ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បោះជំរំនៅទូទាំងសកលវិទ្យាល័យអូស្ត្រាលី

2024/05/04 05:58:55 pm        108

មនុស្សរាប់រយនាក់ ដែលកំពុងតវ៉ាសង្គ្រាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានមកប្រមូលផ្តុំគ្នានៅសាកលវិទ្យាល័យមួយរបស់ប្រទេសអូស្ត្រាលី កាលពីថ្ងៃសុក្រ ដោយទាមទារឱ្យសាកលវិទ្យាល័យ ដកខ្លួនចេញពីក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល នៅក្នុងចលនាមួយត្រូវបានបំផុសគំនិតដោយនិស្សិតកំពុងចូលកាន់កាប់សាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក។

សកម្មជនគាំទ្រប៉ាឡេស្ទីន បានបង្កើតជំរំ កាលពីសប្តាហ៍មុន នៅសាកលវិទ្យាល័យស៊ីដនី ជាស្ថាប័នឧត្តមសិក្សាធំបំផុតមួយរបស់ប្រទេសអូស្ត្រាលី។ ជំរំស្រដៀងគ្នានេះ ក៏ត្រូវបានបង្កើតឡើងនៅសាកលវិទ្យាល័យក្នុងទីក្រុង Melbourne ទីក្រុងCanberra និងទីក្រុងផ្សេងទៀតរបស់អូស្ត្រាលី។

មិនដូចនៅសហរដ្ឋអាមេរិកនោះទេ ដែលនគរបាលបានបណ្តេញក្រុមបាតុករគាំទ្រប៉ាឡេស្ទីនដោយបង្ខំជាច្រើននាក់នៅមហាវិទ្យាល័យមួយចំនួន ទីតាំងតវ៉ានៅក្នុងប្រទេសអូស្ត្រាលីធ្វើឡើងដោយសន្តិវិធី ដោយមានវត្តមាននគរបាលតិចតួច។ កាលពីថ្ងៃសុក្រ ក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នាដើម្បីទាមទារឱ្យសាកលវិទ្យាល័យស៊ីដនី ដកខ្លួនចេញពីក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ដោយគាំទ្រការអំពាវនាវពីនិស្សិតនៅសហរដ្ឋអាមេរិក កាណាដា និងនៅប្រទេសបារាំង។

ដោយឈរនៅក្នុងហ្វូងមនុស្សជាង ៣០០នាក់ ជាមួយនឹងកូនប្រុសអាយុ២ឆ្នាំនៅលើស្មា លោក Matt អាយុ៣៩ឆ្នាំ បាននិយាយថា លោកមកនេះគឺដើម្បីបង្ហាញថា វាមិនមែនត្រឹមតែនិស្សិតនោះទេដែលមានកំហឹងចំពោះសកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ លោកនិយាយថា នៅពេលដែលអ្នកយល់ពីអ្វីដែលកំពុងកើតឡើង អ្នកមានទំនួលខុសត្រូវក្នុងការព្យាយាមចូលរួម និងបង្កើនការយល់ដឹង និងបង្ហាញពីសាមគ្គីភាព។

សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យស៊ីដនី លោក Mark Scott បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍ថា ការបោះជំរំគាំទ្រប៉ាឡេស្ទីន អាចដាក់នៅក្នុងបរិវេណសាកលវិទ្យាមួយផ្នែក ដោយសារតែពុំមានអំពើហិង្សា ដូចដែលបានឃើញនៅក្នុងសហរដ្ឋអាមេរិកនោះទេ។

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm