គ្រឹះស្ថានសិក្សា​ឯកជន​ក្នុង​ខេត្តសៀមរាប​ ចំនួន​១០​ត្រូវ​បាន​ អនុញ្ញាតឱ្យ​បើក​ឡើងវិញ

2021/04/27 09:59:58 am        34

សៀមរាប​ ៖ គ្រឹះស្ថានសិក្សា​ឯកជន ក្នុង​ខេត្តសៀមរាប ចំនួន​១០ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ បន្ទាប់ពី​ស្ថានការណ៍​កូ​វីដ​–១៩ ​បាន​ធូរស្រាល​វិញ ​ប៉ុន្ដែ​ដំណើរការ​បង្រៀន​ឡើងវិញ​នេះ គឺ​តម្រូវ​ឱ្យ​ធ្វើទៅ ​តាម​វិធានការ​អនាម័យ​របស់​ក្រសួងសុខាភិបាល​ និង​ក្រសួង​អប់រំ ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​។


លោក លី ប៊ុន​ណា ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ដ​សៀមរាប បានឱ្យ​យ​ដឹងថា សាលា រៀន​ឯកជន​នៅក្នុង​ខេត្ដ​នេះ​ នឹង​បើក​ឱ្យ​ដំណើរការ​ឡើងវិញ មាន​ប្រមាណ​១០​សាលា ​ខណៈ​មាន​សាលា ចំនួន​ជិត​៤០ ​បានដាក់​ពាក្យ​ ស្នើសុំ​បើក​បង្រៀន​ឡើងវិញ ។

លោក​ បាន​បញ្ជាក់ថា ការ​អនុញ្ញាតឱ្យ​សាលា​ឯកជន​ចំនួន​១០​បើក​ឡើងវិញ គឺ​តម្រូវ​ឱ្យ​អ្នក​គ្រប់ គ្រង​សាលា រៀបចំ និង​ពង្រឹង ​ការអប់រំ​ផ្សព្វផ្សាយ​ខ្លឹមសារ​សុខភាព​សំខាន់ៗ ​ពាក់ព័ន្ធ​នឹង​ការ​បង្ការ​ទប់ស្កាត់ ជំងឺ​កូ​វីដ​–១៩​ ឬ​ជំងឺឆ្លង​ស្រួចស្រាល់​នានា ដល់​អ្នកសិក្សា ​បុគ្គលិក​អប់រំ ​និង​បុគ្គលិក​ផ្សេងទៀត​។ ណែនាំ​ពី សារសំខាន់ នៃ​ការ​រក្សា​គម្លាត​សុវត្ថិភាព ​និង​ការសម្លាប់​មេរោគ នៅតាម​គ្រឹះស្ថានសិក្សា​។

លោក លាវ ឱ​រ៉ា នាយក​វិទ្យាស្ថាន​អប់រំ​សាំង​ហ្គា​ពួរ ដែល​ជា​សាលា​មួយ​ក្នុងចំណោម​សាលា​ឯកជន ទាំង​១០ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ឡើងវិញ ​បានឱ្យដឹងថា​ វិទ្យាស្ថាន​អប់រំ សាំង​ហ្គា​ពួរ ​ត្រូវ​បាន​ក្រសួងអប់រំ​ អនុញ្ញាត​ឱ្យ​បើក​ដំណើរ​ឡើងវិញ ​កាលពី​ចុងខែ​កញ្ញា​ ប៉ុន្ដែ​សាលា ​នឹង​ឱ្យ​សិស្ស​ចូល​បវេសនកាល ​ថ្មី នៅ​ថ្ងៃទី​១៩ ខែតុលា នេះ​។

លោក​បាន​ឱ្យដឹងទៀតថា សាលារៀន បាន​ត្រៀម​រួចរាល់​អនុវត្តតាម​វិធាន​អនាម័យ ដើម្បី​ការពារ ការឆ្លង​ជំងឺ​ផ្សេងៗ ពិសេស​កូ​វីដ​១៩ ​ដោយ​មិនឱ្យ​មានការ​ប្រមូលផ្ដុំ​គ្រប់​រូបភាព រក្សា​គម្លាត​សុវត្ថិភាព​យ៉ាង ហោច​១,៥​ម៉ែត្រ​ឡើងទៅ ​ហើយ​មាន​គ្រូពេទ្យ​ប្រចាំ​ផងដែរ​។ កន្លែង​កម្សាន្ត ឬ​ទីលានកីឡា ដែលមាន លក្ខណៈ​ប្រមូល​ផ្តុំ​ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា ត្រូវបាន​ផ្អាក​ផងដែរ ដើម្បី​ចៀសវាង​ហា​នី​ភ័យ នៃ​ការឆ្លង កូ​វីដ​១៩៕

​អត្ថបទ​៖ ឈិ​ត សា​វី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm