ក្រុមហ៊ុន Microsoft នឹងវិនិយោគ ២,២ពាន់លានដុល្លារ លើសេវាផ្ទុកទិន្នន័យ និង AI នៅម៉ាឡេស៊ី

2024/05/03 12:32:43 am        364

ក្រុមហ៊ុន Microsoft នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែឧសភា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួននឹងវិនិយោគនូវទឹកប្រាក់ ២,២ពាន់លានដុល្លារ សម្រាប់រយៈពេល ៤ឆ្នាំខាងមុខ នៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីពង្រីកសេវាផ្ទុកទិន្នន័យ និងបញ្ញាសិប្បនិម្មិត (AI) ដែលជាការជំរុញចុងក្រោយបង្អស់របស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់បច្ចេកវិទ្យា AI ជំនាន់ថ្មីរបស់ខ្លួន នៅតំបន់អាស៊ី។

ការវិនិយោគដែលប្រកាសដោយនាយកប្រតិបត្តិ លោក Satya Nadella អំឡុងពេលធ្វើសុន្ទរកថា នៅទីក្រុងគួឡាឡាំពួ គឺជាការវិនិយោគដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តរយៈពេល ៣២ឆ្នាំរបស់ក្រុមហ៊ុន Microsoft នៅម៉ាឡេស៊ី។ ក្រុមហ៊ុនបានប្រាប់ថា វានឹងរួមបញ្ចូលការកសាងហេដ្ឋារចនាសម្ព័ន្ធផ្ទុកទិន្នន័យ និង AI ការបង្កើតឱកាសទទួលបានជំនាញ AI សម្រាប់មនុស្ស ២០០.០០០នាក់ និងគាំទ្រអ្នកអភិវឌ្ឍន៍របស់ប្រទេស។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុន Microsoft បានឲ្យដឹងថា ខ្លួនក៏នឹងធ្វើការជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីបង្កើតមជ្ឈមណ្ឌលឧត្តមភាព AI ជាតិ និងលើកកម្ពស់សមត្ថភាពសន្តិសុខអ៊ីនធឺណិតរបស់ប្រទេស។

ចំណែកនាយករដ្ឋមន្ត្រី លោក Anwar Ibrahim ដែលបានជួបជាមួយលោក Nadella នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ការវិនិយោគនេះបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ី ក្នុងការអភិវឌ្ឍសមត្ថភាព AI របស់ខ្លួន៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm