រលកកម្តៅវាយប្រហារប្រទេសបង់ក្លាដែស ជាមួយនឹងសីតុណ្ហភាពខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៨៩

2024/05/02 06:13:26 pm        124

ប្រទេសបង់ក្លាដែស បានបង្កើតកំណត់ត្រាសីតុណ្ហភាពខ្ពស់បំផុតរបស់ខ្លួននៅឆ្នាំនេះ ខណៈដែលរលកកម្ដៅបានបោកបក់ផ្នែកធំៗជាច្រើននៃប្រទេសអាស៊ីខាងត្បូងមួយនេះ។ យោងតាមនាយកដ្ឋានឧតុនិយមបង់ក្លាដែស (BMD) បានឱ្យដឹងថា សីតុណ្ហភាពបានកើនឡើងដល់ ៤៣,៨ អង្សាសេកាលពីថ្ងៃអង្គារ នៅក្នុងសង្កាត់ ជេសស័រ (Jessore) ភាគនិរតីរបស់ប្រទេស ដែលជាកំណត់ត្រាមួយចាប់តាំងពីឆ្នាំ១៩៨៩ មក។

សីតុណ្ហភាពនៅក្រុងដាកា បានឡើងដល់ ៤០,៥ អង្សាសេ សម្រាប់ថ្ងៃទី២ ជាប់គ្នាកាលពីថ្ងៃអង្គារ។ យោងតាមទិន្នន័យនាយកដ្ឋានឧតុនិយម BMD សីតុណ្ហភាពអតិបរិមានៅក្រុងដាកា មានប្រហែល ៤០ អង្សាសេក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ។

ក្រុង ដាកា បានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមួយនៅកម្រិត ៤០,៦ អង្សាសេកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងរដ្ឋធានីបង់ក្លាដែស មួយនេះក្នុងរយៈពេល ៥៨ ឆ្នាំ។

យ៉ាងហោចណាស់មនុស្ស ១០ នាក់ រួមមានបុរស ៨ នាក់ និងស្ត្រី ២ នាក់ បានស្លាប់ក្នុងពេលត្រឹមតែមួយសប្តាហ៍នៅក្នុងប្រទេសនេះ ដោយសារតែកម្ដៅដ៏ក្តៅគគុក នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលកាលពីថ្ងៃអង្គារ ដោយបង្ហាញពីផលប៉ះពាល់នៃលក្ខខណ្ឌអាកាសធាតុក្តៅខ្លាំងជាបន្តបន្ទាប់។

បច្ចុប្បន្នប្រទេសបង់ក្លាដែស កំពុងប្រឈមនឹងរលកកម្ដៅដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈសាលាបឋមសិក្សា និងមធ្យមសិក្សាត្រូវបានបញ្ជាឱ្យបិទរហូតដល់ថ្ងៃព្រហស្បតិ៍ (០២ ឧសភា) នេះ ដែលក៏អាចបន្តបិទទៀតបើអាកាសធាតុមិនបានធូរស្រាល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        140
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        181
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm