រដ្ឋបាលខណ្ឌបឹងកេងកងបញ្ចេញរថយន្តពីរគ្រឿងបាញ់ទឹកតាមបរិវេណសាលារៀន ដើម្បីកាត់បន្ថយរលកកម្ដៅ

2024/05/03 06:19:46 pm        154

ភ្នំពេញ៖ ខណៈពេលដែលកត្តាអាកាសធាតុហាក់មានការឡើងកម្តៅខ្លាំងគួរឱ្យកត់សម្គាល់ អាជ្ញាធរ​​ខណ្ឌបឹងកេងកង បានបន្តការយកចិត្តទុកដាក់ប្រើវិធាន ដើម្បីទប់ស្កាត់ និងបង្ការ​ការពារ​ទៅ​នឹង​រលក​កម្តៅ ដើម្បីធានាបានផលវិជ្ជមាន ចំពោះសុខុមាលភាពរបស់លោកគ្រូ អ្នក​គ្រូ​សិស្សានុសិស្ស​ដែលកំពុងសិក្សា ។

លោក សុខ សម្បត្តិ អភិបាល នៃ គណៈអភិបាលខណ្ឌបឹងកេងកង បានដឹក​នាំ​មន្ត្រី​រាជ​ការ​ជុំវិញ​សាលា​ខណ្ឌ-សង្កាត់ ដោយសហការជាមួយមន្ត្រីការិយាល័យរថយន្តបង្ការ សង្គ្រោះ និង ពន្លត់​អគ្គីភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បញ្ចេញរថយន្ត​ពីរ​គ្រឿង​បាញ់​ទឹកតាម​បរិវេណ​សាលា​រៀន​នៅ​ក្នុង​មូលដ្ឋាន ដើម្បី កាត់បន្ថយរលកចំហាយ​កម្តៅ​ក្នុង​ការ​ធានា​បាន​ផល​វិជ្ជមាន​ល្អ​ចំពោះ​សុខុមាលភាពរបស់លោកគ្រូ អ្នកគ្រូសិស្សានុសិស្សដែលកំពុងសិក្សានាពេលបច្ចុប្បន្ន។

លោក សុខ សម្បត្តិ អភិបាល នៃ គណៈអភិបាលខណ្ឌបឹងកេងកង ប្រាប់ឲ្យ BTV ដឹងថា ដោយ​មាន​ការ​យកចិត្តទុដាក់ គិតគូរណែនាំពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈ​អភិបាល រាជធានីភ្នំពេញ រដ្ឋបាល​ខណ្ឌ​បឹងកេងកង រួមជាមួយអាជ្ញាធរ​សង្កាត់ ដោយ​សហការ​ជាមួយ​ការិយាល័យ​រថយន្តបង្ការ សង្គ្រោះ និង ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាល រាជធានី​ភ្នំពេញ បញ្ចេញរថយន្តបាញ់ទឹក ចំនួន ពីរគ្រឿងបាញ់ទឹកនៅក្នុងបរិវេណសាលារៀន ក្នុង​ការ​កាត់​បន្ថយ​រលក​ចំហាយកម្តៅ ដើម្បីឲ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បង្រៀន និងរៀន បានស្រួល ។

លោក សុខ សម្បត្តិ អភិបាល នៃ គណៈអភិបាលខណ្ឌបឹងកេងកង ប្រាប់បន្តឲ្យដឹងថា បញ្ហា​អាកាស​ធាតុនេះកើនឡើងកម្តៅទូទាំងប្រទេស ហើយប្រទេសផ្សេងទៀត ក៏កើតឡើងដែរ ដូច្នេះ​បញ្ហា​កម្តៅ​នេះរដ្ឋបាលខណ្ឌ​បឹងកេងកង បានយកចិត្តទុកដាក់ តាមដានជាប់​ជា​ប្រចាំ​នៅ​ក្នុង​មូលដ្ឋាន ជាពិសេស តាមថ្នាលបណ្តុះបណ្តាលការសិក្សាសាលារៀនពីព្រោះថា បើអាកាស​ធាតុ​ក្តៅ​ខ្លាំង សិស្សានុសិស្សរៀនមិនចូលនោះទេ ហើយលោកគ្រូ អ្នកគ្រូ ក៏បង្រៀនមិនកើតនោះដែរ ។ បញ្ហាអាកាសធាតុកើនឡើងនូវកម្តៅនេះ វាពិតជាមានផលប៉ះពាល់ណាស់ដល់សិស្សានុសិស្ស ហើយ​ក្នុងនាមអាជ្ញាធរខណ្ឌបឹងកេងកង លោកបានយកចិត្តទុកដាក់បំផុតលើការងារនេះ តាំង​ពី​កំឡុង​មុន​ពេល​ពិធីបុណ្យចូលឆ្នាំថ្មីមកម្លេះ។

ជាមួយគ្នានេះលោក សុខ សម្បត្តិអភិបាលខណ្ឌបឹងកេងកង បានណែនាំលោក​គ្រូ អ្នកគ្រូ ក៏ដូច​ជា សិស្សានុសិស្សទាំងអស់ ពេលមកបង្រៀន ឬ មករៀនអាកាសធាតុក្តៅខ្លាំង ត្រូវភ្ជាប់​ជាមួយ​នូវ​កូន​កន្សែង សម្រាប់ជ្រលក់ទឹកស្អំខ្លួនប្រាណ ក្បាលឲ្យបានញឹកញ៉ាប់ ហូបទឹកឲ្យបានច្រើន ទ្វារ និងបង្ហួចត្រូវបើកឲ្យធំៗ ដើម្បីឲ្យខ្យល់អាកាសចេញចូលបានល្អ ។ ការធ្វើបែបនេះ គឺដើម្បី​ការពារ​សុខភាព​ខ្លួនប្រាណមនុស្សយើងគ្រប់គ្នា៕ តារាវុទ្ធី

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        84
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        142
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        254

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm