ក្រសួងបរិស្ថានប្រគល់ផែនទីតំបន់ការពារធម្មជាតិជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីងាយស្រួលគ្រប់គ្រង

2024/05/03 10:43:30 pm        156

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី០៣ ខែឧសភានេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផែនទីតំបន់ការពារធម្មជាតិជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន២១ខេត្ត និង១១១ក្រុង-ស្រុក។ពិធីនេះ រៀបចំធ្វើឡើងនៅទីស្ដីការក្រសួងបរិស្ថាន។

នៅក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា នៅពេលដែលរដ្ឋបាលថ្នាក់ក្រោមជាតិមានផែនទីតំបន់ការពារធម្មជាតិនៅក្នុងដៃ គឺងាយស្រួល កំណត់ព្រំប្រទល់​​ច្បាស់លាស់រវាងតំបន់ការពារធម្មជាតិ និងក្រៅតំបន់ការពារធម្មជាតិ។លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្សព្វផ្សាយផែនទីកំណត់តំបន់​ការពារធម្មជាតិ​ឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន​បានដឹង ដើម្បីជៀសវាងកុំឱ្យប្រជាពលរដ្ឋ​ប្រព្រឹត្តិបទល្មើស​នៅក្នុងតំបន់ការពារធម្មជាតិ។

ជាមួយគ្នានេះ អាជ្ញាធរថ្នាក់ក្រោមជាតិ បានលើកឡើងដែរថា បន្ទាប់ពីទទួលបានផែន​ទីពីក្រសួងបរិស្ថាន ក្រុមការងារនឹងចុះទៅផ្សាយនៅមូលដ្ឋានប្រជាពលរដ្ឋ​រស់​នៅក្បែរតំបន់ការពារធម្មជាតិឱ្យពួកគេបានដឹង។ហើយផែនទីនេះ មានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រងតំបន់ការពារធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ក្រៅពីនេះ អាជ្ញាធរក៏​បានប្តេជ្ញាថា នឹងទប់ស្កាត់បទល្មើសផ្សេងៗ មិនឱ្យកើតមាន​នៅតំបន់ការពារធម្មជាតិ។

គិតត្រឹមឆ្នាំ២០២៣ តំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា មានចំនួន៧៣តំបន់ គ្រប់ដណ្តប់​លើផ្ទៃដីប្រមាណ៧លាន ៤៦ពាន់ហិតា ​ស្មើនឹង៤០ភាគរយនៃផ្ទៃដីប្រទេស ដែលបច្ចុប្បន្ន​តំបន់​ការពារធម្មជាតិទាំងនោះ ត្រូវបានបែងចែកដូចជា៖ ឧទ្យាជាតិ ឧទ្យាជាតិសមុទ្រ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព ​តំបន់ការពារប្រើប្រាស់ច្រើនយ៉ាង​ តំបន់រាមសារ និងតំបន់បេតិកភណ្ឌជាតិ។នេះបើតាមរបាយការណ៍ពីក្រសួងបរិស្ថាន។

គួរបញ្ជាក់ដែរថា ​តំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា បាននិងកំពុងរួមចំណែកយ៉ាងសំខាន់​ទ្រទ្រង់​ដល់វិស័យកសិកម្ម វិស័យឧស្សាហកម្ម​ និងផ្តល់ប្រភពថាមពល ដោយហេតុថា រាល់តំបន់ស្នួល ​និងតំបន់អភិរក្សទាំងអស់ គឺជាសសរ កន្លោង រក្សាលំនឹង និងទ្រទ្រង់ប្រភពចំណូល ស្បៀងអាហារ ​និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាសហគមន៍មូលដ្ឋាន តាមរយៈមុខងារ​នៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី ​និងប្រភពធនធានជីវៈចម្រុះដែលមាននៅក្នុងតំបន់ការពារធម្មជាតិ៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        182
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        157
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm