មាតាបិតា និងគ្រូបង្រៀននៅសាលាបឋមសិក្សាជម្ពូវ័ន ស្នើសុំរាជរដ្ឋាភិបាល ផ្តល់រថយន្តបាញ់ទឹកបន្តទៀតបើនៅឡើងតែកម្តៅ

2024/05/04 04:13:36 am        331

ភ្នំពេញ÷ ៖ មាតាបិតា និងគ្រូបង្រៀននៅសាលាបឋមសិក្សាជម្ពូវ័ន ស្នើសុំដល់រាជរដ្ឋាភិបាល និងអង្គភាព៧១១ កងពលតូចលេខ៧០ ជួយផ្តល់រថយន្តបាញ់ទឹកបន្តទៀត បើអសកាសធាតុបនៅតែបន្តឡើងកម្តៅ ។

នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ លោក រឹម រ៉េត នាយកសាលាបឋមសិក្សាជម្ពូវ័ន នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ BTV News ឱ្យដឹងថា ៖ បញ្ហាអាកាសធាតុឡើងកម្តៅខ្លាំង ពិតជាមានផលប៉ះពាល់សុខភាព ដល់កុមារតូចៗ និងលោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន ហើយក្នុងនាមគណះគ្រប់គ្រងសាលា លោកបានស្នើសុំ អង្គភាព៧១១ កងពលតូចលេខ៧០ បានផ្ដល់រថយន្ដបាញ់ទឹក មកជួយបាញ់ទឹកនៅបរិវេណសាលាដើម្បីកាត់បន្ថយរលកកម្តៅ និងការពារសុខភាពសិស្ស និងគ្រូបង្រៀន លោកនាយកសាលា សូមថ្លែងអំណរគុណដល់ ឧត្តមសេនីយ៍ទោ សូយ ណារិទ្ធិ មេបញ្ជាការរងកងពលតូចលេខ៧០ បានបញ្ជូន អង្គភាព៧១១ ជួយបា.ញ់ទឹកកាត់បន្ថយកម្តៅនៅបរិវេណសាលាបឋមសិក្សាជម្ពូវ័ន ។

ចំណែក មាតាបិតា និងគ្រូបង្រៀន សម្តែងនូវក្តីព្រួយបារម្ភចំពោះអាកាសធាតុឡើងកម្តៅខ្លាំង នាពេលបច្ចុប្បន្ននេះ ព្រោះកូនចៅរបស់ពួកគាត់ជាក្មេងតូចៗ អាចបង្កឱ្យឈឺបាន ។ ម្យ៉ាងពួកគាត់ក៏សប្បាអរគុណចំពោះការបន្តគិតគូររបស់ គណះនាយកគ្រប់គ្រងសាលា មានវិធានការពារកុមារតូចៗដែលកពុងសិក្សា ហើយពួកគាត់ សំនូមពរ ដល់រាជរដ្ឋាភិបាល និងអង្គភាព៧១១ កងពលតូចលេខ៧០ បើសិនអាកាសធាតុនៅតែឡើងកម្តៅ សូមបន្តផ្តល់រថយន្តបាញ់ទឹកបន្តទៀត ដើម្បីកាត់បន្ថយរលកកម្ដៅផងដែរ ។ 

មាតាបិតា និងលោកគ្រូ អ្នកគ្រូ សុំថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្រសួងអប់រំដែលបាន គិតគូររកវិធានការការពារ កុំឱ្យប៉ះពាល់ដល់សុខភាព របស់កុមារតូចៗដែលកំពុងសិក្សា និងលោកគ្រូ អ្នកគ្រូ និងកាត់បន្ថយម៉ោងសិក្សារបស់ សិស្សានុសិស្សផង ។ 

អត្ថបទ ៖ សូ ប្រុស

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        202
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm