អ្នកនយោបាយចាត់ទុកក្រុមប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ជាបុគ្គលមិនគិត​ពី​ប្រយោជន៍ជាតិ

2024/05/02 07:24:45 pm        130

មេដឹកនាំបណ្តាគណបក្សនយោបាយមួយចំនួន បានចាត់ទុក​ក្រុម​អ្នកប្រឆាំង​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ជាបុគ្គលមិនស្គាល់ពីផលប្រយោជន៍ជាតិ ធ្វើនយោបាយដើម្បីតែ​ផល​របស់​រប​ស់​ពួក​គេ​ប៉ុណ្ណោះ។

ស្របពេលមជ្ឈដ្ឋានក្នុង និងក្រៅប្រទេសកំពុងបន្តប្រកាសគាំទ្រយ៉ាងផុលផុស​ទៅ​លើ​គម្រោង​ព្រែកជីក​ហ្វូណនតេជោ មានមេដឹកនាំ​គណបក្ស​នយោបាយ​ដែល​តែង​មាន​សកម្មភាព​ជា​ប្រចាំទៅ​លើ​បញ្ហា​សង្គម បាននាំគ្នាសម្តែងការគាំទ្រ​យ៉ាងពេញ​ទំហឹង​ចំពោះ​ត្រៀម​លក្ខណៈ​ដំណើរ​ការ​របស់​គម្រោង​ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងដ៏សំខាន់សម្រាប់កម្ពុជា។

លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ ចាត់ទុកការប្រឆាំង​របស់​អ្នក​នយោបាយ​ចំពោះ​គម្រោង​ព្រែក​ជីកហ្វូណនតេជោ ជាបុគ្គលមិនស្គាល់ពីផលប្រយោជន៍ជាតិ និងផលប្រយោជន៍​ប្រជាជន​ជា​ធំ ជាពិសេសបុគ្គលនេះជាអ្នកនយោបាយមានបុគ្គលិកលក្ខណៈវិទ្ធង្សនាសុទ្ធសាធ។

ជាមួយគ្នា លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ លើកឡើងថា គម្រោង​ព្រែក​ជីកហ្វូណនតេជោជាគម្រោងដ៏មហាសាល ដូចនេះ​អ្នក​នយោបាយ​ប្រឆាំង​ចំពោះគ​ម្រោង​ព្រែក​ជីក​ហ្វូណនតេជោ គឺជាអ្នកនយោបាយបម្រើសម្រាប់បរទេសជាជាងប្រជាជនរបស់ខ្លួន។

ក្នុងនោះ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ លើកឡើងថា ផលប្រយោជន៍​ពី​គម្រោង​ព្រែក​ជីកហ្វូណនតេជោ ជាការចាប់ផ្តើមបង្ហាញ​កម្ពុជា​មាន​លទ្ធភាព​គ្រប់​គ្រាន់​សម្រាប់​ការ​ដឹក​ជញ្ជូន ដោយពុំចាំបាច់ដឹកជញ្ជូន និងពឹងពាក់ពីប្រទេជិតខាងដូចមុននោះទេ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោង​ដែល​តភ្ជាប់​ផ្លូវ​ទឹក​រវាង​ទន្លេ​ទៅ​កាន់​សមុទ្រ​ ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមាន​ប្រវែង​១៨០​គីឡូម៉ែត្រ​។ ​គម្រោងព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជា​ពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា-ចម្ងាយ ការ​ខូចខាត​ផ្លូវ​ថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិ​វិធី​ សម្រាប់​នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ហើយនឹងបង្កើតតំបន់ពាណិជ្ជកម្ម តំបន់​សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារា​សាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយ​បង្កើន​ផល​ត្រី​ទឹក​សាប​នៅ​តាម​ព្រែក ខណៈគម្រោងនេះ គឺជាគម្រោងបម្រើផ​ល​ប្រយោជន៍​ជាតិ​ដ៏ធំ​ចំពោះ​សេដ្ឋកិច្ច​របស់​កម្ពុជា​៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        210
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm