លោក Zelensky៖ រុស្ស៊ីទាញយកផលចំណេញពីការបញ្ជូនអាវុធយឺតយ៉ាវ

2024/05/04 02:26:09 am        281

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និយាយថា រុស្ស៊ីកំពុងទាញយកផលចំណេញពីការបញ្ជូនអាវុធយឺតយ៉ាវរបស់លោកខាងលិច ដើម្បីបន្តការវាយប្រហារ ដោយការអត្ថាធិប្បាយរបស់លោកបែបនេះ កើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានយល់ព្រមផ្ដល់កញ្ចប់ថវិកាចំនួន ៦១ពាន់លានដុល្លារ ដែលភាគច្រើនជាជំនួយយោធា សម្រាប់អ៊ុយក្រែន។

លោក Zelensky បាននិយាយថា ជំនួយមួយចំនួនបានចាប់ផ្តើមមកដល់ហើយ ប៉ុន្តែបានបន្ថែមថា ចាំបាច់ត្រូវបញ្ជូនឲ្យបានលឿនជាងនេះ។ នេះជាអ្វីដែលលោកបានលើកឡើង អំឡុងមានជំនួបជាមួយប្រមុខអង្គការណាតូ លោក Jens Stoltenberg ដែលបាននិយាយថា វាមិនយឺតពេលនោះទេ សម្រាប់អ៊ុយក្រែនក្នុងការយកឈ្នះ ក្នុងសង្គ្រាមទល់នឹងរុស្ស៊ី ទោះពេលនេះចាញ់ប្រៀបក្ដី។

ហើយការលើកឡើងរបស់លោកប្រធានាធិបតីរូបនេះ ក៏កើតឡើងផងដែរបន្ទាប់ពីអាជ្ញាធរ នៅទីក្រុងកំពង់ផែសមុទ្រខ្មៅ Odesa បាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ និងបណ្ដាលឲ្យរងរបួស ៣២នាក់ ។

នៅឯសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Stoltenberg ក្នុងទីក្រុងគីវ លោក Zelensky បាននិយាយថា៖ «ឥឡូវនេះ កងទ័ពរុស្ស៊ីកំពុងព្យាយាមទាញយកផលចំណេញពីស្ថានភាព ដែលយើងកំពុងរង់ចាំការផ្គត់ផ្គង់ពីដៃគូរបស់យើង ជាពិសេសពីសហរដ្ឋអាមេរិក។ ហើយនោះហើយជាមូលហេតុដែលល្បឿននៃការបញ្ជូនអាវុធ មានន័យស្មើនឹងធ្វើសមរភូមិមុខមានស្ថេរភាព»។

ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ជាពិសេសពីតម្រូវការរបស់អ៊ុយក្រែន សម្រាប់គ្រាប់កាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាស។

គួរបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែនបានទទួលរងផលប៉ះពាល់ពីកង្វះខាតគ្រាប់រំសេវ និងប្រព័ន្ធការពារដែនអាកាស ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ហើយក្រុមមន្ត្រីបានស្តីបន្ទោសការយឺតយ៉ាវ ក្នុងការផ្ដល់ជំនួយយោធាពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀតថា បានធ្វើឲ្យមានការបាត់បង់ជីវិត និងដែនដី៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        4
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        8
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm