ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានអញ្ជើញអបអរសាទរខួបលើកទី១៤ ទិវាអនាម័យដៃពិភពលោក ៥ ឧសភា ២០២៤

2024/05/03 10:49:56 pm        121

ភ្នំពេញ ៖ អបអរសាទរខួបលើកទី១៤ ទិវាអនាម័យដៃពិភពលោក ៥ ឧសភា ២០២៤ ក្រោមប្រធានបទ «អនាម័យដៃ សង្រ្គោះជីវិត » និងបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល, ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។

​ពិធីនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុលេខាធិការ ទីប្រឹក្សាក្រសួង និងលោក Dr. Pascal Ringwald តំណាងអង្គការសុខភាពពិភពលោក ព្រមទាំងលោក លោកស្រី ប្រធាននាយកដ្ឋាន នាយកមន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ តំណាងអង្គការដៃគូ និងសិស្ស-និស្សិតនៅតាមគ្រឹះស្ថានបណ្តុះបណ្តាល សរុបចំនួន ៣៦៦រូប។

ទិវាអនាម័យដៃពិភពលោកត្រូវបានកំណត់ដោយអង្គការសុខភាពពិភពលោក ដែលប្រារព្ធធ្វើឡើងនៅរាល់ថ្ងៃទី៥ ខែឧសភា ដើម្បីលើកទឹកចិត្តឱ្យអ្នកជំងឺ និងសមាជិកគ្រួសារ ចូលរួមចំណែកអនុវត្តអនាម័យដៃឱ្យបានល្អ។ ការសម្អាតដៃឲ្យបានត្រឹមត្រូវ អាចបង្ការការបង្ករោគដែលកើតឡើង តាមរយៈការផ្តល់សេវាសុខាភិបាល បានជាង ៥០%។ គោលបំណងវេជ្ជសាស្រ្តនៃការលាងដៃត្រឹមត្រូវតាមបច្ចេកទេស គឺសម្អាតភាពកខ្វក់ មេរោគបាក់តេរី និងវីរុស ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពផ្ទាល់ខ្លួន និងសហគមន៍។ 

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងថាបច្ចុប្បន្ននេះជំងឺឆ្លងថ្មីៗ ជាច្រើនដែលនឹងកំពុងកើតមាន ហើយវាបានគំរាមកំហែងដល់អាយុជីវិតយើងគ្រប់ពេលវេលា ហើយក៏អាចជាបញ្ហាសុខភាពសាធារណៈ បើយើងទាំងអស់គ្នាមិនបានទប់ស្កាត់ឱ្យបានត្រឹមត្រូវ។ រាល់ការចម្លងរោគទាំងនេះ ភាគច្រើនគឺបណ្តាលមកពីការមិនបានលាងដៃ រក្សាគម្លាតឲ្យបានត្រឹមត្រូវ។ ប្រសិនបើយើងបានលាងដៃជាមួយសាប៊ូ និងទឹក ឬអាល់កុលបានត្រឹមត្រូវតាមក្បួននោះ យើងនឹងអាចជៀសផុតពីការចម្លងរោគ។ ដូច្នេះការលាងដៃគឺ សង្រ្គោះជីវិត។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់អង្គភាពសុខាភិបាលទាំងអស់ ឱ្យធ្វើផែនការប្រតិបត្តិរៀងៗខ្លួន ដោយបញ្ជូលសកម្មភាពបង្ការ និងត្រួតពិនិត្យការចម្លងរោគ ដូចជាការធ្វើអនាម័យដៃ តម្រូវការធនធានសម្ភារ និងថវិកាជាអាទិភាពសម្រាប់ដំណើរការសកម្មភាពឆ្នាំ២០២៤ខាងមុខនេះ ដើម្បីឆ្លើយទៅនឹងផែនការយុទ្ធសាស្រ្តសុខាភិបាល ២០២២-២០៣០ និងច្បាប់សុខភាពអន្តរជាតិ (International Health Regulation) របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើសុំថ្នាក់ដឹកនាំ និងគ្រូពេទ្យ ព្រមទាំងអ្នកសារព័ត៌មានគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្សព្វផ្សាយដល់ប្រជាជនយើងទូទាំងប្រទេសចូលរួមយល់ដឹងនិងជួយទប់ស្កាត់ជំងឺឆ្លងដែលកើតមានថ្មីនៅតាមសហគមន៍ ដោយការធ្វើអនាម័យដៃ ជាមួយសាប៊ូ និងទឹក ឬជែល អាល់កុល។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានជំនឿដ៏មុតមាំថា សមាជិក សមាជិកាទាំងអស់នឹងយកចិត្តទុកដាក់ជួយពាំនាំនូវពាក្យពេជន៍ល្អៗនេះ ចែករំលែកដល់ក្រុមគ្រួសារ និងមិត្តភ័ក្រ្តរបស់ខ្លួន សូមជូនពរ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ លោក លោកស្រី ក្មួយៗនិស្សិតទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃទីស្តីការក្រសួងសុខាភិបាល និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ មេដាយសំរិទ្ធការងារ ចំនួន ៥៧គ្រឿង ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលដែលមានស្នាដៃការងារ លះបង់ពេលវេលា កម្លាំងកាយចិត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារកន្លងមក៕

អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        2
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm