ពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៤ឆ្នាំ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

2024/05/04 09:32:31 pm        226

ភ្នំពេញ ៖ ពិធីបុណ្យខួបប្រសូត្រគម្រប់១០០ឆ្នាំ និងបណ្យទក្ខិណានុប្បទានខួបគម្រប់៤ឆ្នាំ ឧទ្ទិសមហាកុសល ជូនដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឺទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា  និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវជាកូន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជាចៅ ព្រមទាំងបងប្អូន កូនចៅ បានអញ្ជើញប្រារព្ធពិធីបុណ្យនេះ ប្រកបដោយទឹកចិត្តជ្រះថ្លាតាមគន្លងព្រះពុទ្ធ សាសនា  នៅវត្តចំពុះក្អែក រាជធានីភ្នំពេញ។

ពិធីបុណ្យនៅព្រឹកថ្ងៃនេះ បានប្រព្រឹត្តទៅដោយមានការយាងនិមន្តពីសម្តេចព្រះសង្ឈរាជស្តីទីសម្តេចព្រះសង្ឃនាយក នាយករង សម្តេចព្រះរាជាគណៈទាំង១២អង្គ។   សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា ញាតិមិត្តជិត ឆ្ងាយ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនបានអញ្ជើញចូលរួមក្នុងពិធីបុណ្យនេះផងដែរ។

​តាមរយៈអំណាចនៃបុណ្យកុសលដែលកើតចេញពីសទ្ធាជ្រះថ្លានៃពិធីតាមបែបព្រះពុទ្ធសាសនាខ្មែរយើងនេះ សម្តេចតេជោ ហ៊ុន សែន សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងកូនចៅ ញាតិសាច់សារលោហិត ទាំងអស់ បានឧទ្ទិសមហា​កុសលជូន​ដួង​វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាង​លី ព្រមទាំងមហាឧបាសិកា លីន គ្រី ដែលសម្រាប់សម្តេចទាំងទ្វេ លោកអ្នកមានគុណទាំងពីរនៅតែស្ថិតនៅក្នុង ដួងចិត្តសម្តេចជានិច្ច នៅតែអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបាន ជាពិសេសចំពោះគុណូបក្ការគុណដ៏ធំធេងរបស់ លោកចំពោះកូនៗ និងចៅក្នុងនាមជាម្តាយ ម្តាយក្មេក និងជាជីដូន។

បន្ទាប់ពីបទនមសិកា ព្រះរតនត្រ័យ សមាទានសិល៍រួចមក សម្តេចតេជោប្រធានព្រឹទ្ធសភាជាតិ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតីនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី កូន ចៅ ចៅទួតទាំងអស់របស់មហា​​ឧបា​សក លីន គ្រី និងអ្នក​ឧញ៉ា​​ព្រឹទ្ធ​មហាឧបាសិកា​ ធម្ម​ញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាងលី ព្រមទាំងញាតិមិត្តជិតឆ្ងាយ បានអញ្ជើញរាប់បាត្រ ដើម្បីជាកិច្ចឧទ្ទិសបញ្ជួននូវកុសលផលបុណ្យដែល​កើត​ចេញពី​ពិធីបុណ្យទក្ខិណានុប្បទាននេះ ជូនវិញ្ញាណក្ខន្ធអ្នកមានគុណទាំងទ្វេ ទទួលនូវមហាកុសលដែលកូនចៅឧទ្ទិសជូនដោយទឹកចិត្តដ៏ជ្រះថ្លាតាមផ្លូវព្រះពុទ្ធសាសនានេះ។

សូមបញ្ជាក់ថា អ្នកឧកញ៉ា​ព្រឹទ្ធ​មហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានបញ្ចុះនៅទីដ្ឋាននៃវិមាន​គុណមាតាបិតា នៃភូមិកំណើតលោកអ្នកមានគុណទាំងទ្វេ ក្នុងភូមិ​២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្ត​ត្បូង​ឃ្មុំ។

តាម​ជីវប្រវត្តរបស់ ​ឧបាសិកា ប៊ុន ស៊ាងលី​ ប្រសូត្រនៅថ្ងៃ១២កើត ខែ​ពិសាខ​ ឆ្នាំឆ្លូវ ពុទ្ធសករាជ ២៤៦៨ ត្រូវនឹងថ្ងៃទី៤ ខែ​ឧសភា​ឆ្នាំ១៩២៥ ក្នុងគ្រួសារកសិករ នៅ​ភូមិ​កោះបីពៃ ឃុំកោះពីរ ស្រុក​ក្រូច​ឆ្មារ ខេត្តកំពង់ចាម។ កាលពីកុមារភាព លោកមិន​បាន​ចូលសិក្សា​រៀន​សូត្រ​ឲ្យបានជ្រៅជ្រះនោះទេ ដោយបាន​ចំណាយ​ពេលយុវវ័យ ដើម្បីតែជួយការ​ងារ​មាតាបិតា នៅក្នុង​គ្រួសារប្រកបរបរធ្វើចំការ​ដ៏លំបាកបំផុត​។

ផ្តើមពីចំណងអាពាហ៍​ពិពាហ៍ ជាមួយមហាឧបាសក លីន គ្រី នៅឆ្នាំ១៩៤៣ នៅទឹកលើទឹកដីស្រុកក្រូចឆ្មារ  អ្នក​គ្រួសារកសិករមួយនេះ មាន​បុត្រ​ចំនួន៥រូប រួមមាន៖ ១ឈ្មោះ ប៊ុន សាម​លេន (ស្រី) ២ឈ្មោះ គ្រី ទូច (ប្រុស) ៣. ឈ្មោះ គ្រី សុខហាក់ (ប្រុស) ស្លាប់​នៅក្នុងរបបពលពត ៤.​​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និង​៥.​ឈ្មោះ ប៊ុន សុថា (ស្រី)។ ក្នុងការចិញ្ចឹមបុត្រា​បុត្រី​ទាំង៥នាក់ ទោះមានភ្លៀង​ផ្គរ​ក្តៅត្រជាក់​យ៉ាង​ណាក៏អ្នកម្តាយរូបនេះ ខិតខំប្រឹងប្រែងប្រកបរបរ​ចិញ្ចឹមជីវិត​ដោយ​សុចរិត យុត្តិធម៌ និង​លះ​បង់ សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីឲ្យកូនទាំង៥នាក់ បានរៀន​សូត្រ​ចេះ​ដឹង និង​មានមុខរបរសមរម្យ​គ្រប់ៗគ្នា។

គ្រោះអកុសល នៅ​ដើមឆ្នាំ១៩៨០ អ្នកម្តាយ ប៊ុន ស៊ាងលី បានបាត់បង់​ស្វាមីជាទីស្រឡាញ់បំផុត ​ ដោយត្រូវ​ក្រុម​ ប៉ុលពត សម្លាប់នៅលើផ្ទះ នៅក្នុងភូមិទី២ ឃុំរការ​ខ្នុរ ស្រុកក្រូច​ឆ្មារ​ ខេត្ត​កំពង់ចាម។ ក្រោយពីបាត់​បង់​ស្វាមីជាទីស្រលាញ់ លោកបាននាំក្រុមគ្រួសារ​មក​រស់​នៅទីក្រុងភ្នំពេញ ចាប់តាំងពីឆ្នាំ១៩៨៥ រហូតមក។

នៅក្នុង​ជីវិត​របស់ មហាឧបាសិកា ប៊ុន ស៊ាងលី បានបន្សល់ទុក​នូវ​ស្នាដៃខាង​សាសនា និង​សង្គមជាច្រើន។ ​ដោយសារ​ស្នាដៃដ៏ធំធេង ក្នុង​វិស័យ​សាសនានិងសង្គម លោកទទួល​​បាននូវគ្រឿង​ឥស្សរិយ​យសជាតូបការ ព្រមទាំងគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់របស់​ជាតិ​ជា​ច្រើនទៀត។ នៅ​ថ្ងៃទី​៣០​ វិច្ឆិកា ឆ្នាំ២០១៩ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោ​ត្តម សីហមុនី ព្រះមហា​ក្សត្រនៃ​ព្រះ​រាជាណាចក្រកម្ពុជាបានប្រោសព្រះរាជទានគោរម ងារជា«អ្នក​ឧកញ៉ា​ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី»។

អ្នក​ឧកញ៉ាព្រឹទ្ធមហា​ឧបា​សិ​កា​ធម្មញ្ញាណវិវឌ្ឍនា បានលាចាក​លោក​នេះទៅ​នៅវេលាម៉ោង២និង១២​នាទី ទៀបភ្លឺ ថ្ងៃ​១៣​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសក​រាជ ២៥៦៣ ត្រូវ​នឹងថ្ងៃទី៤ ខែឧសភា​ឆ្នាំ២០២០។

បើគិតពីថ្ងៃប្រសូត្រ មកដល់ពេលនេះ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឺគម្រប់ ខួប១០០ឆ្នាំ ហើយដែលកូនចៅបានមូលមតិគ្នាប្រារព្ធពិធីបុណ្យខួបប្រសូត្រគម្រប់១០០ឆ្នាំ និងបុណ្យទក្ខិណា នុប្បទានខួបគម្រប់៤ឆ្នាំ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធលោកនៅថ្ងៃនេះ។

តាមរយៈអំណាចនៃកុសលផលបុណ្យដែលកើតចេញពីសទ្ធាជ្រះថ្លានៃពិធីតាមបែបព្រះពុទ្ធសាសនាខ្មែរយើងទាំងពេលកន្លងមក ក៏ដូចជាកើតចេញពីពិធីបុណ្យនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងកូនចៅ ញាតិសាច់សារលោហិតទាំងអស់ ឧទ្ទិសមហា​កុសលជូនអ្នកមានគុណទាំង ទ្វេ គឺ​ដួង​វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាង​លី និងមហាឧបាសិកា លីន គ្រី ដែលបានធ្វើកម្មកិរិយាលាចាកលោកយើងនេះទៅកាន់លោកខាងមុខហើយនោះ សូមបានទៅកាន់ទីសុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។

ក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៤ឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគេនទេយ្យវត្ថុប្រគេនព្រះសង្ឈចំនួន១០០អង្គ ព្រមទាំងភេសជ្ជៈ គ្រឿងឧបភោគបរិភោគជាច្រើនទៀត។ ចំណែកបច្ច័យបុណ្យដែលជាសទ្ធាជ្រះថ្លាដោយការចូលរួមពីពុទ្ធបរិស័ទ ហើយនាំយកមកប្រគេនព្រះសង្ឃនាពេលនេះមានចំនួនជាង ៥ម៉ឺន២ពាន់ដុល្លាអាមេរិក និងជាង ៤៥លានរៀល៕ 


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        15
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        227
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        206

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm