មេដឹកនាំសាសនាគ្រិស្តលីបង់៖ការប្រយុទ្ធរបស់ក្រុមហេសបូឡាជាមួយអ៊ីស្រាអែល បានធ្វើឲ្យប៉ះពាល់ដល់លីបង់

2024/05/02 11:31:16 pm        56

មេដឹកនាំនៃគណបក្សនយោបាយសាសនាគ្រិស្តដ៏សំខាន់មួយនៅក្នុងប្រទេសលីបង់ បានរិះគន់ក្រុមសកម្មប្រយុទ្ធស៊ីអ៊ីតហេសបូឡា (Hezbollah) សម្រាប់ការបើកផ្នែកខាងមុខជាមួយអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមហាម៉ាស ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ដោយនិយាយថា វាបានធ្វើឲ្យប៉ះពាល់ដល់ប្រទេសលីបង់ ដោយមិនធ្វើឲ្យការថយចុះនូវការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីបទេ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន AP កាលពីយប់ថ្ងៃអង្គារ លោក Samir Geagea នៃគណបក្សកងកម្លាំងលីបង់ បាននិយាយថា ក្រុមហេសបូឡា គួរតែដកខ្លួនចេញពីតំបន់នៅតាមបណ្តោយព្រំដែនជាមួយអ៊ីស្រាអែល ហើយកងទ័ពលីបង់ គួរតែដាក់ពង្រាយ នៅគ្រប់ចំណុចទាំងអស់ដែលក្រុមសកម្មប្រយុទ្ធនៃក្រុមគាំទ្រដោយអ៊ីរ៉ង់ បានកាន់កាប់ទីតាំងមួយចំនួននោះ។

ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើង ខណៈពេលដែលក្រុមអ្នកការទូតលោកខាងលិច ព្យាយាមធ្វើការសម្របសម្រួលឲ្យមានការបន្ធូរបន្ថយការកើនឡើងភាពតាននៅក្នុងជម្លោះព្រំដែន ចំពេលមានការភ័យខ្លាចនៃសង្គ្រាម កាន់តែធំឡើងនោះ។

ក្រុមហេសបូឡា បានចាប់ផ្តើមបាញ់គ្រាប់រ៉ុក្កែតសំដៅទៅកាន់ទីតាំងយោធាអ៊ីស្រាអែល កាលពីថ្ងៃទី៨ ខែតុលា មួយថ្ងៃបន្ទាប់ពីក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស បានសម្រុកចូលទឹកដីអ៊ីស្រាអែលភាគខាងត្បូង ក្នុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលបានបង្កឲ្យមានសង្គ្រាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សា។

អំពើហិង្សាស្ទើរតែរាល់ថ្ងៃ ភាគច្រើន បានកើតឡើងនៅតំបន់តាមបណ្តោយព្រំដែន ហើយអ្នកសម្រុះសម្រួលអន្តរជាតិ បាននិងកំពុងព្យាយាមទប់ស្កាត់សង្គ្រាមពេញទំហឹងមិនឲ្យកើតឡើង។ ការប្រយុទ្ធគ្នា បានសម្លាប់ទាហាន ១២នាក់ និងជនស៊ីវិល ១០នាក់ ក្នុងប្រទេសអ៊ីស្រាអែល ។ មនុស្សជាង ៣៥០នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រទេសលីបង់ រួមទាំងអ្នកប្រយុទ្ធហេសបូឡាចំនួន ២៧៣នាក់ និងជនស៊ីវិលជាង ៥០នាក់។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        66
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        57
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm