លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់អំពីល្បឿននៃការឆ្លងលឿននូវជំងឺ​កូវីដDelta​ ដោយ​ក្នុងពេលតែមួយ​ឆ្លងចាប់ពី១០ទៅ១៥នាក់

2021/07/30 09:00:32 pm        549

ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ​ចំពោះកិច្ច​ការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានថ្លែងថា មេរោគកូវីដ១៩ បំប្លែង​ថ្មីប្រភេទDelta អាចធ្វើការចម្លងទៅមនុស្សចាប់ពី១០ទៅ១៥នាក់ ក្នុងពេលតែមួយ ខណៈ Alpha កម្លាំងឆ្លងចាប់ពី៥ទៅ៦នាក់ ក្នុងរយៈពេលដូចគ្នា ដោយឡែកកូវីដ១៩ ធម្មតា​ឆ្លងត្រឹមតែ១ទៅ២នាក់ ប៉ុណ្ណោះក្នុងរយៈពេលតែមួយនោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី ជាថវិកាបីលានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត មនុស្សចាស់​ពីរនាក់ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ។

លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា មេរោគកូវីដ១៩ប្រភេទថ្មីៗ​ចុងក្រោយនេះវា​បានឆ្លង​លឿន​ជាងកូវីដ១៩ធម្មតា ហើយរហូតមកដល់ពេលនេះ មេរោគAlpha បានកើតគ្រប់​រាជធានី​ខេត្តហើយ ខណៈ​ Deltaបានកំពុងឈានជើងចូលក្នុង​សហគមន៍បណ្តើរៗ​ដោយភាគច្រើន​គឺខេត្ត​ដែលជាប់ នឹងប្រទេសថៃនេះតែម្តង។

យ៉ាងណាក៏ដោយលោកជំទាវ ឱ វណ្ណឌីន បានបន្តអំពាវនាវដល់ពលរដ្ឋគ្រប់ៗ​រូបទាំងអស់​មិនថា​នៅក្នុងខេត្តព្រះវិហារនោះទេ ត្រូវអនុវត្តវិធានការរាជរដ្ឋាភិបាលឱ្យបាន​ខ្ជាប់ខ្ជួន ជាពិសេស​ត្រូវ​អនុវត្តវិធានការ ៣ការពារ ៣កុំ។

ជាមួយគ្នានោះសម្រាប់មនុស្សវ័យចាស់ ចាំបាច់ត្រូវទៅទទួលវ៉ាក់សាំងកូវីដ-១៩ ព្រោះជា​បុគ្គល​ងាយ​រងគ្រោះ ហើយការចាក់វ៉ាក់សាំងនេះទៀតសោត ត្រូវចាក់ឱ្យគ្រប់ចំនួន២ដូស ទើប​មាន​ប្រសិទ្ធភាពនោះ៕

អត្ថបទ ៖ បាន ចក់


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        7
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        36
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm