អាជ្ញាធរជាតិអប្សរា និង​គ្រឹះស្ថាន​អង្គរ ប្រកាសបិទរមណីយដ្ឋានអង្គរលើកទី២

2021/07/30 08:01:00 pm        434

សៀមរាប ៖ អាជ្ញាធរជាតិអប្សរា និង​គ្រឹះស្ថាន​អង្គរ បានប្រកាសបិទមិនឲ្យ​ចូលទស្សនា​ប្រាសាទនានា​ទាំងភ្ញៀវជាតិ និងអន្ដរជាតិ នៅក្នុងរមណីយដ្ឋានអង្គរ ជាបណ្តោះអាសន្នជាលើកទី២ រយៈពេល២អាទិត្យទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ក្នុងសហគមន៍ ។ការប្រកាសបិទនេះ ចាប់ពីថ្ងៃទី៣០ខែកក្កដា ដល់ថ្ងៃទី១២ខែសីហា ឆ្នាំ២០២១នេះ។

លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បាន​ឲ្យដឹង​នៅថ្ងៃទី៣០ខែកក្កដានេះថា ដោយអនុលោមតាមសេចក្តីសម្រេចរាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បានសម្រេចបិទការលក់សំបុត្រ ចូលទស្សនា ប្រាសាទអង្គរ ក៏ដូចជាការចូលទស្សនាតាមប្រាសាទនានា នៅក្នុងឧទ្យាអង្គរជាបណ្ដោះអាសន្នចំនួន២សប្ដាហ៍ ដោយចាប់ពីថ្ងៃទី៣០ខែកក្កដា ដល់ថ្ងៃទី១២ខែសីហា ឆ្នាំ២០២១នេះ។

អាជ្ញាធរជាតិអប្សរា បានជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរអង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ឲ្យបានដឹងពីការប្រកាសបិទនេះ។

អាជ្ញាធរទាំងពីរនេះ បានបញ្ជាក់ថា ការសម្រេចបិទការលក់សំបុត្រចូលប្រាសាទនានា នៅក្នុងរមណីយដ្ឋានបុរាណមួយនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃមេរោគកូវីដ-១៩បំម្លែងថ្មីប្រភេទដែលតា (Delta)ចូលក្នុងសហគមន៍។

លោក បានបន្ដថា បើទោះបី រមណីយដ្ឋានអង្គរទាំងមូលត្រូវបានបិទ មិនអោយចូលទស្សនា​ជាបណ្ដោះអាសន្នក្ដី ប៉ុន្ដែសម្រាប់ក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា នៅតែបន្ដបំពេញការងារ ធ្វើការជួសជុល និងអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងតំបន់រមណីយដ្ឋានអង្គរដដែល។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសៀមរាប ក៏បានចេញសេចក្តីសម្រេចកំណត់"តំបន់ ក្រហម" ក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង និង "តំបន់លឿងទុំ"នៅក្នុងភូមិសាស្ត្រឃុំកៀនសង្កែ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

សូមបញ្ជាក់ថា កាលពីខែមេសាឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា និង​គ្រឹះស្ថាន​អង្គរ ក៏បានប្រកាស​រួមគ្នាពីការផ្អាកលក់សំបុត្រ និងការចូលទស្សនារមណីយដ្ឋានអង្គរចំនួន២៣ថ្ងៃម្ដងមកហើយ ដោយក្នុងនោះ ចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី២៨ ខែមេសាឆ្នាំ២០២១ បន្ទាប់ពីរដ្ឋាភិបាល ប្រកាសផ្អាកតំបន់ទេសចរណ៍ទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩៕

អត្ថបទ ៖ សាវី

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        44
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        134
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        245

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm