ប្រជាជនស្លូវ៉ាគីរាប់ពាន់នាក់តវ៉ាចំពោះផែនការរបស់រដ្ឋាភិបាល សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ

2024/05/03 09:15:54 pm        99

មនុស្សរាប់ពាន់នាក់ បាននាំគ្នាតវ៉ានៅទីលាន ក្នុងរដ្ឋធានីប្រាទីស្លាវ៉ា កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែឧសភា) ប្រឆាំងនឹងសំណើច្បាប់រុះរើឡើងវិញរបស់រដ្ឋាភិបាលស្លូវ៉ាគី ចំពោះទូរទស្សន៍សាធារណៈ RTVS ដែលខ្លួនបានចោទប្រកាន់ថា មានភាពលម្អៀង។

ច្បាប់នេះគឺជាជំហានចុងក្រោយបង្អស់ ពោលគឺជាអ្វីដែលអ្នករិះគន់និយាយថា ជាកិច្ចខិតខំប្រឹងប្រែង ដែលធ្វើឡើងដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Robert Fico ដើម្បីរឹតបន្តឹងការគ្រប់គ្រងលើសហភាពអឺរ៉ុប និងប្រទេសសមាជិកអង្គការណាតូ។

មេដឹកនាំគណបក្សប្រឆាំងលោក Michal Simecka បាននិយាយថា ច្បាប់នេះគឺជាការប៉ុនប៉ងរបស់រដ្ឋាភិបាល ដើម្បី «គ្រប់គ្រងទូរទស្សន៍សាធារណៈ និងប្រែក្លាយប្រព័ន្ធផ្សព្វផ្សាយនោះទៅជាអ្នកធ្វើការឲ្យខ្លួន»។

អ្នកចូលរួមតវ៉ាម្នាក់ឈ្នោះ Vladimir Zatopek វ័យ ២៦ឆ្នាំបាននិយាយថា វាមិនត្រឹមតែសំណើច្បាប់ផ្លាស់ប្ដូរ ចំពោះទូរទស្សន៍ RTVS ដែលបាននាំឲ្យរូបគេចេញមកតវ៉ានោះទេ ប៉ុន្តែមានសកម្មភាពផ្សេងៗទៀត ចាប់តាំងពីលោក Fico បានត្រឡប់មកកាន់អំណាចវិញ កាលពីឆ្នាំមុន។ អ្នកតវ៉ារូបនេះបានប្រាប់ថា៖ «ពួកគេធ្វើអ្វីដែលពួកគេចង់។ គ្មានអ្វីរារាំងពួកគេបានឡើយ»។

ក្រោមច្បាប់ថ្មីដែលរំពឹងថា នឹងត្រូវបានអនុម័តដោយសភាក្នុងខែមិថុនានោះ នាយករបស់ប្រព័ន្ធផ្សព្វផ្សាយ RTVS នឹងត្រូវបញ្ចប់តួនាទីនៅប៉ុន្មានឆ្នាំមុនផុតអាណត្តិរបស់ខ្លួន ហើយក្រុមប្រឹក្សាដែលមានសមាជិក ៩នាក់ នឹងទទួលខុសត្រូវក្នុងការបំពេញមុខតំណែងនាយកនេះ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm       
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        22
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm