ការប្រឡងជ្រើសរើសគ្រូបង្រៀននៅកំរិតអនុវិទ្យាល័យលើកទី១ បន្តមកដល់ថ្ងៃទី៣

2024/05/04 09:12:36 pm        79

ភ្នំពេញ ៖ ការប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ លើកទី១ បានបន្តមកដល់ថ្ងៃទី៣ ដែលត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ។ ការប្រឡងក្នុងថ្ងៃទី៣នេះ រៀបចំធ្វើឡើងនៅពីរទីតាំងផ្សេងគ្នា គឺនៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ 

​ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង នៅថ្ងៃទី០៤ខែឧសភានេះ បានអញ្ជើញបើកវិញ្ញាសាសរសេរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ។ ការប្រឡងប្រជែងប្រព្រឹត្តិទៅចំនួន ២វេន ដោយវេនទី១ ចាប់ពីម៉ោង១២ ដល់ ម៉ោង២រសៀល និងវេនទី២ ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង៦ល្ងាច លើមុខវិជ្ជាឯកទេស ជីវវិទ្យា, ជីវវិទ្យា-ផែនដីវិទ្យា, និងគណិតវិទ្យា-រូបវិទ្យា។

ក្នុងឱកាសអញ្ជើញចូលរួមកាត់វិញ្ញាសា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ការប្រឡងនេះ គ្មានការបែកធ្លាយវិញ្ញាសានោះទេ ព្រោះវិញ្ញាសាតាក់តែងភ្លាមៗនៅពេលព្រឹក បន្ទាប់មកថតចម្លងចែកជូនបេក្ខជនភ្លាមៗក្នុងថ្ងៃតែមួយ។ ការប្រឡងគោរពទៅតាមគោលការណ៍ គុណណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

លោក អាត វឌ្ឍនា អនុគណៈកម្មការថែរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខក្នុងមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានលើកឡើងដែរថា ក្នុងរយៈពេលប្រឡងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ គឺប្រព្រឹត្តិទៅដោយរលូន គ្មានអំពើអសន្តិសុខអ្វីមួយកើតឡើងគួរឱ្យកត់សំគាល់នោះទេ។ ហើយក្រុមការងារនៅតែបង្កើនការយកចិត្តទុកចំពោះសន្តិសុខ សណ្តាប់ធ្នាប់។ ជាមួយគ្នានេះ អ្នកសង្កេតការការប្រឡង បានឱ្យដឹងដែរថា ដំណើរការប្រឡងក្នុងថ្ងៃទី៣នេះ ប្រព្រឹត្តិទៅតាមគោលការណ៍ដែលបានកំណត់ និងគ្មានការបែកវិញ្ញាសារ។

អាណាព្យាបាលដែលបានកូនៗ មកប្រឡង ជឿកជាក់ថា  ការប្រឡងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យនាពេលនេះ គឺធ្វើឡើងដោយតម្លាភាព យុត្តិភាព និងគ្មានអំពើពុករលួយ ដូច្នេះទើបពួកគេ បានជំរុញលើកទឹកចិត្តដល់កូនៗមកចូលរួមប្រឡងបែបនេះ។ ម្យ៉ាងវិញទៀតកូនៗរបស់ពួកគេ ក៍ស្រឡាញ់អាជីពជាគ្រូបង្រៀននេះផងដែរ។

គួរបញ្ជាក់ដែរថា ការប្រឡងជ្រើសរើសគ្រូងបង្រៀនអនុវិទ្យាល័យ សម្រាប់បំរើការងារក្នុងក្របខណ្ឌក្រសួងអប់រំយុវជន និងកីឡា មានការប្រឡងចំនួន២លើក ដោយកំណត់យកគ្រូបង្រៀននៅអនុវិទ្យាល័យចំនួន៤៤១នាក់ ខណៈបេក្ខជនដាក់ពាក្យប្រឡងមានជាង៣ម៉ឺននាក់។អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        86
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        109
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        246

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm