រដ្ឋបាលខេត្តកំពង់ឆ្នាំង បាញ់ទឹកលើដំបូលអគារសិក្សា ដើម្បីរក្សាសុខភាពសិស្ស ក្រោយសីតុណ្ហភាពនៅតែក្តៅ

2024/05/03 07:35:14 pm        230

កំពង់ឆ្នាំង៖ ដោយសារអាកាសធាតុនៅក្នុងខេត្តកំពង់ឆ្នាំង នៅតែបន្ត​ក្តៅ​ចាប់​ពី​៤០​ដល់​៤២​អង្សា​នោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បាន​សំរេច​ប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​​ចំនួន៥គ្រឿង បាញ់ទឹកលើដំបូលអាគារសិក្សានៅតាមវិទ្យាល័យ អនុវិទ្យាល័យ សាលា​បឋម​​សិក្សា​​មួយ​ចំនួន​ក្នុងក្រុងកំពង់ឆ្នាំង អោយកំដៅថយចុះ ក្រោយ​សីតុណ្ហភាព​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង បន្តក្តៅចាប់ពី៤០ដល់៤២អង្សាសេ ។ ការ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​លើ​ដំបូល​​អគារសិក្សានេះ ដើម្បីជួយបន្យកំដៅ និងរក្សាសុខភាពសិស្សានុសិស្សទាំងអស់អោយល្អ។

លោក អឿ ម៉េងចុង នាយកវិទ្យាល័យព្រះបាទសុរាម្រឹត ក្រុងកំពង់ឆ្នាំងបានបញ្ជាក់ថា នៅក្នុង​វិទ្យាល័យ​របស់​លោក លោកបានកែប្រែម៉ោង​សិក្សា​រប​ស់​សិស្ស​មិន​អោយ​រៀន​ចំ​ពេល​មេឃ​កំពុង​តែ​​ក្តៅ​ខ្លាំង​នោះឡើយ ព្រោះសុខភាពសិស្សានុសិស្សជាកត្តាចាំបាច់បំផុត។ នៅក្នុងថ្ងៃទី០៣ ខែ​ឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បាន​អោយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំ​នួន ៥គ្រឿង ដឹកទឹកមកបាញ់លើដំបូលអាគារសិក្សាអោយកំដៅថយចុះ រក្សា​បាន​នូវ​សីតុណ្ហភាព​ក្នុង​បន្ទប់សិក្សាអោយនៅទាប និងរក្សាការពារបាននូវសុខភាពគ្រូ និងសិស្ស​ក្នុង​ម៉ោង​សិក្សា​ផង​ដែរ​។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​អោយ​អាណាព្យាបាល​សិស្ស​ទាំង​អស់ ត្រូវបន្តតាមដានសុខភាពកូនៗជារៀងរាល់ថ្ងៃ ប្រសិនបើមាន​សុខភាព​មិន​ស្រួល​ត្រូវ​ប្រញាប់​បញ្ជូន​កូនៗមកមន្ទីរពេទ្យ ឬមណ្ឌលសុខភាពនៅក្បែរ។ ដោយឡែកមនុស្សចាស់ជរា ក៏​ត្រូវយកចិត្តទុកដាក់ថែរក្សាពួកគាត់ផងដែរ ព្រោះកម្ដៅ​ក្តៅ​ខ្លាំង​អាច​បង្ក​ហានិភ័យ​ដល់​សុខ​ភាព​កុមារ និងមនុស្សចាស់។ នៅពេលបងប្អូនចាកចេញពីគេហដ្ឋាន ត្រូវពិនិត្យមើល​ប្រព័ន្ធ​ភ្លើង​អគ្គិសនី ​ភ្លើងចង្ក្រាន និងភ្លើងទៀនធូប ហើយត្រូវបិទ ឬពន្លត់ទាំងអស់កុំ​អោយ​មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​ដោយ​សារការធ្វេសប្រហែសរបស់យើងអោយសោះ ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        200
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm