ស្ថានទូត៦ប្រទេសទស្សនាគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានជាង៧២%

2024/05/03 11:03:20 pm        165

កណ្ដាល ៖ នៅថ្ងៃទី៣ខែឧសភានេះ លោកជំទាវបណ្ឌិត Carolyne Pung លោកឧកញ៉ា វ៉ាន់ ឆារស៏ តំណាងក្រុមហ៊ុន CAIC សាងសង់គម្រោងអាកាសយន្តដ្ឋានអន្តរជាតិតេជោ បានអញ្ជើញទទួលស្វាគមន៍ បណ្តាឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត និងរដ្ឋទូត ចំនួន៦ប្រទេសរួមមាន៖ ប្រទេសកាណាដា អង់គ្លេស បារាំង អូស្ត្រាលី ឥណ្ឌា និងប្រទេសជប៉ុន បានអញ្ជើញចុះទស្សនកិច្ចសិក្សាស្វែងយល់អំពីវឌ្ឍនៈភាពសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ TIA។

​តាមការឲ្យដឹងពី លោកជំទាវ បណ្ឌិត Carolyne Pung ថ្លែងថា ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិអន្តរជាតិតេជោ TIA មកដល់ច្ចុប្បន្ន ក្នុងដំណាកាលទី១ សម្រេចបាន៧២.៣ភាគរយ ដោយបានចំណាយទឹកប្រាក់សាងសង់អស់ប្រមាណ ១០៥២លានដុល្លាអាមេរិច  ហើយតាមការប្តេជ្ញាចិត្តគឺនឹងក្រុមហ៊ុនខំប្រឹងសាងសង់ព្រលានថ្មីខ្នាតអន្តរជាតិលំដាប់ថ្នាក់4F ដំណាច់ឆ្នាំ២០២៤ និង គ្រោងនឹងបើកឱ្យដំណើរការ នាឆមាសទី១ ឆ្នាំ២០២៥ ខាងមុខនេះ ។

លោកជំទាវ បណ្ឌិត ថ្លែងថា បច្ចុប្បន្ន នៅក្នុងដំណើការសាងសង់ព្រលានយន្តហោះថ្មីនេះ គឺបាននិងកំពុងប្រើប្រាស់ បុគ្គលិក កម្មករ កម្មការនីជំនាញ ប្រមាណជាង១៧០០០នាក់ ពន្លឿនការសាងសង់សំណង់អាគារស្ថានីយអ្នកដំណើរ សំណង់ហេត្ថារចនាសម្ព័ន្ធហោះហើរផ្លូវរត់ សាងសង់អាគារបញ្ជាចរាចរណ៍ដែនអាកាស សង់មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពលសង់ សង់សំណង់អគារប្រតិបត្តិការ ដែលគ្រប់សំណង់ទាំងអស់នោះ គ្រោងនឹងសង់ឲ្យហើយរួចរាល់នៅក្នុងដំណាច់ឆ្នាំ២០២៤នេះ។

តាមគម្រោងអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់4F គឺដើម្បីបង្កើនការទទួលយន្តហោះខ្នាតយក្សហោះឆ្លងទ្វីបចុះចតបាននេះ ហើយគម្រោងសាងសង់ បែងចែកជា ៣ ដំណាក់កាល ក្នុងនោះ ដំណាក់កាល ទី១ អាកាសយានដ្ឋាន អន្តរជាតិនេះ អាច ទទួល អ្នកដំណើរ បា ន ប្រមាណ ១៣ លាន នាក់ ក្នុង ១ឆ្នាំ , ដំណាក់កាល ទី ២ អាចទទួលបាន អ្នកដំណើរ ៣០លាន នាក់ ក្នុង ១ឆ្នាំ និង ដំណាក់កាល ទី៣ អាច ទទួលបាន អ្នកដំណើរ រហូតដល់ ៥០លាន នាក់ ក្នុង ១ឆ្នាំ ។ 

អំឡុងពេលចុះទស្សនាវឌ្ឍនៈភាពព្រលានយន្តហោះអន្តរជាតិតេជោ ថ្មីនេះ បណ្តាឯកឧត្តម លោកជំទាវ តំណាងឯកអគ្គរាជទូត និងរដ្ឋទូត បណ្តាប្រទេសនានា បានបង្ហាញការចាប់អារម្មណ៍ និងមានការសាកសួរច្រើនអំពីអត្ថន័យការស្ថាបនា ច្នៃរចនាបថ ស្ថាបត្យកម្ម លំដាប់ថ្នាក់ពិភពលោក ពាក់ព័ន្ធគម្រោងសាងសង់អាកាសយន្តដ្ឋានតេជោ និងបានកោតសរសើរចំពោះការលះបង់ខ្ពស់អ្នកជំនាញ ដែលបានខំប្រឹងរចនាការសាងសង់ព្រលានយន្តហោះអន្តរជាតិខ្នាតធំដ៏ល្អឥតខ្ចោះនេះឡើង និងជាត្រៀមខ្លួនដ៏ល្អរបស់ប្រទេសកម្ពុជា ក្នុងទទួលស្វាគមន៍អ្នកដំណើរអន្តរជាតិនៅជុំវិញពិភពលោក មកប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២៥ខាងមុខនេះ។

អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        173
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm