រថយន្ត១គ្រឿងផាកពិន័យ១លានរៀល និងម៉ូតូ២០ម៉ឺនរៀល​ប្រសិនបើល្មើស​នឹង​បម្រាម​គោចរ​របស់អាជ្ញាធរ

2021/07/31 07:34:48 pm        396

ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានព្រមានថា នឹង​ធ្វើការផាកវិន័យ ដោយគ្មានការលើកលែងនោះឡើយ ដោយរថយន្តតម្លៃ១លានរៀល និងគឺម៉ូតូ តម្លៃ២០ម៉ឺនរៀល បើមានការរឹងទទឹងខ្លាំងជាងនេះទៀត នឹងអនុវត្តច្បាប់ទៅតុលាការជាធរមាន ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈដឹកនាំកងកម្លាំងឯកភាពរបស់សាលារាជធានីភ្នំពេញ ដើម្បី​ចុះត្រួតពិនិត្យ និងចាត់វិធានការបម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ នាយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការដាក់បម្រាមគោចរជាលើកទីពីរនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តនានា​នៅជាប់​នឹងព្រំប្រទល់ប្រទេសថៃនេះ គឺធ្វើឡើងស្របទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ ជាពិសេសគឺមេរោគកូវីដ១៩​បំប្លែងថ្មីប្រភេទDeltaនេះតែម្តង។

សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកប​ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត រដ្ឋបាលរាជធាំនីភ្នំពេញ បានដាក់ចេញនូវវិធានការដ្ឋ​បាល (បំរាមគោចរ) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ វេលាម៉ោង២៣៖និង៥៩នាទី រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ។

នៅក្នុងសរាចរណែនាំរបស់សាលារាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការជាប្រក្រតី ប៉ុន្តែត្រូវប្រកបអាជីវកម្មរបស់​ខ្លួនត្រឹមតែ​ជា​លក្ខណៈ​វេចខ្ចប់ប៉ុណ្ណោះ ដោយមិនត្រូវអនុញ្ញាតឲ្យអតិថិជនខ្លួន ចូលមកទទួលទាន​នៅក្នុងបរិវេណ​អាជីវកម្ម​ដ្ឋានរបស់ពួកផងខ្លួននោះឡើយហើយពុំនោះទេ អាជ្ញាធរនឹងចាត់វិធានការទៅ​តាមផ្លូវច្បាប់​យ៉ាងដូច្នេះដែរ។

យ៉ាងណាក៏ដោយបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានចេញបម្រាមគោចរនេះ ដោយចាប់ផ្តើម​អនុវត្ត​ចាប់ពីម៉ោង៩យប់នោះ គេសង្កេតឃើញផ្លូវនានាក្នុងរាជធានីភ្នំពេញមានសភាពស្ងប់ស្ងាត់ ដោយមានអ្នកធ្វើដំណើរតិចតួចបំផុត ហើយក៏មានការសួរនាំយ៉ាងតឹងរឹង​ពីមន្រ្តីអនុវត្ត​ច្បាប់​ផងដែរ៕

អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        196
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        174
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm