សម្តេចធិបតី៖ អ្នកសារព័ត៌មានដែលគោរពវិជ្ជាជីវៈប្រៀបបានជាកញ្ចក់ឆ្លុះបញ្ចាំងដ៏មានប្រសិទ្ធភាព អំពីបញ្ហាសង្គម

2024/05/03 04:01:07 pm        230

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា អ្នកសារព័ត៌មាន​អាជីព ដែលគោរពវិជ្ជាជីវៈ ប្រៀបបានដូចជាកញ្ចក់ឆ្លុះបញ្ចាំង​ដ៏មានប្រសិទ្ធភាពអំពីបញ្ហា​សង្គមយ៉ាង​ដូច្នេះដែរ ហើយសម្តេច​បានមើលឃើញថា លំហសេរីភាពសារព័ត៌មាន នៅកម្ពុជា​នាពេលបច្ចុប្បន្នកាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អ និងឆ្ពោះទៅរកការរៀបចំបាន​នូវសណ្តាប់ធ្នាប់ល្អប្រសើរផងដែរ។

តាមរយៈសារលិខិតក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ ​ក្រោមប្រធានបទ««សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មាន​ក្នុងស្ថានភាព ​នៃវិបត្តិបរិស្ថាន» សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានបញ្ជាក់ថា«អ្នកសារព័ត៌មានអាជីព ដែល​គោរពវិជ្ជាជីវៈ គឺប្រៀបបានជាកញ្ចក់​សម្រាប់​ឆ្លុះបញ្ចាំង​ដ៏មានប្រសិទ្ធភាពអំពីបញ្ហាសង្គម។ខ្ញុំសូមឲ្យ​បងប្អូន​សារព័ត៌មានបន្តចូលរួមលើកស្ទួយវិស័យព័ត៌មាន ​ដោយប្រតិបត្តិឱ្យបាន ខ្ជាប់ខ្ជួន​នូវវិជ្ជាជីវៈសារព័ត៌មាន ​និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មាន​ក្លែងក្លាយ បំភ្លៃការពិត ​មានចរិតបំពុលសង្គម ​ជេរប្រមាថ និងញុះញង់ បង្កឱ្យកើតមានអរិភាព និងការបែកបាក់សាមគ្គីភាពជាតិ។ ខ្ញុំសូមគាំទ្រចំពោះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោម ប្រធានបទ​ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»។

សម្តេចធិបតី បានបន្ថែមទៀតថា ក្នុងយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ​ប្រកបដោយជំនឿទុកចិត្ត ​និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន» របស់ក្រសួងព័ត៌មានហើយសម្តេចសូមវាយតម្លៃខ្ពស់ចំពោះការ​ផ្តួចផ្តើម​រៀបចំ​ធម្មនុញ្ញវិជ្ជាជីវៈ​សារព័ត៌មាន ​ដែលជាការកំណត់និយាមស្តង់ដាប្រតិបត្តិ ស្តីពីក្រមសីលធម៌អ្នកសារព័ត៌មាន ដើម្បីដាក់ចេញនូវវិធានការទប់ស្កាត់ ​និងលុបបំបាត់ការបំពានក្រម សីលធម៌ និងវិជ្ជាជីវៈ​សារព័ត៌មាន​របស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន។

ទន្ទឹមនេះ ការយកចិត្ត ទុកដាក់លើការកសាងនិងអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មាន​តាមរយៈការ​រៀបចំ​ការបណ្តុះបណ្តាល នានាជាកត្តាចាំបាច់ ដែលក្នុងន័យនេះសម្តេចសូមគាំទ្រលើទិសដៅ​យុទ្ធសាស្ត្រ​របស់ក្រសួងព័ត៌មាន ​ស្តីពីការពង្រឹងបទដ្ឋានបច្ចេកទេសនិងការទទួលខុសត្រូវវិជ្ជាជីវៈ និងការអភិវឌ្ឍធនធាន​មនុស្ស​និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ ក្នុងដំណើរការការដ្ឋាន​កំណែទម្រង់​របស់ខ្លួនផងដែរ។

ក្នុងឱកាសទិវាសេរីភាពសារព័ត៌មាននេះ សម្តេចធិបតីហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា លំហសេរីភាពសារព័ត៌មាន ​នៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អ និង​ឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ ធ្នាប់ល្អប្រសើរ។ ​ស្ថានភាពសេរីភាពនៃការបញ្ចេញមតិ នៅតែស្ថិត​ក្នុងបរិយាកាសអំណោយផលព្រោះថា​ អ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរី ដោយ​ឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។

យ៉ាងណាក៏ដោយដើម្បីលើកកម្ពស់គុណភាពសារព័ត៌មាន ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា ​អ្នកសារព័ត៌មានត្រូវឈរលើគោលការណ៍ជាមូលដ្ឋាន នៃការគោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ ​នៅលើពិភពលោក អ្នកសារព័ត៌មាន បានបំពេញ​តួនាទីដ៏សំខាន់ក្នុងការចូលរួមកែលម្អចំណុចខ្វះខាតនៅក្នុងសង្គម និងបាននាំយក​ព័ត៌មាន​ពីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ និងនាំមកវិញនូវព័ត៌មានពីប្រជាពលរដ្ឋ​មករាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហា ឱ្យទាន់ពេលវេលា ​និងសុខុដុមនីយកម្មក្នុងសង្គម ចូលរួម​ថែរក្សាសុខសន្តិភាព ការអភិវឌ្ឍជាដើម៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        122
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        64
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm