មន្រ្តី​ជាន់ខ្ពស់​ក្រសួង​ទេសចរណ៍​ចុះពិនិត្យសក្តានុពលវិនិយោគទេសចរណ៍ នៅរមណីយដ្ឋាន​បុរេប្រវត្តិសាស្រ្ត ភ្នំទាក់ទ្រាំង

2024/05/03 06:11:39 pm        238

បាត់ដំបង​ ​៖ឯកឧត្តម អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការ និងឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួង​ទេសចរណ៍ ព្រមទាំង​លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង​ នៅថ្ងៃទី២ ខែ ឧសភា ឆ្នាំ២០២៤ បានចុះត្រួត​ពិនិត្យ​ទីតាំង​សក្តានុពល​វិនិយោគ​ទេសចរណ៍​នៅ​រមណីយដ្ឋាន​បុរេ​ប្រវត្តិ​សាស្រ្ត ភ្នំទាក់ទ្រាំង (ល្អាងស្ពាន) ស្ថិតនៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្ត​បាត់ដំបង ។

យោងតាមរបាយការណ៍របស់ក្រុមការងារស្រាវជ្រាវនៅស្ថានីយល្អាងស្ពានបង្ហាញលទ្ធផលពីការធ្វើ​កំ​ណាយបុរាណវិទ្យារយៈពេលជាងមួយទសវត្សរ៍កន្លងមកបានបង្ហាញថា គម្រោង “បេសក​កម្ម​ស្រាវ​ជ្រាវ​បុរេប្រវត្តិសាស្រ្តកម្ពុជា-បារាំង” ក្រោមកិច្ចសហការរវាងក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និង​សារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិ នៃសាធារណរដ្ឋបារាំង បានបង្ហាញ​លទ្ធផល​នៃ​កម្ម​វិធី​ស្រាវ​ជ្រាវ​នៅ​ស្ថានីយបុរេប្រវត្តិសាស្រ្តល្អាងស្ពានចាប់ពីឆ្នាំ២០០៩រហូតដល់សព្វថ្ងៃ។ ក្រុមការងារស្រាវជ្រាវដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង សុផាឌី និងលោក Hubert Forestier សាស្រ្តាចារ្យ នៃ​សារមន្ទីរ​ជាតិ​ប្រវ​ត្តិ​សាស្ត្រ​ធម្មជាតិ​បាន​ធ្វើ​កំណាយ​បាន​ចំនួន​១២​លើក​គិត​ចាប់​តាំ​ង​ពី​ឆ្នាំ២០០៩មក។

តាមរយៈការស្រាវជ្រាវនេះ ក្រុមការងារ​បាន​រក​ឃើញ​សំណល់​ផ្សេងៗ​ដែល​បញ្ជាក់​ពី​សកម្មភាព​ និង​ជីវភាពរស់នៅរបស់ក្រុមមនុស្សដូចជាឧបករណ៍ប្រើប្រាស់ធ្វើពីថ្មបំបែក ថ្មរំលីង កុលាភាជន៍ សំណល់​ឆ្អឹងសត្វច្រើនប្រភេទ សំបកខ្យង គ្រំ គ្រឿងអលង្គការធ្វើពីថ្ម និងចង្កូមសត្វ និង​ផ្នូរ​សព​ចំនួន​៦​។ លទ្ធផល​បឋម​ដែល​បាន​មក​ពី​ការ​សិក្សាវិ​ភាគ​ទៅ​លើ​ស្រទាប់​ដី​រួម​ជាមួយ​វត្ថុ​ផ្សេង​ៗ​ប្រមូល​បាន​ពីកំណាយនៅស្ថានីយល្អាងស្ពាន បង្ហាញ ថា នៅទីនោះមាន​សកម្មភាព​របស់​មនុស្ស​បី​ដំណាក់​កាលខុសគ្នា ក្នុងរយៈពេលចន្លោះពី ៧១០០០ឆ្នាំ ដល់ ៣០០ឆ្នាំ មុនសម័យបច្ចុប្បន្ន។

វប្បធម៌បីសំខាន់គឺ៖ ថ្មរំលីង វប្បធម៌ហាវប៊ីនញៀន និងវប្បធម៌​ថ្ម​បំបែក​ដែល​ចាស់​ជាង​វប្បធម៌​ហាវ​ប៊ីន​ញៀន​។ កាលបរិច្ឆេទនៃវប្បធម៌ទាំងបីដែលទទួលបាននាពេលនេះ គឺធ្វើតាមបច្ចេក​ទេស​វិភាគ​បែប​វិទ្យា​សាស្រ្ត​រួមមាន (វិទ្យុសកម្មកាបូន១៤, OSL និង U-Th) លើស្រទាប់ដីខុសៗ​គ្នា​ចា​ប់​ពី​ផ្ទៃ​ខាង​លើ​ដល់​ជម្រៅ៥ម៉ែត្រ។ ក្នុងជម្រៅដីប្រហែល៥ម៉ែត្រ គឺបង្ហាញពីភស្តុតាង​នៃ​ការ​តាំង​ទី​របស់​ក្រុម​មនុស្ស​សម័យថ្មបំបែក ដែលមានអាយុប្រហែល៧១០០០ឆ្នាំមុន។ ក្រុមមនុស្សនៅក្នុងសម័យនេះគឺជាក្រុមពនេចរ រស់ដោយ​ចាប់​សត្វ​ និង​ប្រមូល​អនុ​ផល​ព្រៃ​ឈើ​សម្រាប់​ចិញ្ចឹមជីវិត ពួកគេយកល្អាងភ្នំជាជម្រក។ 

បន្ទាប់មកមាន​ក្រុម​មនុស្សមួយក្រុមទៀត ក៏ជាក្រុមអ្នកប្រម៉ាញ់និងប្រមូលអនុផលព្រៃឈើដែរ ហើយ​ជា​ទូទៅ​អ្នកស្រាវជ្រាវចាត់ទុកជាក្រុមមនុស្សស្ថិតក្នុងវប្បធម៌មួយឈ្មោះ “ហាវប៊ីញៀន”។ មនុស្ស​ក្រុម​នេះ ក៏ជាក្រុមពនេចរ ហើយពួកគេក៏យកល្អាងភ្នំជាជម្រកដូចក្រុមមុនដែរ។ ភស្តុតាង​របស់​ក្រុម​នេះនៅល្អាងស្ពាន គឺនៅក្នុងស្រទាប់ដីមានអាយុចន្លោះពី១១០០០ឆ្នាំមុនដល់ ៥០០០​ឆ្នាំ​មុន​។

ភស្តុតាង​ទាំង​នោះរួមមានសំណល់ឆ្អឹងសត្វច្រើនសន្ធឹកសន្ធាប់របស់សត្វប្រភេទផ្សេងៗ រួមជា​មួយ​ឧបករណ៍​ថ្ម​បំបែក​ផលិតពីដុំក្រួសយកចេញពីបាតស្ទឹង ដែលជា​លក្ខណៈ​ពិសេស​របស់​ឧបករណ៍​ថ្ម​នៃ​វប្បធម៌ហាវប៊ីញៀន។ វត្ថុទាំងអស់នេះភាគច្រើនរកឃើញក្នុងជម្រៅដីចាប់ពី ២៥​សង់​ទី​ម៉ែត្រ​រហូត​ដល់ ១,២០ម៉ែត្រ។ លុះក្រោយមកទៀត មានមនុស្សមួយក្រុមផ្សេងទៀត ដែលជា​ក្រុម​រស់​នៅ​ក្នុង​បរិបទនៃសម័យកាលមួយថ្មី គេហៅជាទូទៅថា “សម័យថ្មរំលីងឬនវសិលា”។ មនុស្ស​រស់​នៅ​ក្នុង​សម័យកាល​នេះ គឺជាសង្គមមនុស្សចេះធ្វើកសិកម្ម និងផ្សាំសត្វ តែក៏មិនបោះបង់​ទម្លាប់​បរ​បាញ់ និង​ប្រមូលអនុផលព្រៃឈើដែរ តែពួកគេមិនរស់នៅក្នុងល្អាងភ្នំដូចក្រុមមុនៗឡើយ ហើយ​ក៏​មិន​មែន​ធ្វើពនេចរដូចក្រុមមុនដែរ។

មនុស្សនៅក្នុង​សម័យថ្មរំលីង រស់នៅតាមទីទំនាបក្បែរមាត់ទឹក មានផ្ទះនិងភូមិករអចិន្រ្តៃយ៍ ចេះ ផលិត​កុលាលភាជន៍និងប្រើប្រាស់ពូថៅថ្មរំលីង និងឧបករណ៍ផ្សេងៗទៀត។ ករណីនៅល្អាងស្ពាន មនុស្ស​នៅក្នុងសម័យថ្មរំលីង បានយកល្អាងភ្នំធ្វើជាទីបញ្ចុះសព ព្រោះយើង​បាន​រក​ឃើញ​ផ្នូរ​សព​ចំនួ​ន​ប្រាំមួយ ដែលផ្នូរនីមួយៗសុទ្ធតែមានវត្ថុប្រើប្រាស់កប់ជាមួយ ដូចជាកុលាលភាជន៍ ពូថៅថ្ម និង​ផ្នូរ​ខ្លះទៀតមានគ្រឿងអលង្ការទៀតផង។  ផ្នូរទាំង​ប្រាំ​មួយ​ដែល​បាន​រក​ឃើញ​មាន​អាយុ​ប្រហាក់​ប្រហែល​គ្នា​គឺចន្លោះពី៣៣១០ទៅ៣៣៥០ឆ្នាំមុន៕

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        2
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm