ឥណ្ឌា និរទេសជនជាតិមីយ៉ាន់ម៉ា ដែលភៀសខ្លួនចេញពីរដ្ឋប្រហារឆ្នាំ២០២១

2024/05/03 06:48:04 pm        122

ប្រមុខរដ្ឋមន្ត្រីប្រចាំរដ្ឋមួយរូបបាននិយាយថា ប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ (០២ ឧសភា) បាននិរទេសជនភៀសខ្លួនមីយ៉ាន់ម៉ា ក្រុមដំបូងដែលបានស្វែងរកទីជម្រកក្នុងប្រទេសនេះបន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ទៅមីយ៉ាន់ម៉ាវិញ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជាច្រើនសប្តាហ៍ដែលត្រូវបានរារាំងដោយការប្រយុទ្ធគ្នារវាងកងកម្លាំងឧទ្ទាមមីយ៉ាន់ម៉ា និងរបបសឹកដែលកំពុងកាន់អំណាច។

ជនស៊ីវិលរាប់ពាន់នាក់ និងទាហានរាប់រយនាក់មកពីសហភាពមីយ៉ាន់ម៉ា បានឆ្លងព្រំដែនទៅកាន់ប្រទេសឥណ្ឌា បន្ទាប់ពីរដ្ឋប្រហារ។ នេះបានធ្វើឱ្យទីក្រុង ញូវដេលី (New Delhi) ដែលបានប្រកាសពីគម្រោងធ្វើរបងព្រំដែនជាមួយមីយ៉ាន់ម៉ា និងបញ្ចប់គោលនយោបាយបម្លាស់ទីដោយគ្មានទិដ្ឋាការ មានការព្រួយបារម្ភយ៉ាងខ្លាំង។

យ៉ាងហោចណាស់ជនភៀសខ្លួន ៣៨ នាក់ត្រូវបាននិរទេសកាលពីថ្ងៃព្រហស្បតិ៍ ដោយរដ្ឋជាប់ព្រំដែន ម៉ានីពួរ (Manipur) របស់ឥណ្ឌា ដែលគ្រោងនឹងបញ្ជូនមនុស្សសរុបចំនួន ៧៧ នាក់ទៅវិញ ខណៈដែលខ្លួនកំពុងទប់ទល់នឹងអំពើហឹង្សាជាបន្តបន្ទាប់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២០ នាក់ចាប់តាំងពីការប៉ះទង្គិចគ្នារវាងជនជាតិភាគតិចបានផ្ទុះឡើងកាលពីខែឧសភា ឆ្នាំមុនមក។

ទីក្រុងញូវដែលី មិនបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីជនភៀសខ្លួនឆ្នាំ១៩៥១ របស់អង្គការសហប្រជាជាតិ ដែលចែងអំពីសិទ្ធិជនភៀសខ្លួន និងការទទួលខុសត្រូវរបស់រដ្ឋដើម្បីការពារអ្នកទាំងនោះទេ ហើយឥណ្ឌា ក៏មិនមានច្បាប់ផ្ទាល់ខ្លួនដើម្បីការពារជនភៀសខ្លួនដែរ។

លោកនាយករដ្ឋមន្រ្តី ណារ៉េនដ្រា ម៉ូឌី (Narendra Modi) កំពុងស្វះស្វែងរកអាណត្តិទីបីដ៏កម្រនៅក្នុងការបោះឆ្នោតជាតិដែលកំពុងបន្ត ហើយរដ្ឋាភិបាលរបស់លោកបានស្តីបន្ទោសលំហូរជនភៀសខ្លួន ថាជាហេតុផលមួយសម្រាប់អំពើហិង្សាដែលបានធ្វើឱ្យរដ្ឋ ម៉ានីពួរ អសន្តិសុខ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        80
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        68
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm