និស្សិតជាង ២ពាន់នាក់ ត្រូវបានចាប់ខ្លួនក្នុងការតវ៉ានៅសាកលវិទ្យាល័យទូទាំងសហរដ្ឋអាមេរិក

2024/05/04 02:21:33 am        333

ការតវ៉ាប្រឆាំងសង្រ្គាមហ្កាហ្សា នៅសកលវិទ្យាល័យ និងមហាវិទ្យាល័យសហរដ្ឋអាមេរិកជាង ៣០ ទីតាំងបាននឹងកំពុងតែតានតឹងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ (០២ ឧសភា) ដោយមានការមិនសប្បាយចិត្តបន្ថែមទៀត ដែលបានបង្កឡើងពីការអនុវត្តដ៏តឹងតែងរបស់នគរបាល។ យោងតាមតួលេខចុងក្រោយដោយសារព័ត៌មាន AP បានឱ្យដឹងថាមនុស្សជាង ២.០០០ នាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស។

យោងតាមនគរបាលដែលនៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ាក្នុងក្រុងឡូសអេនជឺលេស (UCLA) បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ មនុស្សជាង ២០០ នាក់ត្រូវបានចាប់ខ្លួននៅជំរំតវ៉ាគាំទ្រប៉ាឡេស្ទីននៅក្នុងបរិវេណសាលា បន្ទាប់ពីពួកគេបដិសេធមិនចាកចេញពីតំបន់នេះតាមការស្នើសុំ។ ហើយក៏មានការចាប់ខ្លួនមនុស្សជាច្រើនរយនាក់ទៀតពីទីតាំងតវ៉ាផ្សេងៗនៅតាមសាកលវិទ្យាល័យ។

ចាប់តាំងពីការចាប់ខ្លួននិស្សិតជាងមួយរយនាក់ ដែលតវ៉ានៅសកលវិទ្យាល័យ កូឡុំប៊ី (Columbia) កាលពីថ្ងៃទី១៨ ខែមេសា មក វិទ្យាស្ថានអប់រំរបស់អាមេរិកជាច្រើនបានមើលឃើញការតវ៉ាស្រដៀងគ្នានេះ ខណៈដែលនិស្សិតទាមទារឱ្យសាកលវិទ្យាល័យដកខ្លួនចេញពីក្រុមហ៊ុនដែលទាក់ទងនឹងអ៊ីស្រាអែល ហើយអំពាវនាវឱ្យមានបទឈប់បាញ់នៅហ្កាហ្សា។

អន្តរាគមន៍របស់នគរបាល បានបង្កឱ្យមានជម្លោះ ដែលនាំឱ្យមានការមិនពេញចិត្តយ៉ាងទូលំទូលាយចំពោះការប្រើដៃធ្ងន់របស់អាជ្ញាធរ ហើយជួនកាលធ្វើឱ្យមានអំពើហិង្សា និងការប៉ះទង្គិច។

ការស្ទង់មតិរបស់សារព័ត៌មាន CNN ថ្មីៗនេះបានរកឃើញថា ចំនួន ៧១ ភាគរយនៃមនុស្សពេញវ័យជនជាតិអាមេរិក ដែលត្រូវបានស្ទង់មតិ មិនពេញចិត្តនឹងការគ្រប់គ្រងរបស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) លើជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយក្នុងចំណោមនោះ អ្នកដែលមានអាយុក្រោម ៣៥ ឆ្នាំ មានភាគរយមិនពេញចិត្តខ្ពស់ជាងគេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm