គ្រាប់​បាល់​អស្ចារ្យ​បំផុត​រដូវ​កាល​មុន​បាន​ទៅ​គ្រាប់​បាល់​របស់​ខ្សែប្រយុទ្ធ​អ៊ីរ៉ង់ Mehdi Taremi

2021/07/30 03:04:37 pm        121

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អ៊ីរ៉ង់ Mehdi Taremi បាន​ក្លាយ​ជា​ម្ចាស់​ពាន​គ្រាប់​បាល់​អស្ចារ្យ​បំផុត​ប្រចាំ​រដូវ​កាល ២០២០-២១ របស់​អឺរ៉ុប​។​ នោះ​គឺ​គ្រាប់​បាល់ Bicycle Kick ស៊ុត​ពេល Porto ឈ្នះ Chelsea នៅ Stamford Bridge វគ្គ ៨​ក្រុម​ចុងក្រោយ UEFA Champions League រដូវ​កាល​មុន​តែ Porto មិន​អាច​ឡើង​ជុំ​បន្ត​បាន ​ដោយ​ចាញ់​នៅ​ក្នុង​ទឹកដី​ខ្លួនឯង​កាលពី​ជើង​ទី១​។​

​​គ្រាប់​បាល់​បញ្ចូល​ទី​ ដែល​យក​មក​ប្រកួត​គ្នា​បោះឆ្នោត​នៅ​លើ​ប្រព័ន្ធ​អន​ឡាញ គឺជា​គ្រាប់​បាល់​ដែល​ស៊ុត​បញ្ចូល​ទី​ក្នុង​លី​គ​អាជីព រួម​ជាមួយ​នឹង​គ្រាប់​បាល់​នៅ​ពានរង្វាន់​អឺរ៉ុប Euro ២០២០ ផង​ដែរ ដោយ​ត្រូវ​បាន​បោះឆ្នោត​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់ UEFA គឺ uefa.com​។ គ្រាប់​បាល់​របស់ Mehdi Taremi បាន​យកឈ្នះ​គ្រាប់​បាល់​ស៊ុត​កោង​របស់ Lorenzo Insigne ស៊ុត​ឱ្យ​អ៊ីតាលី​យកឈ្នះ​ប៊ែ​ល​ហ្ស៊ិ​កនៅ Euro ២០២០ ដែល​បាន​លេខ២ ខណៈ​លេខ៣ បាន​ទៅ​គ្រាប់​បាល់​ពី​ចម្ងាយ​របស់ Kemar Roofe ស៊ុត​ឱ្យ Rangers នៅ Europa League រដូវ​កាល​មុន ដែល​គ្រាប់​បាល់​នេះ​ស្រដៀង​នឹង​គ្រាប់​បាល់​របស់ Patrick Schick ស៊ុត​ឱ្យ​ឆេ​ក​យកឈ្នះ​ស្កុ​ត​ឡេ​ន​នៅ Euro ផងដែរ​។ ​Mehdi Taremi បាន​ទទួល​សំឡេង​គាំទ្រ​ជិត ៣០% ស្មើនឹង​ជាង ៦០​ម៉ឺន​សំឡេង​គាំទ្រ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm