken) កំពុងបន្ទោសការពន្យារពេលនៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា លើក្រុមប៉ាឡេស្ទីនដោយអយុត្តិធម៌។

លោក ប្ល៊ីនខិន ដែលជួបជាមួយមេដឹកនាំអ៊ីស្រាអែល ដើម្បីពិភាក្សាអំពីវិធីដែលអាចទទួលបានជំនួយបន្ថែមទៀត ទៅកាន់តំបន់ហ្កាហ្សា បានជំរុញម្តងហើយម្តងទៀតឲ្យក្រុមហាម៉ាសទទួលយកការផ្តល់ជូនពីអ៊ីស្រាអែល ដែលនឹងដោះលែងចំណាប់ថ្នូរ និងសម្រេចបានបទឈប់បាញ់ដោយពណ៌នាថា វាជាសម្បុសដ៏ពិសេស។

លោក Abu Zuhri បានប្រាប់សារព័ត៌មានរ៉យទ័រថា៖«ការអត្ថាធិប្បាយរបស់ លោក ប្ល៊ីនខិន ផ្ទុយពីការ    ពិត។ វាមិនចម្លែកទេសម្រាប់ លោក ប្ល៊ីនខិន ដែលត្រូវបានគេស្គាល់ថា ជារដ្ឋមន្ត្រីការបរទេសរបស់អ៊ីស្រាអែល មិនមែនអាមេរិក ដើម្បីធ្វើសេចក្តីថ្លែងការណ៍បែបនេះ»។

លោក បានបន្ថែមថា៖«សូម្បីតែក្រុមចរចារបស់អ៊ីស្រាអែល បានសារភាពថា លោក ណេតាន់យ៉ាហ៊ូ គឺជាអ្នកដែលរារាំងការឈានដល់កិច្ចព្រមព្រៀងមួយ»។

លោក Abu Zuhri បាននិយាយថា ក្រុមនេះ នៅតែសិក្សាលើការផ្តល់បទឈប់បាញ់ថ្មីៗនេះ។ ក្រុមហាម៉ាស កំពុងស្វែងរកបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកទ័ពអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា ខណៈដែលលោក ណេតាន់យ៉ាហ៊ូ និយាយថា អ៊ីស្រាអែលត្រូវការកម្ទេចក្រុមហាម៉ាស ដែលនៅសេសសល់នៅទីក្រុងរ៉ាហ្វា នៃតំបន់ហ្កាហ្សាភាគខាងត្បូង ដើម្បីសន្តិសុខផ្ទាល់ខ្លួន ដោយមាន ឬគ្មានកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm