ក្រុមហួរទី ផ្តល់ការអប់រំដល់និស្សិត ដែលត្រូវបានព្យួរនៅក្នុងការបង្ក្រាបការតវ៉ារបស់អាមេរិក

2024/05/04 06:20:22 pm        86

កងជីវពលក្រុមហួរទី មានសម្ព័ន្ធភាពជាមួយប្រទេសយេម៉ែន ដែលបានរារាំងការដឹកជញ្ជូនទំនិញជាសាកល ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេសម្រាប់ពលរដ្ឋប៉ាឡេស្ទីននៅក្នុងជម្លោះតំបន់ហ្កាហ្សា ពេលនេះ កំពុងផ្តល់កន្លែងសម្រាប់និស្សិតដែលត្រូវបានព្យួរពីសាកលវិទ្យាល័យរបស់សហរដ្ឋអាមេរិក បន្ទាប់ពីធ្វើបាតុកម្មប្រឆាំងអ៊ីស្រាអែល។

និស្សិត បានមកប្រមូលផ្តុំគ្នា ឬបង្កើតតង់នៅតាមបរិវេណសាកលវិទ្យាល័យរាប់សិបកន្លែងក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីតវ៉ាប្រឆាំងសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ដែលបច្ចុប្បន្ននេះ បានចូលដល់ខែទីប្រាំពីរ។ ក្រុមបាតុករ បានអំពាវនាវដល់ ប្រធានាធិបតី លោក Joe Biden ដែលបានគាំទ្រសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន ឱ្យធ្វើការបន្ថែមទៀតដើម្បីបញ្ឈប់ការបង្ហូរឈាមនៅតំបន់ហ្កាហ្សា និងទាមទារឱ្យសាកលវិទ្យាល័យដកខ្លួនចេញពីក្រុមហ៊ុនដែលគាំទ្ររដ្ឋាភិបាលអ៊ីស្រាអែល។

មន្ត្រីនៅសាកលវិទ្យាល័យ Sanaa ដែលគ្រប់គ្រងដោយក្រុមហួរទី បានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេនឹងតស៊ូជាមួយប៉ាឡេស្ទីន តាមគ្រប់មធ្យោបាយដែលយើងអាចធ្វើទៅបាន។ សាកលវិទ្យាល័យSanaa បានចេញសេចក្តីថ្លែងការណ៍ សាទរចំពោះជំហរ «មនុស្សធម៌» របស់និស្សិតនៅសហរដ្ឋអាមេរិក និងបាននិយាយថា ពួកគេអាចបន្តការសិក្សារបស់ពួកគេនៅក្នុងប្រទេសយេម៉ែន។

ក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមប្រឹក្សាភិបាល បានថ្កោលទោសចំពោះអ្វីដែលអ្នកសិក្សា និងនិស្សិតនៃសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក និងអឺរ៉ុប កំពុងទទួលរងការដាក់សម្ពាធលើសេរីភាពនៃការបញ្ចេញមតិ។ 

ការផ្តល់ឲ្យរបស់ក្រុមហួរទី នៃការអប់រំសម្រាប់និស្សិតអាមេរិក បានបង្កឱ្យមានរលកនៃការចំអកដោយប្រជាជនសាម័ញ្ញយេម៉ែន នៅលើបណ្តាញផ្សព្វផ្សាយសង្គម។ អ្នកប្រើបណ្តាញផ្សព្វផ្សាយសង្គមម្នាក់បានបង្ហោះរូបថត ជនជាតិលោកខាងលិចពីរនាក់នៅយេម៉ែន កំពុងទំពារស្លឹកកាតមានសារធាតុញៀន ដែលពួកគេបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសយេម៉ែន។ នៅក្នុងសារ បានរៀបរាប់ពីទិដ្ឋភាពថាជានិស្សិតអាមេរិកក្នុងឆ្នាំទី ៥ របស់ពួកគេ នៅសាកលវិទ្យាល័យ Sanaa។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        1
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm