ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងបុគ្គលិក នៃសាកលវិទ្យាល័យចេនឡា ទទួលបានការពិនិត្យសុខភាពប្រចាំឆ្នាំ

2024/05/04 09:21:05 pm        87

ភ្នំពេញ ៖ សាកលវិទ្យាល័យចេនឡា បានរៀបចំកម្មវិធីពិនិត្យសុខភាពប្រចាំឆ្នាំជូនដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងបុគ្គលិក នៃសាកលវិទ្យាល័យចេនឡាជិត១០០នាក់ រយៈពេល២ថ្ងៃ កាលពីថ្ងៃទី២-៣ ខែឧសភា ឆ្នាំ២០២៤។

កម្មវិធីពិនិត្យសុខភាពដ៏មានសារៈសំខាន់នេះ អាចប្រព្រឹត្តទៅបានដោយមានកិច្ចសហការគ្នាយ៉ាងល្អ រវាងសាកលវិទ្យាល័យចេនឡា ជាមួយនឹងមន្ទីរពិសោធន៍វេជ្ជសាស្ត្រមេឡាថេត នៅកម្ពុជា ដែលជាមន្ទីរពិសោធន៍វេជ្ជសាស្ត្រស្តង់ដា ដោយបានគោរពតាមគោលការណ៍SOPច្បាស់លាស់ ត្រឹមត្រូវ និងជាក់លាក់ប្រកបដោយគុណភាពខ្ពស់។ សម្រាប់កញ្ចប់ពិនិត្យសុខភាពខាងលើនេះរួមមានដូចជា៖ ការពិនិត្យមើលជំងឺគ្រាប់ឈាម និងជំងឺទាក់ទងនឹងសរីរាង្គបង្កើតគ្រាប់ឈាម(កង្វះគ្រាប់ឈាមក្រហម ជំងឺខ្សោយខួរឆ្អឹង ជំងឺមហារីកគ្រាប់ឈាម គ្រុនក្តៅដោយសារការឆ្លងមេរោគ វិភាគលើសមាសធាតុគ្រាប់ឈាមសទាំង៥), កម្រិតជាតិស្ករក្នុងឈាម និងកម្រិតជាតិខ្លាញ់ក្នុងឈាម, ពិនិត្យមើលមុខងារថ្លើម រកមើលជំងឺទាក់ទងនឹងថ្លើម (ជំងឺរលាកថ្លើមស្រួចស្រាវ និងរ៉ាំរ៉ៃ វិបត្តិមុខងារថ្លើម, វាយតម្លៃមុខងារតម្រងនោម រកមើលជំងឺតម្រងនោម, ពិនិត្យមើលកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាម(ជំងឺGuot)និងពិនិត្យមើលសារធាតុញៀននៅក្នុងទឹកនោមដូចជា(MDMA, THC, MET, KET, MOP)។

លោកបណ្ឌិត អ៊ី លីម៉ា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យចេនឡា បានលើកឡើងថា ការពិនិត្យសុខភាពជូនបុគ្គលិកជាប្រចាំនៅតាមស្ថាប័ន គ្រឹះស្ថាន ក្រុមហ៊ុន អង្គការនានា គឺពិតជាមានសារសំខាន់ខ្លាំងណាស់។ នេះមិនមែនជាលើកទីមួយទេ ដែលសាកលវិទ្យាល័យចេនឡា បានរៀបចំធ្វើជាប្រចាំឆ្នាំ ជូនដល់សាស្រ្តាចារ្យ និងបុគ្គលិក ហើយការពិនិត្យសុខភាពនេះ គឺមានសារសំខាន់ដូចខាងក្រោម៖

១. ជួយឱ្យសាស្រ្តាចារ្យ និងបុគ្គលិកបានដឹងពីសុខភាពរបស់ពួកគាត់ ថាតើស្ថានភាពសុខភាពបែបណា? ឬស្ថានភាពជំងឺរបស់ពួកគាត់ស្ថិតនៅកម្រិតណា? ដើម្បីជួយឱ្យពួកគាត់ងាយស្រួលក្នុងការស្វែងរកមន្ទីរពេទ្យ ឬគ្រូពេទ្យព្យាបាល និងទប់ស្កាត់បានទាន់ពេលវេលា។

២. សាកលវិទ្យាល័យចេនឡា គឺប្រាកដណាស់ធ្វើការពិនិត្យសុខភាព ដើម្បីធានាបាននូវធនធានមនុស្សគ្រប់គ្រាន់ ប្រកបដោយគុណភាព និងនិរន្តរភាព ដែលមិនអាចធ្វើឱ្យប៉ះពាល់ដល់ផែនការយុទ្ធសាស្រ្តវែងឆ្ងាយរបស់សាកលវិទ្យាល័យនោះទេ ព្រោះផែនការយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យ គឺចាត់ទុកធនធានមនុស្សជាកត្តាដ៏សំខាន់មិនអាចខ្វះបានក្នុងការចូលរួមអភិវឌ្ឍសាកលវិទ្យាល័យចេនឡា។

៣. តាមរយៈការពិនិត្យសុខភាព ប្រាកដណាស់ក្រុមប្រឹក្សាភិបាល រួមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃសាកលវិទ្យាល័យចេនឡា អាចយល់ដឹងបានពីសុខភាពរបស់បុគ្គលិកខ្លួនឯង ដែលអាចឱ្យយើងស្វែងយល់បានថា តើទំហំការងារ? សម្ពាធការងារនៅក្នុងសាកលវិទ្យាល័យកម្រិតណា? ដើម្បីធ្វើឱ្យគ្រប់ថ្នាក់ដឹកនាំ ក៏ដូចជាក្រុមប្រឹក្សាភិបាល អាចកែប្រែរបៀបរបបការងារឱ្យកាន់តែល្អប្រសើរ ដើម្បីឱ្យបុគ្គលិកសាកលវិទ្យាល័យចេនឡា មិនត្រឹមតែទទួលបានប្រាក់ខែខ្ពស់ប៉ុណ្ណោះទេ ថែមទាំងទទួលបាននូវសុខភាពល្អប្រសើរ ដើម្បីចូលរួមក្នុងការបណ្តុះបណ្តាល និងបម្រើសេវាដល់និស្សិតសាកលវិទ្យាល័យចេនឡា ឱ្យបានល្អបំផុត។ នៅពេលដែលសាកលវិទ្យាល័យចេនឡា បានរកឃើញពីស្ថានភាពសុខភាព ឬបញ្ហាសុខភាពរបស់សាស្ត្រាចារ្យ បុគ្គលិក គឺថ្នាក់ដឹកនាំអាចស្វែងរកវិធីសាស្រ្តសមស្របណាមួយ ដូចជា៖ ការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពបន្ថែមសម្រាប់សម្រួលដល់ការងារ ជៀសវាងមានការប៉ះពាល់ដល់គុណភាពបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យចេនឡា។

លោកបណ្ឌិត អ៊ី លីម៉ា បានបញ្ជាក់ថា សរុបមកការពិនិត្យសុខភាពជាប្រចាំ វាពិតជាបានផ្ដល់ផលប្រយោជន៍យ៉ាងធំធេងមិនសម្រាប់តែសាស្រ្តាចារ្យ និងបុគ្គលិកប៉ុណ្ណោះទេ តែថែមទាំងផ្ដល់ប្រយោជន៍យ៉ាងមហាសាលដល់សាកលវិទ្យាល័យចេនឡាតែម្តង។ ដូច្នេះហើយ ព្រោះថាសាកលវិទ្យាល័យចេនឡាបច្ចុប្បន្នគឺបាននិងកំពុងនាំមុខគេ នៅលើការបណ្តុះបណ្តាលទាំងចំនួន និងទាំងបរិមាណរបស់និស្សិតប្រកបដោយគុណភាព គឺប្រាកដណាស់ទាំងអស់នោះមិនអាចអវត្តមានពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងបុគ្គលិក ហើយប្រសិនបើមានថ្នាក់ដឹកនាំ សាស្រ្តាចារ្យ បុគ្គលិក ដែលមានសុខភាព​មិនល្អ មានជំងឺ នោះប្រាកដណាស់ វាអាចនឹងប៉ះពាល់ដល់គុណភាព ប្រសិទ្ធភាពការងារជាក់ជាមិនខាន។ ដូច្នេះហើយទើបសាកលវិទ្យាល័យចេនឡា តែងតែបានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់នូវសេវាល្អៗ​ដល់និស្សិត និងបុគ្គលិកនៃសាកលវិទ្យាល័យចេនឡាថែមទៀតផង គោលបំណងរួមនៃសាកលវិទ្យាល័យចេនឡា គឺដើម្បីបណ្តុះបណ្តាលធនធានមនុស្សពិតប្រាកដណាស់គឺជូនដល់ប្រទេសជាតិ និងនៅក្នុងតំបន់បណ្តាប្រទេសអាស៊ាន។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ នៅឆ្នាំសិក្សាថ្មីនេះ គឺជាលើកទីមួយហើយ ដែលសាកលវិទ្យាល័យយើងបានឈានមុខគេក្នុងការពិនិត្យសុខភាពដោយការ​ធ្វើតេស្ត​រក​សារ​​ធាតុ​ញៀនជូនលោក លោកស្រី ដែលជាថ្នាក់ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិកទាំងអស់។ សកម្មភាពខាងលើនេះ គឺជា​ការបន្ត​ឆន្ទៈចូលរួមតាំង​ពី​រាជរដ្ឋាភិបាល​អាណត្តិ​មុន ​ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោយ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ បាននិងកំពុង​បន្ត​កុំឱ្យ​បញ្ហា​គ្រឿងញៀន​ក្លាយជា​ជំងឺមហារីក​កាន់តែ​ធ្ងន់​ទៅៗនាំឱ្យ​​ប៉ះពាល់​ដល់​ប្រទេសជាតិ​ទាំងមូលនាំទុក្ខ​ដល់​ប្រជាជន​ទូទៅ​។ ការពិនិត្យស្វែងរកសារធាតុញៀននេះធ្វើតាមរយៈលក្ខណៈបច្ចេកទេសខ្ពស់ ហើយជាលទ្ធផលយើងទទួលបានដូចខាងក្រោមៈ

១. លទ្ធផលនៃការពិនិត្យតេស្តរកសារធាតុញៀន គឺមិនមាននរណាម្នាក់ផ្ទុកនូវសារធាតុញៀននោះទេ។

២. លទ្ធផលនៃការពិនិត្យសុខភាពទូទៅ៩៥% គឺសុខភាពល្អប្រសើរ ក្នុងនោះ៥%ប៉ុណ្ណោះមានបញ្ហាលើសជាតិខ្លាញ់ តិចតួច។ សរុបមកការពិនិត្យសុខភាពនេះយើងទទួលបាននូវការវាយតម្លៃថាថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងបុគ្គលិកមានសុខភាពល្អវិសេសវិសាល។

សូមបញ្ជាក់ផងដែរថា៖ សាកលវិទ្យាល័យចេនឡា គឺមានទស្សនៈវិស័យ មានគោលបំណងរួម មានផែនការយុទ្ធសាស្រ្ត និងផែនការអនុវត្តជាក់លាក់ត្រឹមត្រូវ ហើយក្នុងនោះគឺមានសូចនាករមួយច្បាស់លាស់ដើម្បីទ្រទ្រង់សាកលវិទ្យាល័យចេនឡា ឱ្យរីកចម្រើនបន្តមកដល់ថ្ងៃនេះ គឺប្រាកដណាស់ត្រូវយកសុខភាពរបស់បុគ្គលិកទាំងអស់ជាមូលដ្ឋានគ្រឹះ​ក្នុងការអភិវឌ្ឍសាកលវិទ្យាល័យចេនឡា៕

អត្ថបទ៖ រដ្ឋា



អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        127
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        65
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm