ការប្រឡងជ្រើសរើសគ្រូបង្រៀនថ្នាក់អនុវិទ្យាល័យ បានចាប់ផ្ដើមហើយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ។ ការប្រឡងនេះមានបេក្ខជនចំនួន ៣៣ ៣១៤នាក់ ត្រូវប្រកួតប្រជែងគ្នា ដោយការជាប់កំណត់យកត្រឹមតែ ៤៤១នាក់ប៉ុណ្ណោះ។ ការប្រឡងជ្រើសរើសគ្រូអនុវិទ្យាល័យ រៀបចំជាពីរលើក ដោយលើកទី ១នេះ រៀបចំរយៈពេល ៤ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី២ រហូតដល់ថ្ងៃ ៥ខែឧសភា ឆ្នាំ២០២៤។
















