លោក Biden និយាយជាលើកដំបូងពាក់ព័ន្ធនឹងការតវ៉ាតាមសាកលវិទ្យាល័យជុំវិញជម្លោះហ្កាហ្សា

2024/05/03 03:02:41 pm        278

ក្រោមសម្ពាធនយោបាយកាន់តែខ្លាំង លោកប្រធានាធិបតីអាមេរិក Joe Biden បានបញ្ចេញប្រតិកម្ម ជាលើកដំបូងចំពោះភាពចលាចលក្នុងបរិវេណសាកលវិទ្យាល័យទូទាំងសហរដ្ឋអាមេរិក ជុំវិញសង្គ្រាមនៅដែនដីហ្កាហ្សាកាលពីថ្ងៃព្រហស្បតិ៍ ២ ឧសភាសប្ដាហ៍នេះ ដោយនិយាយថា ជនជាតិអាមេរិក មានសិទ្ធិធ្វើបាតុកម្ម ប៉ុន្តែមិនប្រើអំពើហិង្សាឡើយ។

លោក Biden បាននិយាយនៅក្នុងសុន្ទរកថានៅសេតវិមានថា មានសិទ្ធិតវ៉ា ប៉ុន្តែមិនមែនជាសិទ្ធិបង្កឱ្យមានភាពចលាចលទេ ។

ទន្ទឹមនឹងរូបភាពចលាចលកើតចេញពីការតវ៉ានៅក្នុងបរិវេណសាកលវិទ្យាល័យនានា ដែលបានធ្វើឲ្យកក្រើកសហរដ្ឋអាមេរិកក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ កំពុងរីករាលដាលពាសពេញបណ្ដាញទូរទស្សន៍និងសារព័ត៌មានទាំងឡាយលើពិភពលោក លោក Biden បានប្រឈមការរិះគន់ចំពោះការដោះស្រាយស្ថានភាពនេះ ។លោកតែងតែប្រគល់ឲ្យអ្នកនាំពាក្យរបស់លោកអត្ថាធិប្បាយ។

លោកប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ដែលកំពុងស្វែងរកការជាប់ឆ្នោតឡើងវិញនៅក្នុងខែវិច្ឆិកាឆ្នាំ២០២៤នេះ បានបោះជំហានយ៉ាងប្រុងប្រយ័ត្នក្នុងការរិះគន់ការប្រឆាំងពូជសាសន៍ ខណៈកំពុងព្យាយាមបញ្ឈប់ការគាំទ្រសិទ្ធិរបស់យុវជនអាមេរិកក្នុងការតវ៉ា និងព្យាយាមកំណត់ការខូចខាតនយោបាយរយៈពេលវែង។

លោក Biden បាននិយាយថា ភាគីទាំងសងខាងមានចំណុចមួយ ដែលថាការប្រឆាំងដោយសន្តិវិធី មានសារៈសំខាន់ចំពោះលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែអំពើហិង្សានឹងមិនត្រូវបានអត់ឱនឡើយ។

លោកបានបន្តថា ការបំផ្លាញទ្រព្យសម្បត្តិមិនមែនជាការតវ៉ាដោយសន្តិវិធីទេ តែវាផ្ទុយនឹងច្បាប់។ ការបំផ្លិចបំផ្លាញ ការរំលោភបំពាន ការវាយកម្ទេចបង្អួច ការបិទសាលារៀន កំពុងបង្ខំឱ្យលុបចោលថ្នាក់រៀន និងពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សា សកម្មភាពបែបនេះ គេមិនហៅថាជាការតវ៉ាដោយសន្តិវិធីនោះទេ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        6
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        23
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm