ហ្ស៊កដានី ថ្កោលទោសការវាយប្រហាររបស់អ្នកតាំងលំនៅអ៊ីស្រាអែល លើក្បួនជំនួយហ្ស៊កដានីទៅកាន់ហ្កាហ្សា

2024/05/03 12:28:35 am        363

ក្រសួងការបរទេសហ្ស៊កដានីកាលពីថ្ងៃពុធ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារពីសំណាក់អ្នកតាំងលំនៅអ៊ីស្រាអែលជ្រុលនិយម លើក្បួនរថយន្តជំនួយមនុស្សធម៌របស់ហ្សកដានីចំនួនពីរ ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថយន្តពីរគ្រឿង ត្រូវបានវាយប្រហារដោយក្រុម ជ្រុលនិយម ហើយក្រសួង បានចាត់ទុកថា ការបរាជ័យរបស់អាជ្ញាធរអ៊ីស្រាអែលក្នុងការផ្តល់ការការពារបានធ្វើឲ្យខូចដល់ការអះអាង និងការប្តេជ្ញាចិត្តទាំងអស់របស់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការអនុញ្ញាតឲ្យ   ផ្តល់ជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា។

ក្រសួងហ្ស៊កដានី បានឲ្យអាជ្ញាធរអ៊ីស្រាអែលទទួលខុសត្រូវទាំងស្រុងចំពោះឧក្រិដ្ឋកម្មនេះ ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិ ប្រកាន់ជំហរច្បាស់លាស់ថ្កោលទោស និងបង្ខំអ៊ីស្រាអែលឲ្យបំពេញកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួន និងធានាការការពារក្បួនរថយន្តជំនួយ និងអង្គការអន្តរជាតិ ដែលធ្វើការទទួល និងចែកចាយជំនួយទាំងនោះ។

យោធានៃប្រទេសហ្ស៊កដានី និងអង្គការសប្បុរសធម៌ Jordan Hashemite បានបញ្ជូនក្បួនរថយន្តជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កាហ្សាភាគខាងជើង នៅព្រឹកថ្ងៃដដែលនេះ ដោយបានបង្ហាញថា ជំនួយលើកដំបូង បានចូលតាមរយៈច្រក Beit Hanoun។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការសប្បុរសធម៌ Jordan Hashemite បាននិយាយថា រថយន្តដឹកជំនួយចំនួន ៣១គ្រឿង នឹងឆ្លងចូលទៅក្នុងតំបន់នេះ ជាមួយនឹងរថយន្តចំនួន ៤៨គ្រឿងបន្ថែមទៀត ដែលគ្រោងឆ្លងកាត់តាមច្រក Kerem Shalom ដូច្នេះរថយន្តដឹកជំនួយសរុបចំនួន ៧៩គ្រឿង។

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        11
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        31
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm